រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ប្រាប់​ទៅ​ប្រតិភូ​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ថា​ ​រដ្ឋាភិបាល​ថ្មី​នឹង​អនុវត្ត​យុទ្ឋ​សា​ស្រ្ត​បញ្ចកោណ​

កង​ ​សុធា​ / Khmer Times Share:
លោក​ ​អូន​ ​ព័ន្ធ​មុនី​រ​័ត្ន ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជួប​ប្រតិភូ​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ (​Singapore​ ​Business​ ​Federation​ - SB​F​) ​នៅ​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​។​ ​ខ្មែរ​ថា​ម​ស៍៖ ​ជរ​ សុ​គ​ន្ឋា

 

ឧបនាយករដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ​័ត្ន ​មានប្រសាសន៍ថា​ ​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ ​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​ ​១​ដែល​ផ្តោត​លើ​វិ​ស​័​យ​សំខាន់​ៗ​ចំនួន​ប្រាំពីរ​នៃ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​កម្ពុជា​។​

លោក​​​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​ (SB​F​) ​នៅ​ថ្ងៃ​ទី​ ​០​១​ ​ខែ​ ​សីហា​ ​ឆ្នាំ​ ​២​០​២​៣​ ​នា​ទីស្តីការ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ដឹកនាំ​ដោយ​លោក​ ​G​ar​y​ ​L​i​m​, ​ប្រធាន​ប្រចាំ​ប្រទេស​ ​អម​ដោយ​សមាជិក​ប្រតិភូ​ ​មកពី​បណ្តា​ក្រុមហ៊ុន​នានា​ ​ចំនួន​ ​២​៣​ ​រូប​ទៀត​ ​ដែល​ ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ក្នុង​គោលបំណង​ស្វែងយល់​អំពី​សក្ដានុពល​ទី​ផ្សារ​ ​និង​ការ​វិនិយោគ​ ​ពិសេស​ ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ ​និង​ ​កាលានុវត្ត​ភាព​ធុរកិច្ច​នៅ​កម្ពុជា​ ​។​

លោក​ព័ន្ធ​មុនី​រ​័ត្ន ​មានប្រសាសន៍ថា​ ​ក្នុង​រយៈពេល​ ​៥​ ​ឆ​្នាំខាង​មុខ​នេះ​ ​រដ្ឋាភិបាល​ ​នឹង​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី​ ​១​ ​ដើម្បី​កសាង​មូលដ្ឋាន​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ​២​០​៥​០​ ​ជា​ប្រទេស​ចំណូល​ខ្ពស់​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​ ​១​ ​នឹង​ផ្តោត​លើ​ការ​លើក​ក​ម្ពស់​អភិបាល​កិច្ច​ ​និង​សមត្ថភាព​ស្ថាប័ន​ ​ការ​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​អភិវឌ្ឍ​ ​សង្គម​-​សេដ្ឋកិច្ច​ ​ការ​អភិវឌ្ឍ​មូលធន​មនុស្ស​ ​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ ​និង​ការ​បង្កើន​ភាព​ប្រកួតប្រជែង​ ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ឯកជន​ ​និង​ការងារ​ ​ការ​អភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់​ ​ចីរភាព​ ​និង​បរិ​យា​ប​ន្ន ​និង​ការ​អភិ​វ​ឌ្ឈ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌី​ជី​ថល​ ​»​។​

លោក​​​មាន​ប្រសាសន៍ថា​ ​សេដ្ឋកិច្ច​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​ ​៥​,​៦​ ​ភាគរយ​ ​នៅ​ឆ្នាំ​ ​២​០​២​៣​ ​និង​កំណើន​ ​៦​, ​៦​ ​ភាគរយ​ ​នៅ​ឆ្នាំ​ ​២​០​២​៤​ខាងមុខ​ ​ខណៈ​អតិផរណា​នឹង​មាន​ត្រឹម​ ​២​,​៥​ ​ភាគរយ​ ​នៅ​ឆ្នាំ​ ​២​០​២​៣​ ​និង​ឆ្នាំ​
​២​០​២​៤​ ​និង​ ​អត្រា​ប្តូរ​ប្រាក់​ ​និង​ទុន​បម្រុង​ជាតិ​មាន​ស្ថិរភាព​ ​រីឯ​វិ​ស​័​យ​កសិកម្ម​ វិ​ស​័​យ​ទេសចរណ៍​ ​និង​វិ​ស​័​យ​មិនមែន​កាត់​ដេរ​ ​ក៏​នៅ​តែ​មាន​សក្តានុពល​ដែល​រំពឹង​ថា​នឹង​មាន​កំណើន​វិជ្ជមាន​។​

