​កម្ពុជា​ ​ស្នើ​ឥណ្ឌា​ ​ផ្តល់​រូបភាព​ពី​ផ្កាយរណប​សម្រាប់​ព្យាករ​ធាតុអាកាស​ ​និង​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ក្នុងជំនួបពិភាក្សាលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោកស្រី ដេវ្យានី ខូបប្រាហ្កាដេ (DEVYANI KHOBRAGADE) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នៅទីស្ដីការក្រសួងកាលពីថ្ងៃចន្ទ។ ​ ​ រូបភាព៖ ក្រសួងក្រសួងធនធានទឹក និងឧតុនិយម

 

​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ស្នើ​រដ្ឋាភិបាល​ឥណ្ឌា​ ​ផ្ដល់​រូបភាព​ពី​ផ្កាយ​រណប​សម្រាប់​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​បណ្ដុះ​បណ្ដា​ធនធានមនុស្ស​លើ​វិ​ស​័​យ​ពាក់ព័ន្ធ​របស់​​​ក្រសួង​បន្ថែម​។​

​ការ​ស្នើ​ខាងលើ​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​ថោ​ ​ជេដ្ឋា​ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ជាមួយ​លោកស្រី​ ដេវ្យា​នី​ ខូ​ប​ប្រា​ហ្កាដេ
(​D​E​V​Y​AN​I​ K​H​O​BRAG​A​D​E​) ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ​នៅ​ទីស្ដីការ​ក្រសួង​កាល​ពី​ថ្ងៃចន្ទ​។​

​ក្នុង​ជំនួប​នេះ​ ​លោក​ ​ថោ​ ​ជេដ្ឋា​ ​បាន​ថ្លែង​អរគុណ​ដល់​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ ​និង​គណៈប្រតិភូ​ ​ជាពិសេស​អរគុណ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​ឥណ្ឌា​ ​ដែល​តែង​ផ្តល់​ជំនួយ​គាំទ្រ​ទាំង​ស​ម្ភារៈ ​និង​ថវិកា​ ​ព្រមទាំង​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាងល្អ​លើ​វិ​ស​័​យ​ធនធាន​ទឹក​សម្រាប់​ក្រសួង​។​

​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ស្នើ​ភាគី​តំណាង​រដ្ឋាភិបាល​ឥណ្ឌា​ ​បន្ត​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​អភិវឌ្ឍន៍​ធនធាន​វិ​ស​័​យ​ពាក់ព័ន្ធ​ ​និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​។​

​លោក​ក៏បាន​ស្នើ​ផ្ដល់​គម្រោង​ដំឡើង​ស្ថានីយ​បូម​ទឹក​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ ​និង​គម្រោង​សិក្សា​បន្ថែម​ទឹក​ក្រោម​ដី​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ស្ថិតនៅ​ក្រុង​ច្បារ​មន​ ​ស្រុក
​ភ្នំ​ស្រួច​ ​ស្រុក​សំរោង​ទង​ ​និង​ស្រុក​ឧដុង្គ​។​

​លោក​បន្ត​ស្នើ​ឥណ្ឌា​ ​ផ្តល់​រូបភាព​ពី​ផ្កាយរណប​ ​ដើម្បី​ជួយ​ដល់​ការ​ព្យាករ​ធាតុអាកាស​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​ជាពិសេស​សម្រាប់​ព្យាករ​ទឹកជំនន់​ក្នុង​រដូវវស្សា​។​

​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ក៏បាន​ស្នើ​ឥណ្ឌា​ ​ជួយ​ដល់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ទាំង​ផ្នែក​បច្ចេកទេស​ ​និង​ផ្នែក​បច្ចេកវិទ្យា​ ​ជាពិសេស​បច្ចេកវិទ្យា​ទឹក​ក្រោម​ដី​។​

​លោកស្រី​ ដេវ្យា​នី​ ខូ​ប​ប្រា​ហ្កាដេ ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា​ ​និង​ឥណ្ឌា​ ​ពី​អតីតកាល​ ​រហូត​ដល់​បច្ចុប្បន្ន​ ​គឺ​មាន​ភាព​ល្អ​ប្រសើរ​ ​ជាពិសេស​ថ្នាក់​ដឹកនាំ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​តែង​សហការ​គ្នា​បាន​យ៉ា​ងល្អ​ប្រកប​ដោយ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​។​

​ភាគី​កម្ពុជា​ ​និង​ឥណ្ឌា​ ​បាន​ប្តេជ្ញា​ចិត្តជា​ថ្មី​ ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ល្អ​ប្រសើរ​រវាងប្រទេស​ទាំងពីរ​ ​និង​បន្ត​កិច្ច​សហការ​លើ​វិ​ស​័​យ​ធនធាន​ទឹក​ឱ្យ​កាន់តែ​រីក​ចម្រើន​ទាំង​បច្ចុប្បន្ន​ ​និង​សម្រាប់​ថ្ងៃ​អនាគត​។​

​លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​ ​នៃ​រាជបណ្ឌិតសភា​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​បើ​គិត​តាំងពី​អតីតកាល​ ​រហូត​ដល់​បច្ចុប្បន្ន​ ​ទំនាក់ទំនង​រវាង​កម្ពុជា​ ​និង​ឥណ្ឌា​ ​គឺ​ល្អ​ប្រសើរ​ ​មាន​ស្ថិរភាព​ ​និង​មាន​និរន្តរភាព​។​

