អូស្ត្រាលី​គាំទ្រ​ការ​លើក​កម្ពស់អំណាច​សេដ្ឋកិច្ច​ស្ត្រី​នៅ​កម្ពុជា

Khmer Times Share:
AKP

ស្ថានទូតអូស្ត្រាលីនៅទីក្រុងភ្នំពេញ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អូស្ត្រាលីកំពុងគាំទ្រដល់ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា ដោយសារពួកគេមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

ប្រភពដដែលបានបន្ថែមថា ប៉ុន្តែស្ត្រីនៅតែប្រឈមនឹងបញ្ហាមួយចំនួន និងឧបសគ្គជាច្រើនក្នុងការរៀបចំ និងពង្រីកអាជីវកម្មរបស់ពួកគេ។

ថ្មីៗនេះកម្ពុជា ភាពជាដៃគូសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយភាពធន់រវាងអូស្ត្រាលី និងកម្ពុជា (CAPRED) បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីសម្រាប់សហគ្រិនស្ត្រីឈានមុខគេចំនួ១៤ របស់កម្ពុជា។ ពួកគេបានជួបជាមួយម្ចាស់អាជីវកម្ម មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមនារី ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនង។

អ្នកស្រី វីរៈ ប៊ុណ្ណារ័ត្នសហស្ថាបនិក និងជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Lady Saving Group បាននិយាយថា​ «ខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងខ្លាំងដែលបានទទួលនូវឱកាសនេះ ​​ព្រោះ​ពេល​ខ្ញុំ​មក​ទី​នេះ ខ្ញុំបានយល់ដឹងថា ‘បរិយាប័ន្ន​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​គឺ​ជា​យន្តការ​សំខាន់​មួយ​ដែល​ជួយ​ស្ត្រី​ឱ្យ​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ​បាន​កាន់​តែ​ល្អ’។ វាជាការលើកទឹកចិត្ត ហើយយើងដឹងច្បាស់ណាស់ថាយើងបានធ្វើរឿងត្រឹមត្រូវ ហើយយើងនឹងបន្តធ្វើការងាររបស់យើងដោយមិនស្ទាក់ស្ទើរ” ។

យ៉ាង​ហោច​ណាស់ ៦០ ភាគរយ​នៃ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ស្ត្រី វិស័យ​នេះ​បាន​ចូល​រួម​ចំណែក​ដល់​ទៅ៥៨ ភាគរយ​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​សរុប​របស់​ជាតិ។ AKP-C.Nika

Related Posts

Previous Article

ឥណ្ឌូនេស៊ីមានបំណងនាំចូលអង្ករពីកម្ពុជា និងនាំចេញជីកសិកម្មមកកម្ពុជាវិញ

Next Article

ដំណើរការជួសជុលប្រាសាទសំខាន់ៗនានាក្នុងបរិវេណតំបន់អង្គរ