គោលនយោបាយអភិវឌ្ឍន៍អន្តរជាតិថ្មីរបស់អូស្ត្រាលីសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូជាមួយកម្ពុជា

Khmer Times Share:
AKP

រដ្ឋាភិបាលអូស្ត្រាលីបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិលើកដំបូងរបស់ខ្លួនក្នុងរយៈពេលជិតមួយទសវត្សរ៍។

យោងតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា គោលនយោបាយនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះស្ថិរភាព និងវិបុលភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកក្រោមភាពជាដៃគូជាមួយប្រទេសកម្ពុជា និងប្រទេសដទៃទៀតនៅក្នុងតំបន់។

ក្នុងចំណោមការប្តេជ្ញាចិត្តសំខាន់ៗរបស់ខ្លួន រួមមានគោលនយោបាយសំដៅលើការប្រែប្រួលអាកាសធាតុ និងការបង្កើតយុទ្ធសាស្រ្តថ្មីដើម្បីជំរុញសកម្មភាពស្តីពីសមភាពយេនឌ័រ សមភាពពិការភាព អ្នកស្រឡាញ់ភេទដូចគ្នា​( LGBTQIA+) និងសិទ្ធិមនុស្ស។

ការគាំទ្រសម្រាប់ភាពជាអ្នកដឹកនាំក្នុងតំបន់ និងអ្នកពាក់ព័ន្ធក្នុងស្រុក គឺជាធាតុផ្សំសំខាន់នៃគោលនយោបាយថ្មី រួមទាំងតាមរយៈមូលនិធិភាពជាដៃគូសង្គមស៊ីវិលថ្មី។

ស្ថានទូតបាននិយាយថា “យើងក៏កំពុងពង្រីកផ្នែកហិរញ្ញវត្ថុអភិវឌ្ឍន៍របស់យើងដោយបង្កើតការវិនិយោគអភិវឌ្ឍន៍អូស្ត្រាលីដើម្បីផ្តល់ថវិការរហូតដល់២៥០លានដុល្លារដែលជាកត្តាជំរុញសម្រាប់ការវិនិយោគលើផលប៉ះពាល់ឯកជននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ។

គោលនយោបាយអភិវឌ្ឍន៍ថ្មីនេះ នឹងត្រូវបានគាំទ្រដោយការអនុវត្តដ៏រឹងមាំ និងក្របខ័ណ្ឌនៃការចែកចាយ ដែលនឹងធ្វើឱ្យប្រសើរឡើងនូវគុណភាព តម្លាភាព និងគណនេយ្យភាពនៃកម្មវិធីអភិវឌ្ឍន៍។

“គោលការណ៍នេះ ក៏បង្ហាញអំពីវិធីសាស្រ្តពង្រឹងផែនការប្រទេស និងតំបន់ដែលត្រូវបានជូនដំណឹងដោយការពិគ្រោះយោបល់ជាមួយដៃគូរបស់យើង។ នៅឆ្នាំក្រោយ យើងនឹងចូលរួមយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធនានាលើផែនការភាពជាដៃគូអភិវឌ្ឍន៍ថ្មីសម្រាប់កម្ពុជា។

ប្រភពដដែលបានបានអោយដឹងទៀតថា គោលនយោបាយនេះ បង្ហាញពីកម្មវិធីដែលសមស្របទៅនឹងសម័យកាលរបស់យើង ហើយត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅឥណ្ឌូប៉ាស៊ីហ្វិក។ AKP-C.Nika

Related Posts

Previous Article

ក្រុមហ៊ុនចិនចាប់អារម្មណ៍លើការវិនិយោគលើវិស័យកសិកម្មនៅក្នុងខេត្តកំពង់ធំ

Next Article

មានអ្នក​ស្ម័គ្រ​ចិត្ត KOICA ៧​នាក់​ទៀតបាន​មក​ដល់​ប្រទេសកម្ពុជា