​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋ​ម​ន្រ្តី ​ជំរុញ​ឱ្យ​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​ភ្ជាប់​ការ​ទូទាត់​ឆ្លង​ធនាគារ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​

N​h​e​an​ C​ham​ron​g​ / Khmer Times Share:

ឯក​ឧ​ត្ត​បណ្ឌិត​នាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ជំរុញ​ឱ្យ​ធនាគារ​ ​មេ​យ​ប៊ែ​ង​ (​May​bank​) ​ដែល​ជា​ធនាគារ​ដ៏​ល្បី​របស់​ប្រទេស​ម៉ាឡេស៊ី​ ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ​ដើម្បី​បង្កើត​ការ​ទូទាត់​ឆ្លង​ធនាគារ​រួម​ ​ដើម្បី​លើក​ក​ម្ពស់វិ​ស័​យ​ហិរញ្ញវត្ថុ​របស់​ព្រះរាជាណាចក្រកម្ពុជា​។​

​ឯក​ឧ​ត្ត​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ក៏បាន​លើកទឹកចិត្ត​ធនាគារ​ឱ្យ​ពិចារណា​លើ​ការ​បង្កើត​ឧស្សាហកម្ម​ម្ហូបអាហារ​ហា​ឡា​ល​ ​ក៏ដូចជា​គាំទ្រ​ការនាំចេញ​ផលិតផល​ហា​ឡា​ល​ពី​កម្ពុជា​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​។​

​គំនិត​ផ្តួចផ្តើម​នេះ​ធ្វើឡើង​បន្ទាប់ពី​ ​ឯក​ឧ​ត្ត​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ផ្លាស់ប្តូរ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ធនាគារជាតិនៃកម្ពុជា​ ​និង​ធនាគារ​ជាតិ​ម៉ាឡេស៊ី​។​

​នៅ​ពេលល្ងាច​ ​ឯក​ឧ​ត្ត​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​បាន​ទទួលការ​ជួប​សម្តែង​ការគួរសម​ពី​គណៈប្រតិភូ​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​ដឹកនាំ​ដោយ​ ​លោក​ ​D​at​o’ K​hair​us​sale​h​ ​Ram​l​i​ ​ប្រធាន​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ​ ​មេ​យ​ប៊ែ​ង​។​ ​ភាគី​ទាំងពីរ​បាន​ពិភាក្សាគ្នា​អំពី​មធ្យោបាយ​ ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​ ​ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​។​

​ក្នុង​ជំនួប​នោះ​ ​លោក​ ​Ram​l​i​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​បាន​ឆ្លៀតពេល​ពី​វេទិកា​ធុរកិច្ច​កម្ពុជា​-​ម៉ាឡេស៊ី​ ​ដែល​អនុញ្ញាត​ឱ្យ​លោក​ ​និង​គណៈប្រតិភូ​មានឱកាស​ស្តាប់​ ​និង​ស្វែងយល់​បន្ថែម​អំពី​លទ្ធភាព​នៃ​ការពង្រីក​កិច្ច​សហប្រតិបត្តិការ​វិ​ស​័​យ​ធនាគារ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​ប្រធាន​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​បាន​កោតសរសើរ​ចំពោះ​ការ​​​ដឹកនាំ​របស់​ ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក្នុងរយៈពេល​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ​ ​ហើយ​ជឿជាក់​ថា​ ​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​គឺជា​មេដឹកនាំ​ដែល​ពោរពេញ​ដោយ​ភាព​ឆ្លាតវៃ​ ​និង​ចំណេះ​ដឹង​ ​ព្រមទាំង​មានការ​យល់​ដឹង​យ៉ាង​ស៊ី​ជម្រៅ​លើ​ការ​វិនិយោគ​ ​ហិរញ្ញវត្ថុ​ ​និង​ប្រព័ន្ធ​ធនាគារ​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​ ​បាន​ជំរុញ​ឱ្យ​ប្រធាន​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ធនាគារជាតិនៃកម្ពុជា​ ​ជាពិសេស​ឱ្យ​សហការ​លើ​ការ​ទូទាត់​ឆ្លង​ធនាគារ​ ​ដើម្បី​លើក​ក​ម្ពស់វិ​ស​័​យ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​ធនាគារ​ដើរ​តួនាទី​យ៉ាងសំខាន់​នៅ​ក្នុង​ប្រទេស​ ​ហើយ​ជា​ការពិត​វា​គឺជា​សរសៃឈាម​ ​និង​ជា​កម្លាំង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ដែល​នាំមក​នូវ​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​កម្ពុជា​ ​និង​ធនាគារ​ផង​ដែរ​។​

