​រដ្ឋាភិបាល​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​យុវជន​ចំនួន​ប្រមាណ​ ​១​,​៥​ ​លាន​នាក់​

Share:
​Face​book​

វិ​ស័​យ​ឯកជន​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​លើ​ជំនាញ​បច្ចេកទេស​ដល់​យុវជន​ប្រមាណ​ ​១​,​៥​ ​លាន​នាក់​ ​ដើម្បី​ប​ង្កើ​ម​ស​ម្ថ​ភាព​កម្លាំង​ពលកម្ម​ជំនាញ​ក្នុងស្រុក​ ​និង​កាត់បន្ថយ​ថ្លៃ​ដើម​របស់​ផលិតកម្ម​ក្នុង​ពេល​ខាងមុខ​។​

​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​ជំនាញ​បច្ចេកទេស​ ​ដោយ​ផ្តោត​ជា​ចម្បង​ទៅលើ​យុវជន​មកពី​គ្រួសារ​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​នៅ​ទូទាំង​ប្រទេស​។​

​កាលពី​ថ្ងៃ​ទី​ ​១​១​ ​ខែវិច្ឆិកា​ ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ជាមួយ​តំណាង​មកពី​សមាគម​ចំនួន​ ​១​៨​ ​ក្នុង​វិ​ស​័​យ​ឯកជន​។​ ​ក្រសួង​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ទាំងនេះ​លើកទឹកចិត្ត​សមាជិក​របស់​ពួក​ខ្លួន​ឱ្យ​បណ្តុះបណ្តាល​ជាក់ស្តែង​ដល់​អ្នក​ដែល​បាន​ចុះឈ្មោះ​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​នេះ​។​

​កាលពី​ពេលថ្មីៗនេះ​ ​វេទិកា​រាជរដ្ឋាភិបាល​-​ផ្នែកឯកជន​»​ ​លើក​ទី​១​៩​ ​បាន​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី​។​ ​នេះ​ជា​កិច្ច​សន្ទនា​ដ៏​សំខាន់​មួយ​រវាង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ ​និង​សហគមន៍​ធុរកិច្ច​ឯកជន​ ​ដើម្បី​ស្វែងរក​វិធានការ​សំដៅ​ជំរុញ​សកម្មភាព​ធុរកិច្ច​ក្នុង​ប្រទេស​។​

​ថ្លែង​ក្នុង​វេទិកា​នោះ​ ​លោក​ឧកញ៉ា​ ​ណា​ង​ ​សុធី​ ​តំណាង​ក្រុម​ការងារ​ទទួលបន្ទុក​ទំនាក់ទំនង​ការងារ​ក្នុង​វិ​ស​័​យ​ឯកជន​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​គោល​នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​លើ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សម្រាប់​កម្លាំង​ពលកម្ម​វ័យក្មេង​។​V​N​A

Related Posts

Previous Article

មន្ត្រីជាន់ខ្ពស់​កម្ពុជា​៖​ ​សន្និសីទ​នៃ​ចលនា​មិន​ចូល​បក្សសម្ព័ន្ធ​នឹង​ជំរុញ​ការ​អភិវឌ្ឍន៍​សិទ្ធិ​ស្ត្រី​

Next Article

ការងារ​ជួសជុល​បង្កាន់ដៃ​នាគ​ ​និង​ខឿន​ជណ្តើរ​របស់​ប្រាសាទអង្គរវត្ត​នឹង​បញ្ចប់​ក្នុងពេលឆាប់ៗខាងមុខនេះ​