​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​ ​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​

Share:
ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​នូវ​ព្រឹត្តិការណ៍​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​បាន​ធ្វើឡើង​នៅ​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ទី​១​៧​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​។​/C​M​G​

លោក​ ​H​u J​in​jun ​អគ្គនាយក​រង​ ​នៃ​អគ្គ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ចិន​បាន​និយាយ​ក្នុង​អំឡុង​ពិធី​បើក​ព្រឹត្តិការណ៍​នេះ​កាលពី​ថ្ងៃសុក្រ​ថា​ “​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ជីវភាពរស់នៅ​របស់​ប្រជាជន​ ​ក្នុង​តំបន់​មាន​ភាព​សម្បូរ​បែប​ ​ប៉ុណ្ណោះ​ទេ​ ​ក៏​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​វប្បធម៌​ ​មនុស្សជាតិ​និង​ ​អភិវឌ្ឍន៍​ទំនើប​រវាងប្រទេស​ចិន​ ​និង​ ​កម្ពុជា​ផង​ដែរ​។​

​រៀបចំ​ដោយ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ចិន​ស្ថានទូត​នៃ​សាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ​និង​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​ដំណើរ​បញ្ចាំង​ភាពយន្ត​ចល័ត​នេះ​មាន​គោលបំណង​លើក​ក​ម្ពស់​ការផ្លាស់ប្តូរ​វប្បធម៌​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ចិន​ ​និង​កម្ពុជា​ ​ដោយ​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​មានឱកាស​ទស្សនា​ខ្សែភាពយន្ត​ចិន​ល្អ​ៗ​ជាច្រើន​។​

​លោកជំទាវ​ ​យូ​ ​សុភា​ ​អភិបាល​រង​ខេត្ត​សៀមរាប​ ​បាន​លើកឡើង​ក្នុង​ពិធី​នោះ​ថា​ “សិល្បៈ​ភាពយន្ត​នឹង​ផ្សារភ្ជាប់​វប្បធម៌​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​ជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះបណ្តាល​ ​ចិត្ត​ ​និង​គំនិត​របស់​មនុស្ស​។​

​លោកជំទាវ​បាន​បន្ថែម​ថា​ “​យើង​ជឿជាក់​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ប្រជាជន​កម្ពុជា​យល់​កាន់តែ​ច្បាស់​អំពី​ប្រទេស​ចិន​ ​ពង្រឹង​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​ ​ក៏ដូចជា​រវាងប្រទេស​ទាំងពីរ​”​។​

​ចាប់តាំង​ពី​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២​០​១​៦​ ​មាន​ខ្សែភាពយន្ត​ជាង​១​០​០​ត្រូវ​បាន​ដាក់​បញ្ចាំង​នៅ​ទូទាំង​២​៥​ ​រាជធានី​ ​និង​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ទាក់ទាញ​អ្នកទស្សនា​សរុប​ជាង​ ​១​០​០​,​០​០​០​នាក់​ ​។​

​បន្ទាប់ពី​ពិធី​បើក​ត្រូវ​បាន​បញ្ចប់​ ​ភ្ញៀវ​ ​និង​ទស្សនិកជន​ជិត​១​៥​០​នាក់​បាន​ចូលរួម​ទស្សនា​ខ្សែភាពយន្ត​ភាគ​ចិន​ដែល​មាន​ចំណងជើង​ថា​ “​ឆ្លងទន្លេ​យ៉ា​លូ​” ​ដែល​ផលិត​ដោយ​ស្ថានីយវិទ្យុ​និង​ទូរទស្សន៍​ចិន​។​ C​G​T​N

Related Posts

Previous Article

នាយករដ្ឋមន្ត្រី​បំពាក់​គ្រឿងឥស្សរិយយស​ដល់​អតីត​អ្នកកាសែត​ជនជាតិ​ម៉ាឡេស៊ី​ ​សម្រាប់​ការ​រួមចំណែក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​

Next Article

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត​ចំពោះ​នយោបាយ​និង​សាសនា​ជ្រុល​និយម​