លោក​ក៏​ជម្រាប​ជូន​ប្រតិភូ​អំពី​សមិទ្ធផល​ ​និង​បរិវត្ត​កម្ម​រ​យៈ​ពេល​ ​២​៥​ ​ឆ្នាំ​ ​កន្លងមក​ ​កម្ពុជា​នៅ​ប្រឈម​នឹង​ការ​លំបាក​ ​និង​ឧបសគ្គ​យ៉ាង​ច្រើន​ក៍​ដោយ​ ​ដូចជា​ ​ឥទ្ធិពល​ ​អវិជ្ជមាន​នៃ​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រនយោបាយ​ ​និង​សេដ្ឋកិច្ច​ ​ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ក្នុងចំណោម​ ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ ​ការ​ប្រែប្រួល​អាកាសធាតុ​ ​គ្រោះ​ធម្មជាតិ​ ​និង​ការ​រីក​រាលដាល​នៃ​ជំងឺ​កាច​សា​ហាវ​ជាស​កល​ ​ជាដើម​​។​

ដោយ​ផ្ញើ​សា​រយ៉ា​ង​ច្បាស់​ទៅ​កាន់​អ្នក​វិនិយោគ​ ​និង​អ្នក​ជំនួញ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​មាន​ប្រសាសន៍​កាល​ពី​ចុង​ខែ​កក្កដា​ថា​ ​សម័យ​កាល​អាណត្តិ​ថ្មី​នឹង​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ដែល​បង្ហាញ​ពី​គោល​នយោបាយ​ ​និង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ថ្មី​ ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​។​

លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​សុន្ទរកថា​ជាក់​លាក់​ទាំង​នេះ​លើ​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ខណៈ​លោក​កំពុង​ប្រកាស​ថា​ ​លោក​នឹង​លាលែង​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​បន្ទាប់ពី​រដ្ឋាភិបាល​បច្ចុប្បន្ន​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ចតុ​កោណ​ជា​បួន​ដំណាក់កាល​ ​ដែល​ផ្តោត​សំខាន់​លើ​ ​«​ ​កំណើន​ ​ការងារ​ ​សមធម៌​ ​និង​ប្រសិទ្ធ​ភាព​ ​»​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​គេ​ជូន​ដំណឹង​ឱ្យ​ធ្វើការ​ជាមួយ​អ្នក​ស្នង​តំណែង​ ​ពួក​យើង​នឹង​ប្រើប្រាស់​យុទ្ធសាស្ត្រ​បញ្ចកោណ​ជំនួស​ឲ្យ​យុទ្ធសាស្ត្រ​ចតុ​កោណ​ ​ដែល​នឹង​បន្ថែម​ទិដ្ឋភាព​ថ្មី​តាម​តម្រូវ​ការ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​»​។​

ក្រសួងសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​ ​និង​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​ធ្វើការ​ជាមួយគ្នា​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់​ព​័ន្ឋ​ដើម្បី​កំណត់​ទិសដៅ​យុទ្ឋ​សា​ស្រ្ត ​និង​ ​វិធានការ​គោល​នយោបាយ​សម្រាប់​ការ​រៀបចំសេចក្តី​ព្រាង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​សម្រាប់​គោលដៅ​របស់​កម្ពុជា​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ឆ្នាំ​២​០​៥​០​។​

កាលពី​ពេលថ្មីៗនេះ​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ ​ហិរញ្ញវត្ថុ​ ​និង​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​រួមគ្នា​រៀបចំ​កិច្ច​សន្ទនា​គោល​នយោបាយ​វិ​ស​័​យ​រួម​មួយ​ ​ក្រោមអធិបតីភាព​លោក​ ​វ​ង្សី ​វិស្សុត​ ​រដ្ឋ​ម​ន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់ខ្ពស់​មកពី​ក្រសួង​ ​ស្ថាប័ន​រដ្ឋាភិបាល​ ​ដៃគូ​អភិវឌ្ឍន៍​ ​និង​វិ​ស​័​យ​ឯកជន​ ​នៅ​សណ្ឋាគារ​ ​Garden​ ​City​ ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ ​ខាង​ជើង​រាជធានី​ភ្នំពេញ៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​៖​ ​សមិទ្ធផល​ធំ​របស់​កម្ពុជា​ ​គឺជា​ធនធានមនុស្ស​តាមរយៈការ​លើក​ក​ម្ពស់​គុណភាព​អប់រំ​

Next Article

ការទូទាត់​ប្រាក់​តាម​ K​H​QR​មាន​ចំនួន​ ​៤​០​០​ពាន់​នៅ​ក្នុងរយៈ​មួយ​ឆ្នាំ​