​ការនាំចេញ​ផលិតផល​ធ្វើ​ពី​កៅស៊ូ​របស់​កម្ពុជា​កើន​ឡើង​ ​៩​០​ ​ភាគរយ​

​Man​oj ​Mat​hew​ / Khmer Times Share:

យោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ (​G​D​C​E​) ​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​រកចំណូល​បាន​២​១​៥​ ​លាន​ដុល្លារ​ ​ពី​ការនាំចេញ​ផលិតផល​ធ្វើ​ពី​កៅស៊ូ​ក្នុងរយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំនេះ​ ​កើន​ឡើង​៩​០​ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​ទិន្នន័យ​នេះ​បាន​បង្ហាញ​ថា​ ​ការនាំចេញ​ផលិតផល​ធ្វើ​ពី​កៅស៊ូ​របស់​កម្ពុជា​ដែល​បាន​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ចុង​ឆ្នាំ​២​០​២​២​ ​នៅតែ​បន្ត​កើន​ឡើង​ដល់​ឆ្នាំ​២​០​២​៤​ផង​ដែរ​។​ ​ការនាំចេញ​បាន​កើន​ឡើង​ ​ទោះបីជា​មានការ​ធ្លាក់ចុះ​នៃ​ការ​ផលិត​កៅស៊ូ​ធម្មជាតិ​នៅ​ទូទាំង​ពិភពលោក​ ​រួមផ្សំ​នឹង​ការ​កើន​ឡើង​នៃ​តម្លៃ​ក៏ដោយ​។​

​គួរ​កត់​សម្គាល់​ដែរ​ថា​ ​កម្ពុជា​រកចំណូល​បាន​ ​៩​១​៩​ ​លាន​ដុល្លារ​ពី​ការនាំចេញ​ផលិតផល​ធ្វើ​ពី​កៅស៊ូ​ ​និង​កៅស៊ូ​ធម្មជាតិ​នៅ​ឆ្នាំ​ ​២​០​២​៣​ ​ដែល​កត់ត្រា​កំណើន​ ​៦​៩​,​៦​ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​ ​ទី​ផ្សារ​កៅស៊ូ​កម្ពុជា​ភាគច្រើន​រួម​មាន​ ​ចិន​ ​វៀតណាម​ ​ម៉ាឡេស៊ី​ ​សិង្ហបុរី​ ​ឥណ្ឌា​ ​និង​សហភាព​អឺរ៉ុប​។​

​ទន្ទឹម​នឹង​នេះ​ ​យោង​តាម​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ (​AN​R​P​C) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​ ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៃ​តម្លៃ​កៅស៊ូ​ធម្មជាតិ​ ​ភាគច្រើន​អាច​បណ្តាលមកពី​ការ​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ ​ជាពិសេស​ការ​ផលិត​ ​កៅស៊ូ​ធម្មជាតិ​ ​ខណៈ​ដែល​ឈាន​ចូល​ដល់​រដូវ​ស្លឹកឈើ​ជ្រុះ​។​

​លោក​ ​Hen​g​ ​G​u​an​ ​អគ្គលេខាធិការ​ ​AN​R​P​C ​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា​ ​ផល​ប៉ះពាល់​នៃ​កត្តា​មួយ​ចំនួន​ដូចជា​ ​ជំងឺ​ដែល​កើតមាន​នៅ​លើ​ដើមកៅស៊ូ​ ​និង​លក្ខខណ្ឌ​អាកាសធាតុ​មិន​ល្អ​ ​ក៏បាន​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​ ​រួមផ្សំ​ដោយ​ការ​ស្ទាក់ស្ទើរ​របស់​ម្ចាស់​ចម្ការ​កៅស៊ូ​តូច​ៗ​ក្នុង​ការ​ប្រមូល​ផល​ពីដើម​ឈើ​ ​ដោយសារ​តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​។​

​លោក​បាន​បន្ត​ថា​ “​បញ្ហា​នេះ​នៅតែ​បន្ត​កើតមាន​នៅ​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​ធម្មជាតិ​ ​ខណៈ​ដែល​យោបល់​របស់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ដែល​ជារឿយៗ​មិន​ត្រូវ​បាន​គេ​អើពើ​។​ ​ជា​លទ្ធផល​ ​សក្ដានុពល​ផ្នែក​ផ្គត់ផ្គង់​ទាំងនេះ​បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​។​

