គណៈកម្មាធិការ​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​គាំទ្រ​ពលករ​ចំណាកស្រុក​នៅ​ច្រក​ព្រំដែន​

Share:
​ពលករ​ចំណាកស្រុក​នៅ​ច្រក​ព្រំដែន​។​ ​A​K​P​

រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​មួយ​ដើម្បី​សម្រួល​ដល់​ការ​ឆ្លងកាត់​ព្រំដែន​របស់​ពលករ​ចំណាកស្រុក​ខ្មែរ​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​ ​បាន​ចុះហត្ថលេខា​លើ​អនុក្រឹត្យ​មួយ​កាលពី​ពេលថ្មីៗនេះ​ ​ដោយ​បង្ហាញ​ពី​ការរៀបចំ​ពេញលេញ​ ​និង​ការប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​នោះ​។​

​គណៈកម្មាធិការ​ជាតិ​នេះ​នឹង​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្ត​វិធានការ​លុបបំបាត់​ភាព​មិន​ប្រក្រតី​ ​និង​បញ្ហា​ប្រឈម​នានា​សម្រាប់​ពលករ​ខ្មែរ​នៅ​ពេល​ឆ្លងកាត់​ច្រក​ព្រំដែន​។​

​អនុក្រឹត្យ​នេះ​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ការ​ទទួលយក​ ​និង​ដោះស្រាយ​បណ្តឹង​របស់​ពលករ​ចំណាកស្រុក​ខ្មែរ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​លើកទឹកចិត្ត​ដល់​ការ​បង្កើត​យន្ត​ការ​ដើម្បី​ដោះស្រាយ​ករណី​បន្ទាន់​។​

​គណៈកម្មាធិការ​ជាតិ​មាន​ប្រធាន​មួយ​រូប​ (​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​) ​អនុប្រធាន​៣​រូប​ ​និង​សមាជិក​៩​រូប​។​
​ផល​ ​សុផា​និ​ត​ – ​A​K​P​

Related Posts

Previous Article

ឯកឧត្តម​ ​ហ​ង់ ​ជួនណា​រ៉ុ​ន​ ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ប្រមុខរដ្ឋ​ ​និង​រដ្ឋាភិបាល​ ​G​-77 ​និង​ប្រទេស​ចិន​នៅ​សាធារណរដ្ឋ​គុយបា​

Next Article

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​អនុម័ត​គម្រោង​វិនិយោគ​ដែល​មាន​តម្លៃ​ ​៣​៤​,​៦​ ​លាន​ដុល្លារ​