​សង្ឃ​គណៈមហានិកាយ និង​ធម្មយុត្ត​ក​និកាយ អំពាវ​នាវ​ឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទៅ​បោះឆ្នោត​

ហង្ស ពណ្ណរាយ / Khmer Times Share:
ព្រះសង្ឃនិមន្តបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២។ ខ្មែរថាមស៍៖ ប៉ាន់ រចនា

 

សង្ឃ​គណៈ​មហា​និយាយ និង​គណៈ​ធម្មយុត្ត​ក​និកាយ អំពាវនាវ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ នៅ​ទូទាំងប្រទេស​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបាន​គ្រប់គ្នា ដើម្បី​ប្រើ​សិទ្ធិ​សម្រេច​លើ​ជោគវាសនា​ប្រទេសជាតិ។

ក្នុង​សេចក្តីអំពាវនាវ​របស់​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (គណៈមហានិកាយ) កាលពី​ថ្ងៃ​ពុធ បាន​អំពាវនាវ​ចំពោះ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ទាំងអស់ ដែលមាន​សិទ្ធិ​បោះឆ្នោត ទៅ​បោះឆ្នោត​ឱ្យបានគ្រប់ៗរូប ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ​ប្រទេសជាតិ​សម្រាប់​អភិវឌ្ឍ និង​រីកចម្រើន​គ្រប់​វិស័យ។

គណៈសង្ឃ​នាយក បន្ថែមថា ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទាំងអស់ គប្បី​ត្រិះរិះ​ពិចារណា​ធ្វើការ​សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​ពី​ឆ្នាំ១៩៧៩ ដល់​បច្ចុប្បន្ន គឺ​អាស្រ័យ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ស្វែងរក​សុខសន្តិភាព​ឱ្យ​កើតមាន​មកដល់ពេលនេះ មិនមែន​កើតមាន​ដោយឯងៗនោះឡើយ តែ​អាស្រ័យ​ដោយ​ការដឹកនាំ​ដ៏​ប៉ិនប្រសព្វ។

គណៈសង្ឃ​នាយក បន្តថា៖ «ការបោះឆ្នោត​ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ គឺជា​ការបោះឆ្នោត​ជាទូទៅ ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស»។

គណៈសង្ឃ​នាយក បញ្ជាក់ថា ដោយមាន​សុខសន្តិភាព សេរីភាព នាពេល​កន្លងមក និង​បច្ចុប្បន្ននេះ ក្រោម​ការ​ដឹក​នាំ​ប្រកបដោយ​គតិបណ្ឌិត និង​ការអភិវឌ្ឍន​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ សូម​និមន្ត និង​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យ​បានគ្រប់ៗរូប។

សម្តេចព្រះ​មហាសង្ឃរាជ (គណៈ​ធម្មយុត្ត​ក​និកាយ) បួរ គ្រី ព្រះ​សាកលវិទ្យាធិការ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត នៅ​ថ្ងៃទី២៣កក្កដា ដើម្បី​ទទួលបាន​សន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​កា​អភិ​វ​ឌ្យ​របស់លោក​នាយករដ្ឋមន្ត្រី  ហ៊ុន សែន និង​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា។

សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី បន្ទូល​បន្ថែមថា ថ្ងៃទី២៣កក្កដា គឺជា​ថ្ងៃ​សំខាន់​មួយ ព្រោះ​ជា​ថ្ងៃ​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព ដើម្បី​ប្រជាពលរដ្ឋ​គេចចេញ​ពីសង្រា​ម និង​ភាពវឹកវរ​ដូច​ប្រជាពលរដ្ឋ​ធ្លាប់​បានដឹង និង​ធ្លាប់​ឆ្លងកាត់​កាលពី​អតីតកាល។