​លោក​បាន​សម្តែង​ការ​កោតសរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​នៅដើម​ទសវត្សរ៍​ឆ្នាំ​១​៩​៩​០​។​

​ឯកឧត្តម​បណ្ឌិត​ ​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​បន្ថែម​ទៀត​ដល់​ធនាគារ​ឱ្យ​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​វិនិយោគ​លើ​ការ​កសាង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​អាហារ​ហា​ឡា​ល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារ​ធនាគារ​គឺជា​តួអង្គ​សំខាន់​ដែល​អាច​ជួយ​សម្រួល​ដល់​អតិថិជន​ ​និង​ភាគី​ពាក់ព័ន្ធ​ដែល​ទាក់ទង​នឹង​គម្រោង​នេះ​។​

​លោក​បាន​ជំរុញ​ឱ្យ​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ជំរុញ​ការ​បង្កើត​ឧស្សាហកម្ម​អាហារ​ហា​ឡា​ល​ ​ព្រមទាំង​គាំទ្រ​ដល់​ការនាំចេញ​ផលិតផល​ហា​ឡា​ល​ពី​ព្រះរាជាណាចក្រកម្ពុជា​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ផង​ដែរ​។​

​ក្នុង​ឱកាស​នោះ​ ​ក៏មាន​វត្តមាន​ ​លោកស្រី​ ​ជា​ ​សិរី​ ​ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​លោក​ ​គិត​ ​ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​លោក​ ​តាំង​ ឃី​ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្ម​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​។​

​លោកស្រី​ ​ជា​ ​សិរី​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​ធនាគារ​ឯកជន​ម៉ាឡេស៊ី​ ​រួម​មាន​ ​Public​ ​Bank​ ​Group​ ​និង​ ​May​bank​ ​Group​ ​ដែល​មាន​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​នៅ​កម្ពុជា​ ​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ ​ពាណិជ្ជកម្ម​ ​និង​ហិរញ្ញវត្ថុ​ ​ព្រមទាំង​ការ​សម្រួល​ប្រតិបត្តិការ​ទូទាត់​។​

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​ធនាគារ​ជាតិ​ម៉ាឡេស៊ី​ ​បាន​ចាប់ផ្តើម​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​តាមរយៈ​ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​លើកដំបូង​ក្នុង​ឆ្នាំ​២​០​១​០​ ​ក្នុង​គោលបំណង​លើក​ក​ម្ពស់​ន​វា​នុ​វត្ត​ន៍​ហិរញ្ញវត្ថុ​ ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ទូទាត់​ ​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​ឆ្លង​ប្រទេស​ ​និង​យន្ត​ការ​ត្រួតពិនិត្យ​ធនាគារ​។​

Related Posts

Previous Article

​តើកា​រ​ធ្វើការងារ​ពី​ផ្ទះ​ ​អាច​នៅតែ​ដំណើរការ​បាន​ក្រោយ​ជំងឺរាតត្បាត​ដែរ​ឬទេ​?

Next Article

ក្រុមហ៊ុន​ ​Royal​ ​Railway​ o​f​ ​Cam​bo​d​i​a​នឹង​ពង្រឹង​ការ​វិនិយោគ​លើ​គម្រោង​ផ្លូវដែក​រថភ្លើង​ដែល​ស្ថិតនៅ​ភាគ​ខាងជើង