​លោក​បញ្ជាក់​ថា​ ​មូលហេតុ​មាន​ស្ថិរភាព​ ​និង​និរន្តរភាព​ ​ព្រោះ​ទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ​នេះ​ ​មិនដែល​អាក់ខាន​ជាមួយគ្នា​នោះ​ទេ​ ​ទោះ​កម្ពុជា​មានការ​ប្រែប្រួល
​បរិ​បទ​នយោបាយ​ក៏ដោយ​។​

​លោក​បន្ត​ថា​ ​សូម្បី​កាលពី​ឆ្នាំ​១​៩​៧​៩​ ​និង​ឆ្នាំ​១​៩​៨​០​ ​ក៏​រដ្ឋាភិបាល​ឥណ្ឌា​ ​ពុំដែល​កាត់ផ្ដាច់​ការទូត​ជាមួយ​កម្ពុជា​ឡើយ​ ​ដូច្នេះ​ ​ឥណ្ឌា​ ​គឺជា​ប្រទេស​តែមួយ​នៃ​ប្រទេស​សេរី​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​សាធារណរដ្ឋប្រជាមានិត​
កម្ពុជា​ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១​៩​៧​៩​។​

​លោក​ គិ​ន​ ​ភា​ ​បន្ថែម​ថា​៖​ ​«​សាធារណរដ្ឋ​ឥណ្ឌា​ ​ក៏​បាន​រួមចំណែក​ជាច្រើន​លើ​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​ ​ជាពិសេស​ជួយ​កម្ពុជា​លើ​ការ​អភិវឌ្ឍ​វិ​ស​័​យ​ធនធានមនុស្ស​
វិ​ស​័​យ​វប្បធម៌​ ​និង​ការ​ជួសជុល​ប្រាសាទ​ខ្មែរ​នៅ​កម្ពុជា​ ​ជាដើម​»​។​

​កាលពី​ឆ្នាំ​២​០​១​៨​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​អនុវត្ត​គម្រោង​ធនធាន​ទឹក​ស្ទឹង​ស្វាហាប់​ ​ដែល​ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៤​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​តាមរយៈ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ផ្ដល់​ជំនួយ​ក្រោម​គម្រោង​ទិញ​ម៉ាស៊ីនបូម​ទឹក​ ​គម្រោង​អភិវឌ្ឍន៍​ទំនប់​អាង​ទឹក​ស្ទឹង​តា​សាល​ ​ដំណាក់កាល​ទី​១​ ​ដែល​ស្ថិតន​ៅ​
ឃុំ​តា​សាល​ ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​។​

​ក្នុង​នោះ​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​ក៏បាន​ផ្ដល់​ជំនួយ​ក្រោម​គម្រោង​អភិវឌ្ឍន៍​ផែនការ​មេ​ស្ទឹង​សៀមរាប​ ​និង​គម្រោង​សិក្សា​ទឹក​ក្រោម​ដី​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ស្ថិត​ក្នុងស្រុក​បរ​សេដ្ឋ​ ​និង​ស្រុក​គង​ពិសី​។​

​ចាប់តាំង​ពីដើម​ឆ្នាំ​២​០​១​៥​ ​និង​ឆ្នាំ​២​០​១​៦​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​អនុម័ត​គម្រោង​ចំនួន​៤​៨​ ​ដោយ​ផ្ដោ​ត​ទៅ​លើ​
វិ​ស​័​យ​បច្ចេកវិទ្យា​ ​កសិកម្ម​ ​សុខភាព​ ​អនាម័យ​ ​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ ​សុខុមាលភាព​កុមារ​ ​ការ​អភិវឌ្ឍន៍​ជនបទ​ ​
ហេដ្ឋា​រចនា​សម្ពន្ធ​សង្គម​ ​និង​វិ​ស​័​យ​បរិស្ថាន​ ​ជាដើម​។​

​កាល​ពីដើម​ឆ្នាំ​ពី​២​០​២​៣​ ​រដ្ឋាភិបាល​ឥណ្ឌា​ ​បាន​ផ្តល់​ជំនួយ​សម្រាប់​គម្រោង​បង្គន់សាធារណៈ​ប្រើប្រាស់​ថាមពល​ពន្លឺព្រះអាទិត្យ​ខ្នាត​តូច​ ​នៅ​កោះ​រ៉ុ​ង​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ព្រមទាំង​គាំទ្រ​លើ​ការងារ​ស្ដារ​ ​និង​អភិ​រក្ស​ប្រាសាទបុរាណ​ ​និង​សកម្មភាព​បោស​ស​ម្អា​ត​មីន​នៅ​កម្ពុជា​ផង​ដែរ៕​

Related Posts

Previous Article

​អត្រា​សិស្ស​បង់​បោះ​ការ សិក្សា​ធ្លាក់ចុះ​ធ្វើ​ឱ្យ​ចំនួន​បេក្ខជន​ប្រឡង​ឌីប្លូម​ក្នុងឆ្នាំនេះ​កើន​ឡើង​

Next Article

​ទេសាភិបាល​ធនាគារ​ជាតិ​៖​ ​ស្ថិរភាព​ហិរញ្ញវត្ថុ​ទាក់ទង​នឹង​គោល​នយោបាយ​រូបិយវត្ថុ​