ការ​លើក​ក​ម្ពស់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​កម្ពុជា​-​ហុងកុង​

Share:

​កម្ពុជា​ ​និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ (S​AR​) ​នឹង​លើក​ក​ម្ពស់​ទំនាក់ទំនង​ក្នុង​វិ​ស័យ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​។​

​នា​ថ្ងៃ​ទី​ ​១​៩​ ​ខែ​មីនា​ ​លោក​ ​សុខ​ ​សុភ័ក្ត្រ​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​លោកស្រី​ ​A​g​n​e​s C​H​AN​អនុប្រធាន​នៃ​អគ្គ​សភា​ពាណិជ្ជកម្ម​ហុងកុង​ (​H​K​G​CC) ​ដែល​មាន​ការចូលរួម​ពី​ថ្នាក់​ដឹកនាំ​នៃ​ក្រុមហ៊ុន​ឯកជន​របស់​ហុងកុង​ ​ដើម្បី​ពិភាក្សា​ការ​ជំរុញ​ការ​វិនិយោគ​។​

​ក្នុង​ជំនួប​នោះ​ ​លោក​បាន​ជម្រាប​ភាគី​ហុងកុង​អំពី​ស​ម្មិទ្ធ​ផល​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ជំរុញ​កំណើន​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​ជាពិសេស​កា​រដាក់​ឱ្យ​អនុវត្ត​ច្បាប់​វិនិយោគ​ថ្មី​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​-​ពហុភាគី​គោល​នយោបាយ​នានា​ក្នុង​ការ​គាំទ្រ​និង​ជំរុញ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ ​រួម​ទាំង​គម្រោង​បញ្ជរ​តែ​មួយជាតិ​ព្រមទាំង​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​ឆ្នាំ​២​០​២​៤​ ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ទើប​ដាក់​ចេញ​កាលពី​ខែ​មករា​កន្លងទៅ​នេះ​។​

​ក្រៅពី​នេះ​ ​ភាគី​ទាំង​ពី​​​រ​ក៏បាន​ពិភាក្សា​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​យន្ត​ការ​-​ក្របខណ្ឌ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គ​សភា​ពាណិជ្ជកម្ម​ហុងកុង​ ​និង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​ផង​ដែរ​។​

​ដោយឡែក​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​លោក​ ​សុខ​ ​សុភ័ក្ត្រ​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​លោក​បណ្ឌិត​ ​Step​hen​ ​W​on​g​ ​ប្រធាន​អង្គភាព​គោល​នយោបាយ​របស់​នាយក​ប្រតិបត្តិ​ (C​E​P​U) ​ដើម្បី​សិក្សា​រ​ពី​ការចូលរួម​ចំណែក​របស់​ស្ថាប័ន​ស្រាវជ្រាវ​ក្នុង​ការ​អភិវឌ្ឍ​គោល​នយោបាយ​សាធារណៈ​របស់​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។​

​ក្នុង​ឱកាស​នោះ​ ​សម​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​អត្ថប្រយោជន៍​ដែល​កម្ពុជា​និង​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​ទទួល​បាន​ក្រោម​គម្រោង​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​ការ​ជំរុញ​កំណើន​ធុរកិច្ច​បង្កើត​ថ្មី​តាមរយៈ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​ព្រមទាំង​បទពិសោធន៍​ជោគជ័យ​ក្នុង​ការ​កែប្រែ​ទ្រឹស្តី​ផលិតកម្ម​ហុងកុង​ ​ពី​ផលិត​ក្នុង​ហុងកុង​ ​ទៅជា​ផលិត​ដោយ​ហុងកុង​។​

​ទន្ទឹម​នឹង​នេះ​ ​លោក​រដ្ឋលេខាធិការ​បាន​បន្ត​ជួប​ជាមួយ​ ​លោក​ ​D​e​s​m​on​d​ ​H​OU ​សេដ្ឋ​វិទូ​រង​រដ្ឋាភិបាល​ ​នៃ​ការិយាល័យ​សេដ្ឋ​វិទូ​រដ្ឋាភិបាល​ (O​G​E​) ​របស់​ហុងកុង​ ​ដែល​ក្នុង​នោះ​លោក​បាន​រំលេច​ជាពិសេស​អំពី​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ព្រមទាំង​កំណែ​ទម្រង់​ច្បាប់​ ​និង​គោល​នយោបាយ​នានា​ ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​អនុវត្ត​កន្លងមក​ ​ក្នុង​ការ​ជំរុញ​កំណើន​ ​និង​ពង្រឹង​ភាព​ធន់​នៃ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​នៅ​កម្ពុជា​ ​ទាំង​មុន​ ​និង​កំឡុង​ពេល​វិបត្តិ​សកល​ដែល​កើត​ចេញពី​ជំងឺរាតត្បាត​ ​និង​សង្គ្រាម​ភូមិសាស្ត្រនយោបាយ​។​ ​A​K​P​

Related Posts

Previous Article

សារមន្ទីរ​ ​ស​.​ស​.​រ​ ​និង​សមាគម​ធនាគារ​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ដើម្បី​លើក​ក​ម្ពស់​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ​

Next Article

រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​បាន​ជួបពិភាក្សា​កា​ងារ​ជាមួយ​ធនាគារ​ពិភពលោក​អំពី​សកម្មភាព​ ​និង​គម្រោង​សន្តិសុខ​ទឹក​