​អង្គការ​សមាគម​ធាងត្នោត​បាន​កំណត់​តំបន់​ក្រីក្រ​ជាង​១​៩​០​ទីតាំងនៅ​ក្រុងភ្នំពេញ​

​ត​ន​ ​វិបុល​ / Khmer Times Share:
តំបន់​ប្រជាជន​ក្រី​ក្ររស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​។ ខ្មែរថាមស៍៖ ទេព សូនី​

 

​អង្គការ​សមាគម​ធាងត្នោត​ចេញផ្សាយ​របាយការណ៍​ស្ទង់មតិ​ថ្មី​មួយ​ ​បាន​បង្ហាញ​ថា​ ​នៅ​ក្រុងភ្នំពេញ​មាន​ទីតាំង​ចំនួន​១​៩​១​ ​ជា​ទីតាំង​លំនៅឋាន​ក្រីក្រ​ ​ដែល​មាន​ ​១​៩​ ៥៣៩​គ្រួសារ​ ​ឬ​ស្មើ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​៨​៩​ ​៨​៧​៩​នាក់​។​ ​បើ​ធៀប​ទៅ​នឹង​ចំនួន​ពលរដ្ឋ​សរុប​នៅ​រាជធានី​ភ្នំពេញ​ស្មើនឹង​ ​៣​,​៩​៤​ ​ភាគរយ​។​ ​ពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​លំ​ឋាន​ក្រីក្រ​ជាច្រើន​នៅ​ក្រុងភ្នំពេញ​កំពុង​ជាប់​បំណុល​។​

​អង្គការ​សមាគម​ធាងត្នោត​បាន​បញ្ជាក់​ថា​ ​របាយការណ៍​នេះ​ជា​ការ​បន្ត​សិក្សា​លើ​របាយការណ៍​របស់​ខ្លួន​ស្ដីពី​ស្ថានភាព​ទី​តាំងទីលំនៅ​ក្រីក្រ​នៅ​ទី​ក្រុងភ្នំពេញ​ ​ឆ្នាំ​២​០​១​៧​។​

​របាយការណ៍​ថ្មី​នេះ​បាន​បញ្ចូល​ទិន្នន័យ​បន្ទាប់បន្សំ​ ​រួម​ទាំង​របាយការណ៍​សង្គម​ស៊ីវិល​ ​របាយការណ៍​រដ្ឋាភិបាល​ ​ឯកសារ​ស្រាវជ្រាវ​ ​អត្ថបទ​សារ​ព័ត៌មាន​ ​និង​ការ​បោះ​ពុម្ពផ្សាយ​នានា​ដែល​អាច​​​រក​បាន​។​

​ការសិក្សា​លើ​ករណី​នេះ​មាន​បំណង​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​ស្ដីពី​ទីតាំង​លំនៅ​ឋាន​ក្រីក្រ​ ​ព័ត៌មាន​អំពី​ការ​បណ្ដេញ​ចេញ​ ​ការ​គំរាម​កំហែង​បណ្តេញ​ចេញ​ ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ​និង​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ទូទៅ​នៃ​គ្រួសារ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ​។​

​ការស្ទង់មតិ​នេះ​បាន​ធ្វើឡើង​ក្នុង​ក្រុងភ្នំពេញ​ចាប​់ពី​ខែ​កក្កដា​ ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​និង​បាន​ពិនិត្យ​និង​កែ​សម្រួល​ ​ចាប់​តាំង​ពី​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​មកដល់ពេលនេះ​។​

​របាយការណ៍​ស្ទង់​ម​តី​ដ៏​ថ្មីសន្លាង​នេះ​រក​ឃើញ​ថា​ ​នៅ​ក្រុងភ្នំពេញ​មាន​ទីតាំង​ចំនួន​១​៩​១​ ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ទីតាំង​លំនៅឋាន​ក្រីក្រ​ ​ដែល​មាន​ ​១​៩​ ​៥​៣​៩​គ្រួសារ​ ​ឬ​ស្មើ​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​៨​៩​ ​៨​៧​៩​នាក់​។​ ​បើ​ធៀប​ទៅ​នឹង​ចំនួន​ ​ពលរដ្ឋ​សរុប​នៅ​រាជធានី​ភ្នំពេញ​ស្មើនឹង​ ​៣​,​៩​៤​ភាគរយ​។​

​របាយការណ៍​បន្ត​ថា​ ​ចំនួន​ទីតាំង​លំនៅឋាន​ក្រីក្រ​ដែល​បាន​រក​ឃើញ​ក្នុង​របាយការណ៍​នេះ​មាន​ថយ​ចុះ​ ​បើ​ធៀប​នឹង​ឆ្នាំ​២​០​១​៧​ ​មាន​ចំនួន​២​៧​៧​ទីតាំង​។​ ​មូលហេតុ​ថយ​ចុះ​ ​ដោយសារ​តែ​ទីតាំង​មួយ​ចំនួន​បាន​ដកចេញ​ក្រោម​លក្ខខណ្ឌ​ពួក​គេ​លែង​ចាត់​ចូល​ជា​ទីតាំង​លំនៅឋាន​ក្រីក្រ​ ​ខណៈ​ទីតាំង​មួយ​ចំនួន​ទៀត​បាន​បាត់បង់​ទាំងស្រុង​ ​ដោយសារតែ​ការ​បណ្តេញ​ចេញ​។​

