អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ ​នឹង​បើក​ដំណើរការ​ទទួល​ជើង​ហោះហើរ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​

Share:

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ ​នឹង​បើក​ដំណើរការ​ទទួល​ជើង​ហោះហើរ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ​១​៦​ ​ខែ​តុលា​ ​បន្ទាប់ពី​កា​រដាក់​អោយ​ធ្វើ​តេ​ស្ត​សាកល្បង​ដោយ​ជោគជ័យ​រួម​មានការ​ផ្តល់​សំបុត្រ​យន្តហោះ​ ​ការ​ឡើង​យន្តហោះ​ ​និង​ការ​ចុះចត​ ​ព្រមទាំង​នីតិវិធី​ចាំបាច់​ជាច្រើន​ទៀត​។​

​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​មាន​ចំណត​សម្រាប់​ចត​យន្តហោះ​ចំនួន​ ​៣​៨​ចំណត​ ​និង​អាច​ទទួល​អ្នកដំណើរ​តាម​ផ្លូវអាកាស​បាន​ ​៧​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​និង​ ​១​២​លាន​នាក់​ ​ក្នុង​មួយ​ឆ្នាំ​ ​ចាប់ពី​២​០​៤​០​។​

​លើស​ពី​នេះ​ ​អាកាសយាន្តដ្ឋាន​នេះ​ ​អាច​ផ្ទុក​ទំនិញ​តាម​ផ្លូវអាកាស​ចំនួន​ ​១​០​ ​០​០​០​តោន​ ​ក្នុង​មួយ​ឆ្នាំ​ចាប់ពី​ឆ្នាំ​ ​២​០​២​៣​ ​និង​ ​២​៦​ ​០​០​០​ ​តោន​ ​ក្នុង​មួយ​ឆ្នាំ​ ​ចាប់ពី​ឆ្នាំ​២​០​៤​០​ ​ព្រមទាំង​អាច​ទទួល​ជើង​ហោះហើរ​បាន​ពី​ ​៦​៥​ ​៨​០​០​ជើង​ក្នុង​មួយ​ឆ្នាំ​ ​ចាប់ពី​ឆ្នាំ​ ​២​០​២​៣​ ​ទៅ​ ​១​១​២​ ​៧​០​០​ ​ជើង​ ​ក្នុង​មួយ​ឆ្នាំ​ ​ចាប់ពី​ឆ្នាំ​២​០​៤​០​។​

​តាម​ការ​គ្រោងទុក​ ​នៅ​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​នឹង​បើក​សម្ពោធ​ជា​ផ្លូវការ​ ​ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ ​បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​០​ ​ជាមួយនឹង​ការ​វិនិយោគ​ប្រមាណ​ ​១​,​១​ ​ពាន់​លាន​ដុល្លារ​ ​ដោយ​ក្រុមហ៊ុន​ ​An​g​kor ​International​ ​Airport​ ​Investment​ (​Cam​bo​d​i​a​) ​Co​., ​L​t​d​.
​យោង​តាម​របាយការណ៍​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ ​កម្ពុជា​បាន​ចុះបញ្ជី​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន​ ​៣​,​៤​ ​លាន​នាក់​ ​ក្នុងរយៈពេល​ ​៨​ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ​២​០​២​៣​ ​កើន​ឡើង​ ​១​៨​០​ ​ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។​

វិ​ស​័​យ​ទេសចរណ៍​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំងបួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​កម្ពុជា​។​ ក្នុ​រង​ឆ្នាំ​២​០​១​៩​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រហូតដល់​ ​៦​.​៦​១​លាន​នាក់​ដែល​រក​បាន​ចំណូល​សរុប​ចំនួន​ ​៤​.​៩​២​ពាន់​លាន​ដុល្លារ​អាមេរិក​ ​នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍​។​A​K​P​-C​h​e​a​Van​n​a​k

Related Posts

Previous Article

តើ​អ្នក​កំពុង​ស្វែងរក​ដំណើរ​ក​ម្សាន្ត​ក្នុង​រដូវរងា​រ​មែនទេ​? ​បើ​មែន​ ​សូម​ពិចារណា​ធ្វើដំណើរ​ក​ម្សាន្ត​មក​ប្រទេស​កម្ពុជា​

Next Article

​ប្រជាពលរដ្ឋ​សម្រុក​ចាកចេញ​ពី​ភ្នំពេញ​ ​ឆ្ពោះទៅ​ស្រុកកំណើត​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស​