ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ ​ប្រកាស​គម្រោង​ថ្មី​សម្រាប់​លើក​ក​ម្ពស់​គុណភាព​សេវា​ថែទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​

Share:
​​ស្ត្រី​មានផ្ទៃពោះ​ទទួល​បាន​សេវា​ថែទាំ​សុខភាព​មាតា​នៅ​មណ្ឌលសុខភាព​ ​ដែល​គាំទ្រ​ដោយ​គម្រោង​ ​US​AID​ ​E​Q​H​A​ ​។​ ​US​AID​ ​Cam​bo​d​i​a​/2023/សឿ​ម​ ​យូ​រ៉ា​

​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ​ (​US​AID​) ​ប្រកាស​គម្រោង​ថ្មី​ស្តីពី​ ​គម្រោង​លើក​ក​ម្ពស់​គុណភាព​នៃ​សេវា​ថែទាំ​សុខភាព​ជំហាន​ទី​២​ ​រយៈពេល​ប្រាំ​ឆ្នាំ​ (​E​Q​H​A​ ​I​I​) ​ដើម្បី​បន្ត​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​គុណភាព​នៃ​សេវា​សុខភាព​សាធារណៈ​ ​និង​ឯកជន​សម្រាប់​ប្រជាជន​កម្ពុជា​។​ ​E​Q​H​A​ ​I​I​ ​បង្កើត​ឡើង​ដោយ​ផ្អែកលើ​ភាព​ជោគជ័យ​ដ៏​ធំធេង​ ​ដែល​សម្រេច​បាន​ក្រោម​គម្រោង​ ​E​Q​H​A​ ​I​ ​រយៈពេល​ប្រាំ​ឆ្នាំ​របស់​ ​US​AID​ ​ពី​ឆ្នាំ​២​០​១​៨​ ​ដល់​២​០​២​៣​ ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ​ដើម្បី​លើក​ក​ម្ពស់​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​ ​និង​ការ​ទទួលស្គាល់​គុណភាព​ ​ដែល​នាំមក​នូវ​ការ​កែ​លម្អ​គណនេយ្យ​ភាព​របស់​អ្នកផ្តល់​សេវា​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

គម្រោង​ ​E​Q​H​A​ ​I​I​ ​ដែល​មាន​តម្លៃ​ ​៣​៥​លាន​ដុល្លារ​ ​របស់​ទីភ្នាក់ងារ​ ​US​AID​ ​នឹង​ត្រូវ​អនុវត្ត​ដោយ​អង្គការ​ ​F​H​I​ 360 ​ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ ​ដែល​បាន​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ ​និង​ ​US​AID​ក្នុង​ប្រទេស​កម្ពុជា​ ​អស់​រយៈពេល​ជាង​ ​២​៥​ឆ្នាំ​។​ ​

ជំនួយ​របស់​ទីភ្នាក់ងារ​ ​US​AID​ ​តាមរយៈ​គម្រោង​ ​E​Q​H​A​ ​I​I​ ​នឹង​សម្របសម្រួល​ជាមួយ​ក្រសួងសុខាភិបាល​ ​និង​គាំទ្រ​កម្ពុជា​ក្នុង​ការ​ជំរុញ​ ​និង​ពន្លឿន​ប្រព័ន្ធ​សម្រាប់​ធានា​ ​ការ​ត្រួតពិនិត្យ​ ​និង​បង្កើន​ស្តង់​ដារ​គុណភាព​នៅ​ទូទាំង​ប្រព័ន្ធ​សុខាភិបាល​ជាតិ​។​ ​

គម្រោង​នេះ​ក៏​នឹង​ជួយ​កម្ពុជា​ក្នុង​ការ​ពន្លឿន​វឌ្ឍនភាព​និង​និរន្តរភាព​ ​ក្នុង​ការដោះស្រាយបញ្ហា​ប្រឈម​ផ្នែក​សុខភាព​សាធារណៈ​ជា​អាទិភាព​ ​រួម​ទាំង​ការ​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ​ថ្មី​ ​ដូចជា​មេរោគ​អេដស៍​និង​ជំងឺរបេង​ ​កាត់បន្ថយ​អត្រា​ម​រណៈ​ភាព​ក្នុងចំណោម​ម្តាយ​ ​និង​កុមារ​ ​ការ​កែ​លម្អ​សុខភាព​បន្ត​ពូជ​ ​និង​ការ​ពង្រឹង​ការ​ត្រៀម​ខ្លួន​ ​និង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​គំរាមកំហែង​នៃ​ជំងឺឆ្លង​ដែល​កើតមាន​។​

​លោកស្រី​ K​err​y​ ​P​e​l​z​man​ ​នាយិកា​បេសកកម្ម​របស់​ ​US​AID​ ​បាន​ពន្យល់​ថា​ “​តាមរយៈ​ការ​ជួយ​ដល់​ប្រព័ន្ធ​សុខភាព​របស់​ប្រទេស​កម្ពុជា​ ​រួម​ទាំង​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​សាធារណៈ​ ​និង​ឯកជន​ ​ដើម្បី​បង្កើន​គុណភាព​នៃ​ការថែទាំ​សុខភាព​ ​ទីភ្នាក់ងារ​ ​US​AID​ ​កំពុង​បន្ត​ផ្តល់​ការ​ប្តេជ្ញា​ចិត្ត​ដ៏​យូរអង្វែង​របស់យើង​ចំពោះ​ប្រជាជន​កម្ពុជា​” ​។​ ​ការងារ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យវិ​ស​័​យ​សុខភាព​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​រីក​ចម្រើន​ប្រកបដោយ​និរន្តរភាព​ដែល​សម្រេច​បាន​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​កន្លងមក​នេះ​។​

វិ​ស័​យ​សំខាន់​ៗ​ដែល​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​រួម​មានការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមាហរណ​កម្ម​សេវា​សុខភាព​សាធារណៈ​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​ ​លើក​ក​ម្ពស់​ប្រព័ន្ធ​និយ័ត​កម្ម​ ​និង​ការ​ទទួលស្គាល់​គុណភាព​ ​និង​ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​របស់​ប្រព័ន្ធ​សុខាភិបាល​ ​ដើម្បី​ដោះស្រាយ​អាទិភាព​សុខភាព​ជាតិ​នានា​។​ ​វិធី​សា​ស្រ្ត​ដ៏​ទូលំទូលាយ​នេះ​ធានា​នូវ​ការ​ឆ្លើយតប​ដ៏​រឹង​មាំ​ចំពោះ​តម្រូវ​ការ​សុខភាព​ដែល​កំពុង​វិវត្ត​របស់​កម្ពុជា​។​ ​US​AID​/​Cam​bo​d​i​a​

Related Posts

Previous Article

​អង្គការ​លំនៅឋាន​មនុស្សជាតិ​កម្ពុជា​ចូល​ជា​ដៃគូ​យុទ្ធ​សា​ស្រ្ត​ជាមួយ​អគ្គនាយកដ្ឋាន​លំនៅឋាន​

Next Article

​ធនាគារ​ពិភពលោក​៖​ ​សេដ្ឋកិច្ច​កម្ពុជា​រីក​ចម្រើន​ ​ខណៈ​មានផល​ប៉ះពាល់​ក្នុងស្រុក​និង​ពី​ខាងក្រៅ​