​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​ការ​កែ​សម្រួល​អត្រា​អាករ​ពិសេស​លើ​ផលិតផល​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​ដែល​ផលិត​ក្នុងស្រុក​

កង​ ​សុធា​ / Khmer Times Share:
​អគ្គនាយកដ្ឋាន​ពន្ធដារ​ (​G​D​T​) ​នៅ​រាជធានី​ភ្នំពេញ​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​យ៉​ន ​សូវៀត

អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​ ( ​G​D​T​ ) ​បាន​ចេញ​សេចក្តីជូនដំណឹង​ពី​ការ​កែ​សម្រួល​អត្រា​អាករ​ពិសេស​លើ​ផលិតផល​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ ​ឬ​ផលិតផល​ភេសជ្ជៈ​ដែល​ផលិត​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​អត្រា​ខ្ពស់​សម្រាប់​ផលិតផល​ទាំងនោះ​ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​មនុស្ស​ ​និង​អត្រា​ទាប​ជាង​សម្រាប់​ផលិតផល​ណា​ដែល​អាច​ជួយ​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​។​

​សេចក្តីថ្លែង​ការណ៍​របស់​ ​G​D​T​ ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអង្គារ​បាន​និយាយ​ថា​ ​ច្បាប់​ថ្មី​នេះ​បែងចែក​ផលិតផល​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​ជា​បី​ប្រភេទ​ – ​គ្រប់​ប្រភេទ​នៃ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​ដែល​បាន​ជ្រើសរើស​ ​និង​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​ដែល​មិន​ត្រូវ​បាន​រៀបរាប់​នៅ​ក្នុង​ប្រភេទ​ទីមួយ​ ​និង​ទីពីរ​ – ​បន្ទាប់ពី​ ​ច្បាប់​ចាស់​កំណត់​ការប្រកាស​ចុះ​ថ្ងៃ​ទី​ ​១​៤​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​០​ ​ដោយ​បែងចែក​វា​ជា​ពីរ​។​

​ក្នុង​សេចក្តីជូនដំណឹង​បាន​កំណត់​ថា​ ​ទី​១​) ​១​៥​ ​ភាគរយ​ ​លើ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ​ ​ទី​២​) ​៥​ ​ភាគរយ​ ​លើ​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​មួយ​ចំនួន​ ​រួម​មាន​៖​ – ​ភេសជ្ជៈ​បន្ថែម​ជាតិ​ទឹកដោះគោ​ដែល​ឆ្លងកាត់​កំដៅ​​អ៊ុ​ល​ត្រា​ខ្ពស់​ – ​ទឹក​ស​ណ្តែ​ក​ – ​ភេសជ្ជៈ​មាន​មូលដ្ឋាន​ពី​ទឹកដូង​ – ​ភេសជ្ជៈ​មាន​មូលដ្ឋាន​ពី​កាហ្វេ​ ​ឬ​ភេសជ្ជៈ​ដែល​បន្ថែម​រសជាតិ​ កា​ហ្វ – ​ភេសជ្ជៈ​គ្មាន​ជាតិ​ហ្គា​ស​សម្រាប់​ពិសា​ភ្លាម​ៗ​ដោយ​ពុំ​ចាំបាច់​ពង្រាវ​ ​និង​
​ទី​៣​)​១​០​ ភាគរយ​ ​លើ​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ក្រៅពី​ភេសជ្ជៈ​ដែល​បាន​កំណត់​ក្នុង​ចំណុច​ទី​១​ ​និង​ទី​២​ ​ខាងលើ​។​

​G​D​T​ ​ថា​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​តទៅ​ ​អត្រា​អាករ​ពិសេស​លើ​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ដែល​ផលិត​ ​និង​ផ្គត់ផ្គង់​ ​ក្នុងស្រុក​ ​ត្រូវ​បាន​កែ​សម្រួល​ ​និង​កំណត់​ដូច​រៀបរាប់​ខាងលើ​។​

​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ដៃគូ​គ្រប់គ្រង​ផ្នែក​សវនកម្ម​ ​គណនេយ្យ​ ​ដំណោះស្រាយ​ពន្ធដារ​​និង​ក្រុមហ៊ុន​សវនកម្ម​ K ​Professional​ Accountant​s (K​P​A​) ​បាន​ប្រាប់​កាសែត​ ខ្មែរ​ថា​ម​ស៍​ កាលពី​ថ្ងៃអង្គារ​ថា​ ​សេចក្តីប្រកាស​ស្តីពី​ពន្ធ​ជាក់លាក់​លើ​ទំនិញ​មួយ​ចំនួន​សម្រាប់​ទំនិញ​ផលិត​ក្នុងស្រុក​លេខ​ ​០​១​២​ ​ចុះ​ថ្ងៃ​ ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​០​បាន​កំណត់​អត្រា​ ​១​០​ ​ភាគរយ​សម្រាប់​ផលិតផល​គ្មាន​ជាតិ​អាល់កុល​ទាំងអស់​ក្នុង​បី​ប្រភេទ​។​

លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ព​ន្ឋ​ពិសេស​នេះ​គឺ​កើន​សម្រាប់​ប្រភេទ​ទី​១​ ​ព្រោះ​វា​បាន​ប៉ះពាល់​ដល់​សុខភាព​ ​ប៉ុន្តែ​វា​ត្រូវ​បាន​កែ​សម្រួល​ចុះ​សម្រាប់​ប្រភេទ​ទី​២​ដែល​ជា​ផលិតផល​ជួយ​ដល់​សុខភាព​ ​ខណៈ​ដែល​ក្រៅពី​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា​ត្រូវ​បាន​រក្សា​ក្នុង​តម្លៃ​ដដែល​១​០​ភាគរយ​»​។​

​លោក​​​មានប្រសាសន៍​បន្ថែម​ថា​ ​ការប្រកាស​យកពន្ធ​ពិសេស​លើ​ទំនិញ​ផលិត​ក្នុងស្រុក​ ​បែងចែក​ផលិតផល​ទាំងនេះ​ជា​ពីរ​ប្រភេទ​ ​គឺ​ផលិតផល​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ ​និង​គ្មាន​ជាតិ​អាល់កុល​ ​ដោយ​គ្មាន​ប្រភេទ​រង​ទាំង​បី​។​

​លោក​បាន​លើកឡើង​បន្ថែម​ឱ្យ​ដឹង​ទៀត​ថា​ ​សេចក្តីប្រកាស​នេះ​គឺ​ឆ្លុះបញ្ចាំង​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​ផលិតផល​គ្មាន​ជាតិ​សុរា​ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​ ​ដែល​ជួយ​ពួកគេ​ទទួល​បានសុខ​ភាព​ល្អ​ដោយ​គ្មានផល​ប៉ះពាល់​អវិជ្ជមាន​លើ​ការ​ប្រមូល​ព​ន្ឋ​ប្រាក់ចំណូល​ដោយ​អាជ្ញាធរ​៕​ ​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

​អាជ្ញាធរ​បណ្ដេញ​ជនបរទេស​ជាង​មួយពាន់​នាក់​ចេញពី​កម្ពុជា​ក្នុងរយៈពេល​ក្នុងរយៈ​៦​ខែ

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​ឈើ​ចម្រុះ​ជាង​ពីរ​លាន​ដើម​ដោយ​ប្រើ​ពេល​ ​១​៩​ឆ្នាំ​ ​ដើម្បី​លើក​សោភ័ណ​ភាព​ប្រាសាទ​