​នៅ​ទូទាំង​ពិភពលោក​ ​ប្រទេស​ថៃ​គឺជា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ដ៏​ធំបំផុត​កាលពីឆ្នាំមុន​ ​បន្ទាប់មក​គឺ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​វៀតណាម​ ​ចិន​ ​ឥណ្ឌា​ ​ម៉ាឡេស៊ី​ ​និង​កម្ពុជា​។​

​ប្រទេស​ចិន​បាន​បន្ត​ជា​អ្នកប្រើប្រាស់​កៅស៊ូ​ធម្មជាតិ​ធំ​ជាងគេ​បន្ទាប់មក​មាន​ប្រទេស​ឥណ្ឌា​ ​ថៃ​ ​និង​ម៉ាឡេស៊ី​។​

​យោង​តាម​អ្នកជំនាញ​ ​ទី​ផ្សារ​កៅស៊ូ​ធម្មជាតិ​នៅតែ​បន្ត​ប្រឈម​នឹង​បញ្ហា​ធំ​ៗ​ ​ជាពិសេស​ដោយសារតែ​កំណើន​សេដ្ឋកិច្ច​ចិន​តិច​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​ឆមាស​ទីពីរ​នៃ​ឆ្នាំមុន​។​ ​ប្រទេស​ចិន​គឺជា​ប្រទេស​ផលិត​សំបក​កង់​ធំបំផុត​នៅ​លើ​ពិភពលោក​ក​។​ ​បន្ថែម​លើ​នេះ​ ​គឺជា​ផល​ប៉ះពាល់​នៃ​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​ ​និង​អ៊ីស្រាអែល​-​ហា​ម៉ា​ស​ ​ដែល​អូស​បន្លាយពេល​យូរ​ ​និង​ការ​ចំណាយ​ខ្ពស់​ក្នុង​ការ​ខ្ចីប្រាក់​ដែល​បណ្តាលមកពី​អត្រា​ការប្រាក់​ខ្ពស់​។​

​យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​នៅ​ឆ្នាំ​២​០​២​១​ ​កម្ពុជា​មានផ្ទៃ​ដី​ដាំ​កៅស៊ូ​ជាង​ ​៤​០​ម៉ឺន​ហិកតា​។​ ​កម្ពុជា​ក៏មាន​រោងចក្រ​កែច្នៃ​កៅស៊ូ​ ​និង​មជ្ឈមណ្ឌល​សិប្បកម្ម​ចំនួន​ ​១​៦​៨​ទីតាំង​ ​ក្នុង​ខេត្ត​ចំនួន​ ​១​១​។​ ​កំពង់ធំ​ ​គឺជា​ខេត្ត​ដែល​ផលិត​កៅស៊ូ​នាំមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​មានផ្ទៃ​ដី​ដាំ​សរុប​ចំនួន​ ​១​៥​,​៤​ ​បន្ទាប់មក​ខេត្ត​មណ្ឌលគិរី​ (​៨​,​៤​ ​ភាគរយ​) ​និង​ស្ទឹង​ត្រែង​ (​៤​,​២​ ​ភាគរយ​) ​។​
​ខណៈ​ដែល​កម្ពុជា​កំពុង​នាំចេញ​ជ័រកៅស៊ូ​ធម្មជាតិ​ភាគច្រើន​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​កា​របើក​ដំណើរការ​រោងចក្រ​ផលិត​សំបក​កង់​ជាច្រើន​ ​ជាពិសេស​ដោយ​ក្រុមហ៊ុន​ចិន​កាលពីឆ្នាំមុន​ ​បាន​ធ្វើ​ឱ្យ​តម្រូវ​ការ​ក្នុងស្រុក​កើន​ឡើង​ខ្ពស់​សម្រាប់​កៅស៊ូ​កម្ពុជា​។​

​ក្រុមហ៊ុន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​ ​និង​នាំចេញ​សំបក​កង់​ធំ​ជាងគេ​លើ​ពិភពលោក​ ​បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​បន្ថែម​ទៀត​នៅ​បរទេស​ ​ដើម្បី​ឆ្លើយតបនឹង​តម្រូវ​ការ​ទី​ផ្សារ​​​ដែល​ស្ទុះ​ងើបឡើង​វិញ​បន្ទាប់ពី​បាន​ប្រទេស​ឡើងវិញ​ ​។​

