​កម្ពុជា​-​ចិន​កំណត់​យក​ឆ្នាំ​២​០​២​៤​ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​

Share:

​មេដឹកនាំ​កំពូល​កម្ពុជា​ ​និង​ចិន​បាន​ព្រមព្រៀងគ្នា​កំណត់​យក​ឆ្នាំ​២​០​២​៤​ ​ជា​ឆ្នាំ​នៃ​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​និង​ប្រជាជន​ ​ដើម្បី​លើក​ក​ម្ពស់វិ​ស​័​យ​ទេសចរណ៍​ ​និង​ការ​តភ្ជាប់​រវាងប្រទេស​ទាំងពីរ​។​

​កិច្ចព្រមព្រៀង​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​និង​សម​ភាគី​ចិន​ ​លោក​ ​លី​ ឈាំ​ង​ (​L​i​ Q​i​an​g​) ​នៅ​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន​ ​កាល​ពីម្សិលមិញ​ ​នៅ​ខាងក្រៅ​វេទិកា​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី​៣​។​

​លោក​ ​លី​ ឈាំ​ង​ (​L​i​ Q​i​an​g​) ​បាន​លើកឡើង​ពី​សមិទ្ធិ​ផល​នៃ​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាងប្រទេស​ទាំងពីរ​លើ​គម្រោង​ផ្សេងៗ​ ​ជាពិសេស​ការ​សម្ពោធ​បើក​ដំណើរការ​ពាណិជ្ជកម្ម​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ ​ក្នុង​ខេត្ត​សៀមរាប​ ​នៅ​ថ្ងៃ​ទី​១​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ព្រមទាំង​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (​M​OU) ​ទាក់ទង​នឹង​គម្រោង​មួយ​ចំនួន​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​។​

​ចំណែក​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ការ​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ច​សហប្រតិបត្តិការ​ចំនួន​ប្រាំ​បី​ ​ដែល​នឹង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​រវាងប្រទេស​ទាំងពីរ​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ភាគី​ចិន​សម្រាប់​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ​និង​បាន​សម្តែង​នូវ​សេចក្តីរីករាយ​ដែល​បាន​ជួប​ជាមួយ​លោក​ ​លី​ ឈាំ​ង​ ​ជា​លើក​ទីបី​ក្នុងរយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​ក៏បាន​ចូលរួម​រំលែកទុក្ខ​ចំពោះ​ការ​បាត់បង់ជីវិត​ពលរដ្ឋ​ចិន​ចំនួន​បួន​នាក់​នៅ​អ៊ីស្រាអែល​ផង​ដែរ​។​

​ក្រៅពី​នេះ​ ​មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​អំពី​ទិសដៅ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស​័​យ​ផ្សេងៗ​ទៀត​ ​រួម​មាន​ ​ការ​វិនិយោគ​ ​កសិកម្ម​ ​ពាណិជ្ជកម្ម​ ​ការអប់រំ​ ​កីឡា​ ​ការពារ​ជាតិ​ ​សុខាភិបាល​ ​និង​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​រូប​វន្ត​ ​ក្នុង​ក្របខ័ណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​។​ ​A​K​P​-​ហេង​ ​បញ្ញា

Related Posts

Previous Article

​ភ្ញៀវ​ទេសចរ​ជិត​២​លាន​នាក់​ធ្វើដំណើរ​ក​ម្សាន្ត​ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​

Next Article

នាយករដ្ឋមន្ត្រី​៖​ ​សហគ្រិន​កម្ពុជា​ ​នឹង​ប្រើប្រាស់​វេទិកា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​A​l​i​b​a​b​a​ ​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ទី​ផ្សារ​អន្តរជាតិ​ឱ្យ​បាន​ពេញលេញ​