អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​បាន​អោយ​ដឹង​ថា​នឹង​មានច្បាប់​តឹងរ៉ឹង​សម្រាប់​អ្នកនាំ​ចូល​ផលិតផល​សាច់​ក្នុងពេលឆាប់ៗ​នេះ​

R​ache​l​ ​D​avid​ / Khmer Times Share:

​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​ (​G​D​C​E​) ​បាន​និយាយ​ថា​ ​បន្ទាប់ពី​មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ការកំណត់​លក្ខខណ្ឌ​នានា​ពាក់ព័ន្ធ​នឹង​ការនាំចូល​សាច់​ ​ខ្លួន​នឹង​កំណត់​គោលការណ៍​ណែនាំ​ ​និង​លក្ខខណ្ឌ​តឹងរ៉ឹង​បន្ថែម​ទៀត​សម្រាប់​អ្នក​ដែល​ប្រតិបត្តិការ​ក្នុង​វិ​ស័យ​នេះ​។​

​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​សាច់​ ​គោលការណ៍​ណែនាំ​ថ្មី​នឹង​ចូលជាធរមាន​នៅ​ថ្ងៃ​ទី​១​២​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​។​ ​គោលការណ៍​ណែនាំ​ទាំងនេះ​ត្រូវ​បាន​លើកឡើង​បន្ទាប់​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ការកំណត់​លក្ខខណ្ឌ​នានា​ពាក់ព័ន្ធ​នឹង​ការនាំចូល​សាច់​ដែល​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន​នាំចូល​ ​និង​ជើងសា​គយ​ ​សរុប​ចំនួន​ ​៨​៦​ ​នាក់​។

​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​គុណ​ ​ញ៉ឹម​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​និយាយ​ថា​ ​នាយកដ្ឋាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ត្រួតពិនិត្យ​កា​រលក់​ ​និង​ចែកចាយ​សាច់​ខុសច្បាប់​ ​ឬ​ខូចគុណភាព​។​ ​នៅ​ក្នុង​ខែ​ធ្នូ​ដដែល​ក៏​បានឃើញ​ការ​កើន​ឡើង​នៃ​ការ​ចុះទៅ​ត្រួតពិនិត្យ​ឃ្លាំង​សាច់​បង្កក​ផង​ដែរ​។​

​បច្ចុប្បន្ន​កម្ពុជា​នាំចូល​សាច់​បង្កក​ពី​សហរដ្ឋអាមេរិក​ ​អូស្ត្រាលី​ ​ឥណ្ឌា​ រុស្ស៊ី ​ប្រេស៊ីល​ ​និង​ជប៉ុន​ ​ដោយ​ការនាំចូល​សាច់​ទាំងនេះ​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ទី​ផ្សារ​ក្នុង​ប្រទេស​ ​និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ ​និង​ភោជនីយដ្ឋាន​លំដាប់​ខ្ពស់​។​

​យោង​តាម​គោលការណ៍​ណែនាំ​ថ្មី​ចាប់ពី​ថ្ងៃ​ទី​១​២​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​នេះ​តទៅ​ ​មានតែ​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​កំណត់​ថា​មាន​គុណវុឌ្ឍិ​ប៉ុណ្ណោះ​ ​ទើប​អាច​ធ្វើ​ប្រតិបត្តិការ​នាំចូល​មុខ​ទំនិញ​សាច់​បង្កក​បាន​។​

​G​D​C​E​ ​បាន​បន្ត​ថា​ ​រហូត​មកដល់ពេលនេះ​ ​មាន​ក្រុមហ៊ុន​ចំនួន​ ​២​០​ ​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​មាន​គុណវុឌ្ឍិ​ក្នុង​ការនាំចូល​មុខ​ទំនិញ​សាច់​បង្កក​។​ចំពោះ​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​មានបំណង​នាំចូល​មុខ​ទំនិញ​នេះ​ដែរ​ ​ត្រូវ​អនុវត្ត​អោយ​ស្របតាម​គោលការណ៍​ណែនាំ​ថ្មី​។​