​ទិន្នផល​សំបក​កង់​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ចិន​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​សរុប​ទូទាំង​ពិភពលោក​។​ ​ប៉ុន្តែ​ថ្មីៗ​នេះ​ ​ក្រុមហ៊ុន​ជាច្រើន​បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​នៅ​ក្រៅ​ប្រទេស​ ​ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ជា​ប្រទេស​ផលិត​កៅស៊ូ​ដ៏​សំខាន់​ ​ដើម្បី​ទាញ​យក​អត្ថប្រយោជន៍​ពី​តម្លៃ​ផលិតកម្ម​ទាប​។​

​ក្រុមហ៊ុន​ ​General​ ​Tire​ ​Technology​ (​Cam​bo​d​i​a​) ​ដែល​ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​បើក​ដំណើរការ​នៅ​កម្ពុជា​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​រោងចក្រ​ក​មាន​តម្លៃ​៣​០​០​ ​លាន​ដុល្លារ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ (SS​E​Z​) ​កាលពីឆ្នាំមុន​។​ ​រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​សំបក​កង់​ពាក់កណ្តាល​ដែក​បាន​ប្រាំ​លាន​កង់​និង​សំបក​កង់​រ៉ា​ឌី​ល់​ដែក​ទាំងអស់​ ​៩​០​០​.​០​០​០​កង់​ ​ក្នុង​មួយ​ឆ្នាំ​។​

​រោងចក្រ​នេះ​គឺជា​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​របស់​ក្រុមហ៊ុន​ផលិត​សំបក​កង់​របស់​ចិន​មកពី​ទីក្រុង​ J​i​an​g​su ​ដែល​មានឈ្មោះ​ថា​ ​General​ ​Science​ ​Technology​។​ ​សំបក​កង់​ដែល​ផលិត​នៅ​រោងចក្រ​កំពុង​ត្រូវ​បាន​នាំចេញ​ជា​ចម្បង​ទៅកាន់​សហរដ្ឋអាមេរិក​ ​អឺរ៉ុប​ ​និង​ប្រេស៊ីល​។​

​ក្រុមហ៊ុន​ ​Double​star​ ​Tire​ ​Industrial​ ​របស់​ចិន​ក៏បាន​ចាប់ផ្តើម​សាងសង់​រោងចក្រ​ដែល​មាន​តម្លៃ​២​០​០​ ​លាន​ដុល្លារ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ​ ​ជាមួយនឹង​សមត្ថភាព​ផលិត​ប្រចាំ​ឆ្នាំ​ចំនួន​ ​៨​,​៥​ ​លាន​សំបក​កង់​រ៉ា​ឌី​កាល់​។​

​កាលពី​ពេលថ្មីៗនេះ​ ​ក្រុមហ៊ុន​ ​Cart​ ​Tire​ ​Co​ ​L​t​d​ ​ដែល​ជា​ក្រុមហ៊ុន​ផលិត​សំបក​កង់​ទំនើប​ដ៏​ធំ​របស់​ចិន​ ​ដែល​ប្រតិបត្តិការ​ក្នុងនាម​ក្រុមហ៊ុន​ ​Sail​un ​Group​ ​បាន​បើក​ដំណើរការ​សំបក​កង់​រថយន្ត​ដំបូង​របស់​ខ្លួន​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែលគេ​ស្គាល់​ថា​ “​Sail​un”​។​

​យោង​តាម​ប្រភព​ពី​ក្រុមហ៊ុន​បានឲ្យ​ដឹង​ថា​ ​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង​នេះ​ ​អាច​ផលិត​សំបក​កង់​បាន​រហូតដល់​ ​៣​៥​,​០​០​០​ ​គ្រឿង​ក្នុងមួយថ្ងៃ​ក្នុង​ដំណាក់កាល​ទី​១​។​ ​ពួកគេ​ក៏​គ្រោង​នឹង​សាងសង់​រោងចក្រ​ចំនួន​ពីរ​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​ផង​ដែរ​។​

Related Posts

Previous Article

​នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​មាន​ទំនើបកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​វិ​ស័​យ​វេជ្ជសាស្ត្រ​

Next Article

​កម្ពុជា​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ស្តារ​វិ​ស័​យ​ទេសចរណ៍​ឡើងវិញ​