ពាណិជ្ជកម្ម​កម្ពុជា​-​អាស៊ាន​មាន​តម្លៃ​ជាង​៧​ប៊ី​លាន​ដុល្លារ​ក្នុងឆមាសទី១​

Khmer Times Share:
ពាណិជ្ជកម្ម​របស់ប្រទេស​កម្ពុជា​ក្នុង​តំបន់​អាស៊ាន​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​រហូត​ដល់ ១៧ ភាគរយ​ ធៀបនឹងរយៈពេល​មួយ​ឆ្នាំ។ AKP

ពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានមានតម្លៃ ៧,១ ពាន់លានដុល្លារក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ៣០ ភាគរយនៃពាណិជ្ជកម្មអន្តរជាតិសរុបរបស់ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាស៊ាន​បាន​ធ្លាក់​ចុះ​១៧​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ចាប់ពីខែមករាដល់ខែមិថុនា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់បណ្តាប្រទេសអាស៊ានមានចំនួន ២,៤ ប៊ីលានដុល្លារ កើនឡើង ៣៦ ភាគរយ ខណៈការនាំចូលសរុបមានជាង ៤,៦ ប៊ីលានដុល្លារ ថយចុះ ៣១ ភាគរយធៀបនឹងឆ្នាំមុន។

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​មាន​ចំនួន ៣,៣ ប៊ី​លាន​ដុល្លារ ខណៈ​ថៃ​មានចំនួន ១ ប៊ី​លាន​ដុល្លារ និង​សិង្ហបុរី​ជិត ៨០០ លាន​ដុល្លារ។

យោងតាមក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ជាទូទៅកម្ពុជានាំចេញផលិតផលកសិកម្ម សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងកង់ ទៅកាន់ប្រទេសអាស៊ាន ចំណែកឯការនាំចូលរួមមាន ម្ហូបអាហារ ភេសជ្ជៈ ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិច សម្ភារៈសំណង់ គ្រឿងយន្តកសិកម្ម និងរថយន្ត។

ក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនសរុប ២៣,៦ ប៊ីលានដុល្លារ ធ្លាក់ចុះ ១៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រុមប្រទេស​អាស៊ានរួមមាន ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម៕ ជា វណ្ណៈ – AKP

Related Posts

Previous Article

រួមជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាកន្លែងសម្រាប់ការវិនិយោគឆ្លងដែន

Next Article

កម្ពុជា​ប្រឈម​នឹង​អាកាសធាតុអាក្រក់ និង​ខ្យល់​ព្យុះបន្ថែមទៀត​ក្នុង​សប្តាហ៍​នេះ