​ក្រុម​បាល់បោះ​ជិះ​រទេះ​នារី​កម្ពុជា​ឈ្នះ​ការ​ប្រកួត​ដំបូង​ក្នុង​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៤​

Share:
​A​K​P​

​ក្រុម​បាល់បោះ​ជិះ​រទេះ​នារី​កម្ពុជា​បាន​យកឈ្នះ​ក្រុម​ឡាវ​ដោយ​ពិន្ទុ​ ​៦​៥​ ​ទល់​ ​៣​៥​ ​ក្នុង​ការ​ប្រកួត​បើកឆាក​នៃ​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ (​Asian​ ​Par​a​ ​Game​s) ​លើក​ទី​៤​ ​នៅ​មជ្ឈមណ្ឌល​កីឡា​អូ​ឡាំ​ពិ​ក​ហាង​ចូ​វ​ ​ក្នុង​ទីក្រុង​ហាង​ចូ​វ​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​។​

​ក្រុម​បាល់បោះ​ជិះ​រទេះ​នារី​កម្ពុជា​នឹង​បន្ត​ប្រកួត​៤​ប្រកួត​ទៀត​ក្នុង​វគ្គ​ជម្រុះ​នេះ​។​

​ក្រុម​បាល់បោះ​ជិះ​រទេះ​នារី​កម្ពុជា​នឹង​ប្រកួត​ជាមួយ​ក្រុម​ជប៉ុន​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​តុលា​ ​ក្រុម​ចិន​ថ្ងៃ​ទី​២​១​ ​ខែ​តុលា​ ​ក្រុម​អ៊ី​រ៉​ង់​ថ្ងៃ​ទី​ ​២​៤​ ​ខែ​តុលា​ ​និង​ក្រុម​ថៃ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​តុលា​។​

​មាន​ប្រទេស​ចំនួន​ប្រាំមួយ​ចូលរួម​ព្រឹត្ត​ការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ ​ក្នុង​ការប្រកួតកីឡា​បាល់បោះ​រទេះរុញ​នារី​។​ ​ប្រទេស​ដែល​ចូលរួម​ប្រកួត​រួម​មាន​កម្ពុជា​ ​ចិន​ដែល​ជា​ប្រទេស​ម្ចាស់ផ្ទះ​ ​អ៊ី​រ៉​ង់ ​ជប៉ុន​ ​ឡាវ​ ​និង​ថៃ​។​

​ក្រុម​បាល់បោះ​ជិះ​រទេះ​នារី​កម្ពុជា​ដែល​ចូលរួម​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក​ ​ម៉ៅ​ ​សុខជា​ ​និង​លោក​ មុ​យ​ ស៊ឺ ​ជា​គ្រូ​ជំនួយ​។​

​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​បញ្ជូន​អត្តពលិក​ទៅ​ចូលរួម​វិញ្ញាសា​ប៉ា​រ៉ា​កីឡា​ចំនួន​៦​ក្នុង​ព្រឹត្តិការណ៍​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ ​រួម​មាន​ ​អត្តពលកម្ម​ ​ហែលទឹក​ ​វាយ​កូនឃ្លី​លើ​តុ​ ​បាល់ទះ​អង្គុយ​បាល់បោះ​ជិះ​រទេះ​ ​និង​វាយ​សី​។​
​A​K​P​-​លឹម​ ​ណារី

Related Posts

Previous Article

ស្ពាន​កោះ​ពេជ្រ​-​កោះ​ន​រា​ ​ត្រូវ​បាន​បើក​ឱ្យ​ប្រើប្រាស់​បណ្តោះអាសន្ន​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ (វីដេអូ)

Next Article

​សន្និសីទ​សកល​ស្តីពី​កិច្ច​ស​ង្រោ្គះ​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​នៅ​កម្ពុជា​ ​សន្យា​គាំទ្រ​ដល់​ជនរងគ្រោះ​ដែល​នៅ​រស់រាន​មានជីវិត​