​របាយការណ៍​បន្ថែម​ថា​៖​ ​«​មួយភាគបី​នៃ​ទីតាំង​ទាំង​១​៩​១​ ​អាច​ស្ថិតនៅ​លើ​ដី​រដ្ឋ​ ​ខណៈ​ដែល​ជិត​ពីរ​ភាគ​បី​នៃ​ទីតាំង​ ​លំនៅឋាន​ក្រីក្រ​នៅ​ភ្នំពេញ​មិន​មាន​ឯកសារ​បញ្ជាក់​ពី​ស្ថានភាព​ដី​ដែល​ពួកគេ​រស់នៅ​។​ ​នេះ​មានន័យ​ថា​ ​ពួក​គេ​អាច​ប្រឈម​នឹង​ហា​និ​ភ័យ​នៃ​ការ​បណ្តេញ​ចេញ​ចេញ​ដោយបង្ខំ​»​។​

​របាយការណ៍​បន្ថែម​ទៀត​ថា​៖​ ​«​ជាង​មួយ​ភាគ​បួន​នៃ​ទីតាំង​លំ​ឋាន​ក្រីក្រ​ទាំងអស់​បាន​រាយការណ៍​ថា​ពួក​គេ​កំពុង​ទទួលរង​សម្ពាធ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​។​ ​មាន​ទីតាំង​លំនៅឋាន​យ៉ាង​តិច​ចំនួន​៩​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុង​អំឡុង​ពេល​រាតត្បាត​ជំងឺ​កូ​វី​ដ​-​១​៩​»​។​

​អង្គការ​សមាគម​ធាងត្នោត​បាន​រក​ឃើញ​ថា​ ​លទ្ធភាព​ទទួល​ប្រព័ន្ធ​លូ​និង​ប័ណ្ណ​សមធម៌​នៅតែ​ខ្វះខាត​ក្នុង​ទីតាំង​លំ​ឋាន​ក្រីក្រ​នៅ​ជាច្រើន​ ​ប៉ុន្តែ​ការ​តភ្ជាប់​បណ្តាញ​ជាមួយនឹង​សេវា​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ដូចជា​ទឹក​ស្អាត​ ​អគ្គិសនី​ ​និង​ការ​ប្រមូល​សំរាម​បាន​ប្រសើរ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២​០​១​៧​។​

​បន្ថែម​លើស​ពី​នេះ​ ​ពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​លំ​ឋាន​ក្រីក្រ​ជាច្រើន​នៅ​ក្រុងភ្នំពេញ​កំពុង​ជាប់​បំណុល​។​ ​ប្រជាជន​២​៦​ទីតាំង​លំនៅឋាន​ ​គឺ​បាន​លក់​ផ្ទះ​របស់​ពួកគេ​ ​ដើម្បី​សង់​បំណុល​។​

​អង្គការ​សមាគម​ធាងត្នោត​និង​អង្គការ​សិទ្ធិមនុស្ស​ផ្សេង​ទៀត​ជឿ​ថា​៖​ ​«​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​បំណុល​នេះ​ ​ប្រឈម​មុខ​ទៅ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ដែល​អាច​កើតមាន​ផ្សេង​ទៀត​ដូចជា​ការ​បាត់បង់​ដីធ្លី​ ​ការ​គ្មាន​ផ្ទះសម្បែង​ ​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​បង្ខំ​ ​ការ​ជាប់​បំណុល​ ​ពលកម្ម​កុមារ​ ​និង​ការ​មិន​ទទួល​បាន​តម្រូវ​ការ​មូលដ្ឋាន​ផ្សេងទៀត​»​។​

​លោក​ ​កើត​ ​ឆែ​ ​អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ ​លោក​មិនទាន់​បាន​ទទួល​របាយការណ៍​នេះ​នៅ​ឡើយ​ទេ​ ​ហើយ​បាន​បង្វែរ​ឱ្យ​ទៅ​សួ​រលោក​ ​ម៉ែ​ត​ ​មាស​ភក្ដី​ ​នាយក​ចាត់ការ​កិច្ច​ច្បាប់​និង​សិទ្ធិមនុស្ស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​លោក​ ​ម៉ែ​ត​ ​មាស​ភក្ដី​ ​​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពីម្សិលមិញ​៕​​​​

Related Posts

Previous Article

​ក្រុមហ៊ុន​ អ៊​ស​ខ្មែរ​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ​G​I​BON ​នាំ​យក​សាច់គោ​កូរ៉េ​ ​H​an​woo​ ​មកកាន់​កម្មវិធី​ពិព័រណ៍​ម្ហូប​ ​Cam​food​s

Next Article

​អាជ្ញាធរ​ភ្នំពេញ​ ​ប្រមូល​ជនអនាថា  ​និង​អ្នកប្រើ​គ្រឿងញៀន​បានជា​ង​៦​០​នា​ក់​