​កម្ពុជា​រកចំណូល​បាន​ ​៣​២​០​.​៥​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ក្នុងរយៈពេល​ ​៩​ ​ខែ​ដំបូង​

Share:
កម្មករ​ចម្ការ​កៅស៊ូ​ចាក់​ជ័រ​ចូលក្នុង​ធុង​។​ ​កម្ពុជា​នាំចេញ​កៅស៊ូ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ចិន​។​ ​ខ្មែរ​ថា​ម​ស៍

​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កៅស៊ូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ឱ្យ​ដឹង​ថា​ ​កម្ពុជា​បាន​នាំចេញ​កៅស៊ូ​ស្ងួត​ចំនួន​ ​២​៤​២​,​៣​០​៤​ ​តោន​ក្នុងរយៈពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​កើន​ឡើង​ ​៣​.​៥​ ​ភាគរយ​ពី​ ​២​៣​៤​,​១​០​០​ ​តោន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​របាយការណ៍​បាន​បន្ត​ថា​ ​កម្ពុជា​ទទួល​បាន​ប្រាក់ចំណូល​ចំនួន​ ​៣​២​០​.​៥​ ​លាន​ដុល្លារ​ពី​ការនាំចេញ​កៅស៊ូ​ពី​ខែ​មករា​ដល់​ខែកញ្ញា​ឆ្នាំនេះ​ ​ធ្លាក់ចុះ​ ​៩​.​៨​ ​ភាគរយ​ពី​ ​៣​៥​៥​.​៦​ ​លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​

​ឯកឧត្តម​ ហ៊ឹ​ម​ ​អូន​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថា​ “​កៅស៊ូ​ស្ងួត​មួយ​តោន​មាន​តម្លៃ​ជាមធ្យម​ ​១​,​៣​២​៣​ ​ដុល្លារ​ក្នុង​អំឡុង​ពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​ប្រហែល​ទាប​ជាង​១​៩​៦​ ​ដុល្លារ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​” ​។​

​កម្ពុជា​នាំចេញ​កៅស៊ូ​ទៅ​ប្រទេស​ម៉ាឡេស៊ី​ ​វៀតណាម​ ​សិង្ហបុរី​ ​និង​ចិន​។​

​របាយការណ៍​បានឲ្យ​ដឹង​ថា​ ​រហូត​មកដល់ពេលនេះ​ ​កម្ពុជា​បាន​ដាំ​ដើមកៅស៊ូ​លើ​ផ្ទៃដី​សរុប​ ​៤​០​៤​.​៥​៧​៨​ ​ហិកតា​ ​ដែល​ក្នុង​នោះ​ដើមកៅស៊ូ​លើ​ផ្ទៃដី​ ​៣​១​៥​.​៣​៣​២​ ​ហិកតា​ ​ឬ​ស្មើ​ ​៧​៨​ ​ភាគរយ​អាច​ប្រមូល​ផល​បាន​។​ X​in​h​u​a

Related Posts

Previous Article

​ចំនួន​ប្រជាជន​ក្រីក្រ​នៅ​កម្ពុជា​ធ្លាក់ចុះ​ពាក់កណ្តាល​ក្នុងរយៈពេល​ ​៧​.​៥​ ​ឆ្នាំ​

Next Article

​​អ​.​វ​.​ត​.​ក​. ​ចុះ​ ​M​oU ​ជាមួយ​ ​E​BC ​ផលិត​មាតិកា​លើ​ដំណើរការ​កាត់ទោស​ខ្មែរ​ក្រហម​