​ក្រសួងសាធារណការ​សម្រេច​បានជា​ង​ ​៥​៦​% ​នៃ​គោលដៅ​ស្ថាបនា​និង​សាងសង់​ផ្លូវគោក​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣​ ​។​ ​ រូបភាព៖ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​

​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​នៅ​ឆ្នាំ​២០២៣ ​បាន​ដាក់​គោលដៅ​ស្ថាបនា​និង​សាងសង់​ផ្លូវជាតិ​ផ្លូវ​ខេត្ត​ចំនួន​៨​៥​០​ខ្សែ​ដែល​មាន​ប្រវែង​ជាង​២​ម៉ឺន​គីឡូម៉ែត្រ​ ​តែ​ផ្លូវ​ទាំងនោះ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​បាន​ប្រវែង​ជាង​១​.​១​ម៉ឺន​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​៥​៦​.​៣៨% ​នៃ​ប្រវែង​ខ្សែ​ផ្លូវ​សរុប​។​

​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ពីម្សិលមិញ​បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២​០​២​៤​ ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីស្ដីការ​ក្រសួង​ក្រោម​ប្រធាន​បទ​ ​«​ពង្រឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​គុណភាព​សំណង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ការ​រៀបចំ​ច្បាប់​-​បទដ្ឋាន​គតិយុត្ត​ ​ការ​ផ្តល់​សេវា​ ​និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​និង​ឌី​ជី​ថល​»​។​

​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​ដែល​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​នោះ​បាន​អាន​របាយការណ៍​សង្ខេប​ថា​ ​នៅ​ឆ្នាំ​២​០​២​៣​ក្រសួង​បាន​ស្ថាបនា​និង​សាងសង់​ផ្លូវជាតិ​និង​ផ្លូវ​ខេត្ត​៨​៥​០​ខ្សែ​មាន​ប្រវែង​ ​២​០​ ​០​១​៦​គីឡូម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​ប្រវែង​ ​១​១​ ​២​៨​៥​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​ ​៥​៦​,​៣​៨​% ​នៃ​ប្រវែង​ផ្លូវ​សរុប​។​

​លោក​ថា​ ​នៅ​ក្នុង​នោះ​ក្រសួង​បាន​ស្ថាបនា​និង​សាងសង់​ផ្លូវជាតិ​ក​ម្រិ​ត​១​ចំនួន​៩​ខ្សែ​មាន​ប្រវែង​សរុប​ ​២​២​ ​០​៥​៤​គីឡូម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​សម្រេច​បាន​១​០​០​%​។​

​លោក​បាន​បន្ថែម​ថា​៖​ ​«​ក្រសួង​បាន​ស្ថាបនា​និង​សាងសង់​ផ្លូវជាតិ​ក​ម្រិ​ត​២​ចំនួន​៧​២​ខ្សែ​មាន​ប្រវែង​សរុប​ ​៥​១​ ​​៣​៥​.​៨​៨​គីឡូម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​ប្រវែង​៣​ ​៩​៣​១​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​៧​៦​.​៥​៤​% ​នៃ​ប្រវែង​ផ្លូវ​សរុប​»​។​

​លោក​ថា​៖​ ​«​ក្រសួង​បាន​ស្ថាបនា​និង​សាងសង់​ផ្លូវ​ខេត្ត​ចំនួន​៧​៦​៩​ខ្សែ​មាន​ប្រវែង​សរុប​ ​១​២​ ​៦​២​៦​គីឡូម៉ែត្រ​ ​ហើយ​បាន​ក្រាល​កៅស៊ូ​និង​បេតុង​​៥ ១០០​គីឡូម៉ែត្រ​ ​ឬ​ស្មើនឹង​៤​០.៣៩%​នៃ​ប្រវែង​ផ្លូវ​សរុប​»​។​