សម្តេចព្រះ​មហាសង្ឃរាជ បន្តថា៖ «គណ​ប​ក្យ​ប្រជាជន​កម្ពុជា បាន​ប្រឹងប្រែង និង​ព្យាយាម​ធ្វើ ដែល​សមិទ្ធផល​ទាំងនេះ កើតឡើង​ជាការ​ពិត ហើយ​យើង​ក៏​មិនអាច​បំភ្លេច​នៃ​កា​ពិត​នេះដែរ ដូច្នេះ​យើង​ក៏​ត្រូវតែ​ថែរក្សា ការពារ នូវ​អ្វីដែល​យើង​បានទទួល​មកដល់​បច្ចុបន្ន​នេះ កុំឱ្យ​សាបសូន្យ កុំឱ្យ​មហន្តរាយ​ទៅវិញ»។

សម្តេចព្រះ​មហាសង្ឃរាជ បញ្ជាក់ថា៖ «យើង​ត្រូវតែ​នាំគ្នា​ធ្វើឱ្យបាន​គង់វង្ស នៅ​សន្តិ​ភាពជា​រៀងរហូត ព្រោះ​សព្វថ្ងៃនេះ យើង​ក៏បាន​ឃើញអ្វីៗទាំងអស់ បានកើត​មកជា​បន្តបន្ទាប់ ហើយក៏​មិន​ចាញ់​ប្រទេសដទៃៗឡើយ»។

កាលពី​ខែកុម្ភៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ ទ្រង់​អំពាវ​ដល់​ជនរួម​ជាតិ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជ្រើស​រើស​អ្នក​ដឹក​នាំ​ប្រទេសជាតិ។

ទ្រង​់មាន​ព្រះ​រាជបន្ទូល​ថា ការបោះឆ្នោត​នៅ​ថ្ងៃទី២៣​កក្កដា គឺជា​ការបោះឆ្នោត​ទូទៅ ជាស​កល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ទ្រង់​ព្រះរាជបន្ទូល​ថា ការបោះឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌ សូមកុំ​មានការ​ព្រួយ​បារម្ភ​ពី​ការគាប​សង្កត់ ការ​គំរាម កំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​គណបក្ស​ណា​មួយ​ឱ្យសោះ។

ទ្រង់​ព្រះរាជបន្ទូល​បន្ថែមថា ប្រជាពលរដ្ឋ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន ដោយ​មាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់ ឬ​គណបក្សនយោ​បាយ​ណាមួយ​ដោយ​សេរី។

គួររម្លឹកថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ប្រជាពលរដ្ឋ​សរុប​ប្រមាណ ៩ ៧១០ ៦៥៥​នាក់ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត នៅតាម​ការិយាល័យ​បោះ​ឆ្នោត​សរុប​ចំនួន ២៣ ៧៨៩ នៅ​ទូទាំងប្រទេស។

គណបក្សនយោបាយ ដែលមាន​ឈ្មោះ​ចូលរួម​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ សរុប​មាន​ចំនួន១៨ គណបក្ស ខណៈ​គណបក្ស​ភ្លើងទៀន ដែលជា​បក្សប្រឆាំង​មួយ​នៅ​កម្ពុជា ត្រូវ​បាន​អាក់​ខាន​ចូលរួម​បោះឆ្នោត ដោយ​សារ គ.ជ.ប អះអាងថា ខ្វះខ​ាត​នីតិវិធី​មួយចំនួន។

ព្រឹត្តិការណ៍​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេង​ឆ្នោត ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី១កក្កដា រហូត​ដល់​ថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៣ ខណៈ​ថ្ងៃទី២២​កក្កដា គឺជា​ថ្ងៃ ស៕

Related Posts

Previous Article

អ្នកសង្កេតការណ៍ចំនួន ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាបន័អន្តរជាតិនឹងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ 

Next Article

អាជ្ញាធរខេត្ត​អនុញ្ញាតឱ្យ​ធ្វើដំណើរ​តាមផ្លូវ​សមុទ្រ​ឡើងវិញ​បន្ទាប់ពី​បិទ​ដោយសារ​អាកាសធាតុ