សម្តេច​ ​ហ៊ុន​ ​សែន​ ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​ចំណែក​របស់​ចិន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​

Share:

សម្តេច​ ​ហ៊ុន​ ​សែន​ ​ប្រធាន​ឧត្តមក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ចិន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា​ ​ដែល​ចូល​រួមចំណែក​ក្នុង​ការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​ព្រះរាជាណាចក្រកម្ពុជា​។​

​លោក​បាន​ថ្លែង​បែប​នេះ​ ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ ​ស៊ិន​ យៀ​ក​ យៀ​ក​ (​She​n ​Y​u​e​y​u​e​)​អនុប្រធាន​គណៈកម្មាធិការ​អ​ចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ (C​P​P​CC) ​នៅ​វិមាន​ ​៧​ ​មករា​ ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីម្សិលមិញ​។​

​សម្តេច​ ​ហ៊ុន​ ​សែន​ ​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​អគ្គលេខាបក្ស​កុម្មុយនិស្ត​ចិន​ ​ដែល​បាន​ផ្ញើ​សារ​អប​អរសាទរ​ដល់​គណបក្សប្រជាជន​កម្ពុជា​ ​ក្នុង​ឱកាស​ខួប​លើក​ទី​៧​០​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​របស់​កម្ពុជា​ ​នៅ​ថ្ងៃ​ទី​៩​ ​ខែវិច្ឆិកា​។​

​លោកស្រី​ ​ស៊ិន​ យៀ​ក​ យៀ​ក​ ​បាន​ជម្រាប​ជូន​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មកកាន់​កម្ពុជា​ ​គោលបំណង​គឺ​ដើម្បី​ជំរុញ​ការ​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​បន្ថែម​ទៀត​ ​ក្នុង​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន​ប្រកបដោយ​គុណភាព​ខ្ពស់​ ​ក​ម្រិ​ត​ខ្ពស់​ ​និង​ស្តង់​ដារ​ខ្ពស់​ក្នុង​យុគ​សម័យថ្មី​នេះ​។​

​លោកស្រី​បាន​បញ្ជាក់​ជាថ្មី​ថា​ ​ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ដល់​ការ​​​ដឹកនាំ​របស់​ឯកឧត្តម​ ​បណ្ឌិត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដើម្បី​ធានា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ ​និង​នាំមក​នូវ​វឌ្ឍនភាព​បន្ថែម​ទៀត​ដល់​ប្រទេសជាតិ​ ​និង​ប្រជាជន​។​

​ក្នុង​បរិ​បទ​នៃ​នយោបាយ​អន្តរជាតិ​ដ៏​ស្មុគ​ស្មាញ​ ​កម្ពុជា​ ​និង​ចិន​បាន​ប្តេជ្ញា​ចិត្ត​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​ ​ដើម្បី​រក្សា​សន្តិភាព​ ​ស្ថិរភាព​ ​ការ​អភិវឌ្ឍន៍​ ​និង​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រជាជន​ ​និង​ប្រជាជន​កាន់តែ​ស៊ី​ជម្រៅ​។​ ​ក្នុងនាម​ជា​មិត្ត​ដែកថែប​ ​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​ថា​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​ក្នុង​ការ​បន្ត​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​កសាង​សហគមន៍​នៃ​ជោគវាសនា​រួម​ស្របតាម​មាគ៌ា​អភិវឌ្ឍន៍​របស់​ប្រទេសជាតិ​ផ្ទាល់ខ្លួន​។​

​ភាគី​ទាំងពីរ​បាន​សន្យា​ពង្រឹង​បន្ថែម​ទៀត​នូវ​សមិទ្ធិ​ផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ “​ច្រក​របៀង​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​” ​និង​ “​ច្រក​របៀង​ត្រី​ ​និង​អង្ករ​” ​ក្រោម​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ​ដែល​បាន​ឯកភាព​គ្នា​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​
​A​K​P​-C. N​i​k​a

Related Posts

Previous Article

​វៀតណាម​អប​អរសាទរ​ប្រធាន​ថ្មី​នៃ​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ ​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

Next Article

មូលនិធិ​ ​Mad​do​x Jo​lie​-​Pit​t​ ​គាំទ្រ​ដល់​ការងារ​សង្គម​នៅ​កម្ពុជា​