​នៅ​ក្នុង​ពិធី​បើក​សន្និបាត​នោះ​លោក​ ​ប៉េង​ ​ពោធិ៍​នា​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​ដែល​មិន​សម្រេច​តាម​គោលដៅ​ ​ហើយ​ក៏​មិនបាន​បញ្ជាក់​ពី​ថវិកា​សរុប​ដែល​បាន​ចំណាយ​លើ​គម្រោង​ស្ថាបនា​និង​ជួសជុល​ផ្លូវ​ទាំង​នោះ​ទេ​ ​ដោយ​គ្រាន់តែ​និយាយ​ថា​ ​គម្រោង​ស្ថាបនា​និង​សាងសង់​ផ្លូវ​ស្ពាន​ដោយ​ប្រើប្រាស់​ថវិកាជាតិ​និង​ថវិកា​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​លោក​ថា​ ​បច្ចុប្បន្ននេះ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កំពុង​ដំណើរការ​សាងសង់​គម្រោង​ផ្លូវ​ស្ពាន​ដោយ​ប្រើប្រាស់​ថវិកា​ដៃគូ​អភិវឌ្ឍន៍​ ​ដូចជា​គម្រោង​ប្រើប្រាស់​ថវិកា​ប្រទេស​ចិន​សម្រាប់​ផ្លូវជាតិ​ចំនួន​៧​ខ្សែ​មាន​ប្រវែង​សរុប​៥​៧​៥​.​២​៩​គីឡូម៉ែត្រ​ ​រួម​មាន​មាន​កំណត់​ផ្លូវជាតិ​លេខ​៧​ប្រវែង​៤​៥​.​៤​៨​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​១​០​ប្រវែង​១​៩​៨​.​៥​១​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៣​១​ប្រវែង​៥​៣​.​៣​៩​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៣​៣​ប្រវែង​៥២.៥៧​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៤​១​ប្រវែង​៩​៥​.​២​៩​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៧​១​សេ​ប្រវែង​១​០​១​.​៣​៦​គីឡូម៉ែត្រ​ ​និង​ផ្លូវ​តភ្ជាប់​ពី​ក្រុង​ក្រចេះ​ប្រវែង​៣​១​.​៦​៩​គីឡូម៉ែត្រ​។​ ​គម្រោង​ប្រើប្រាស់​ថវិកា​ប្រទេស​ចិន​សម្រាប់​សាង​សង់ស្ពាន​ចំនួន​ពីរ​ប្រវែង​សរុប​២​៦​០​៦​.​៧​០​ម៉ែត្រ​ ​រួម​មាន​ស្ពាន​ឆ្លង​ទន្លេ​ក្រចេះ​ប្រវែង​១​៧​៦​១​ម៉ែត្រ​ ​និង​ស្ពាន​ចាក់​អង្រែ​ក្រោម​-​ព្រែ​ប្រា​ប្រវែង​៨​៤​៥​.​៧​០​ម៉ែត្រ​។​

​លោក​បន្ថែម​ថា​ ​ក្រសួង​កំពុង​ដំណើរការ​គម្រោង​សាងសង់​ផ្លូវ​ដោយ​ប្រើប្រាស់​ថវិកា​ប្រទេស​ជប៉ុន​មាន​មួយ​ខ្សែ​មាន​ប្រវែង​៣​៥​.​១​៤​គីឡូម៉ែត្រ​ ​គឺ​កំណត់​ផ្លូវជ​ាតិ​លេខ​៥​ពី​សិរីសោភ័ណ​ទៅ​ប៉ោយ​ប៉ែត​។​ ​គម្រោង​ប្រើ​ប្រស់​ថវិកា​ប្រទេស​កូរ៉េ​ខាងត្បូង​មាន​មួយ​ខ្សែ​ផ្លូវ​ ​គឺ​ផ្លូវ​លេខ​ជាតិ​៤​៨​ប្រវែង​១​៤​៨​គីឡូម៉ែត្រ​។​

​លោក​​ថា ​សម្រាប់​គម្រោង​ប្រើប្រាស់​ថវិកា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មាន​ពីរ​ខ្សែ​ផ្លូវជាតិ​ប្រវែង​សរុប​៤​៣​.​២​០​គីឡូម៉ែត្រ​ ​រួម​មាន​ផ្លូវជាតិ​លេខ​​២​៣​ប្រវែង​១​៩​.​៨​៣​គីឡូម៉ែត្រ​ ​និង​ផ្លូវ​ខេត្ត​លេខ​​៣​១​២​ប្រវែង​ ២​៣​.​៣​៧ ​គីឡូ​ម៉ែត្រ​។​ ​ចំណែក​​គម្រោង​ប្រើប្រាស់​​ធ​នា​គារ​ពិភព​លោក​​​មាន​ប្រាំ​ខ្សែ​ផ្លូវ​ប្រវែង​សរុប​ ៣​២​៥​.​៧​៥​គីឡូម៉ែត្រ​ ​រួម​មាន​ផ្លូវជាតិ​លេខ​៤​ ​ប្រ​វែង​១​៩​៦​.​១​០​គីឡូម៉ែត្រ​ ​កំណាត់ផ្លូវ​ជាតិ​លេខ​៧​ប្រវែង​៣​១​.​២​៥​គីឡូម៉ែត្រ​ ​ផ្លូវជាតិ​លេខ​៧​៣​ប្រវែង​៤​៩​.​៨​១​គីឡូម៉ែត្រ​ ​ព្រមទាំង​ផ្លូវ​ខេត្ត​លេខ​៣​៧​៧​ ​និង​ផ្លូវ​ខេត្ត​លេខ​​៣​៧​៧​A​ប្រវែង​៤​៨​.​៥​គីឡូម៉ែត្រ​៕​

Related Posts

Previous Article

​ក្រសួងមហាផ្ទៃ​ ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ជាង​ ​៣​១​៦​០​ករណី​ ​និង​ឃាត់ខ្លួន​ជាង​ ​៥​០​០​០​នាក់​

Next Article

​ក្រសួង​កសិកម្ម​កំពុង​ស្វែងរក​ស្ថិរភាព​តម្លៃ​ស្រូវ​របស់​អ្នក​ផលិត​