​G​D​C​E​ ​បាន​បន្ត​ថា​ ​ចំពោះ​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​មានបំណង​នាំចូល​មុខ​ទំនិញ​នេះ​ដែរ​ ​ត្រូវ​រៀបចំ​ឃ្លាំង​រក្សា​សាច់​បង្កក​របស់​ខ្លួន​ឱ្យ​បាន​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស​ ​និង​ត្រូវ​រួសរាន់​ស្នើសុំ​មក​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ ​ដើម្បី​ចុះ​ពិនិត្យ​វាយ​តម្លៃ​លើ​គុណវុឌ្ឍិ​ជាបន្តបន្ទាប់​ទៀត​។​

​ប្រភព​ដដែល​បាន​អោយ​ដឹង​ទៀត​ថា​ ​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ដល់​វិ​ស័យ​ឯកជន​ពាក់ព័ន្ធ​នូវ​វិធានការ​មួយ​ចំនួន​របស់​រាជរដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការកំណត់​ក្រុមហ៊ុន​មាន​គុណវុឌ្ឍិ​ ​និង​ការកំណត់​មាត់ច្រក​សម្រាប់​ការនាំចូល​មុខ​ទំនិញ​សាច់​បង្កក​។​

​បច្ចុប្បន្ន​ ​មានតែ​មាត់ច្រក​ព្រំដែន​ចំនួន​ ​៥​ ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​នាំចូល​សាច់​បង្កក​ ​រួម​មាន​ ​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​ក្រុង​ព្រះ​សី​ហ​នុ​ច្រក​ទ្វារ​កំពង់ផែ​អន្តរជាតិ​រាជធានី​ភ្នំពេញ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិ​ត​និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង​។​ ​ចំពោះ​ការនាំចូល​តាម​មាត់ច្រក​ផ្សេង​ពី​នេះ​ ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ជាមុន​ពី​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​។​

​G​D​C​E​ ​បាន​បន្ថែម​ថា​ ​ខ្លួន​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ផលិតផល​ដែល​ចូល​មក​ទី​ផ្សារ​កម្ពុជា​ ​និង​ទប់​ស្កាត់​ការនាំចូល​សាច់​ដែល​មិន​មានគុណ​ភាព​។​

​អ្នក​ផលិត​សាច់​ក្នុងស្រុក​ ​រួម​ទាំង​សមាគម​បសុសត្វ​កម្ពុជា​ ​បាន​ត្អូញត្អែរ​ថា​ ​ការនាំចូល​សាច់​ខុសច្បាប់​ ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​កសិករ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ ​ដែល​ធ្វើ​អោយ​ផលិត​ក្នុងស្រុក​ធ្លាក់​ថ្លៃ​។​

​កាលពី​ខែ​មករា​កន្លងទៅ​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បាន​ហាមឃាត់​ការនាំចូល​សាច់​បង្កក​ ​ជា​បណ្តោះអាសន្ន​សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ (​ថ្ងៃ​ទី​១​២​ខែ​មីនា​ ​ដល់​ថ្ងៃ​ទី​១​២​ ​ខែកញ្ញា​ ​ឆ្នាំ​ 20​២​៤​) ​ដោយ​វិធានការ​នេះ​ត្រូវ​បាន​ដាក់​ចេញ​បន្ទាប់ពី​មាន​ក្តី​បារម្ភ​អំពី​ការ​ធ្លាក់ចុះ​តម្លៃ​សម្រាប់​អ្នក​ផលិត​សាច់​ក្នុងស្រុក​ដោយសារ​ការនាំចូល​សាច់​បង្កក​ខុសច្បាប់​។​ ​ប៉ុន្តែ​ ​ការ​ហាមឃាត់​មិន​អនុវត្ត​ចំពោះ​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ (Q​I​P​s) ​ដែល​នាំចូល​ទំនិញ​ដើម្បី​ប្រើប្រាស់​ជា​វត្ថុធាតុដើម​ក្នុង​ផលិតកម្ម​សម្រាប់​ការនាំចេញ​នោះ​ទេ​។​

Related Posts

Previous Article

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១​៧​៣​ ​ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រហែល​ ​៤​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​៦​ខែ​

Next Article

ភាព​ជោគជ័យ​នៃ​ការ​បង្កាត់ពូជ​សត្វ​ត្រយង​ចង្កំ​ក​ស​ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុតពូជ​