​ឥណ្ឌូណេស៊ី​នឹង​នាំចូល​អង្ករ​ចំនួន​ ​២​២​៥​០​០​ ​តោន​ ​ពី​កម្ពុជា​សម្រាប់​ពិធីបុណ្យ​ស្រាយ​បួស​ ​E​i​d​ ​a​l​-​Fit​r

​Be​rn​am​a / Khmer Times Share:

​ទីភ្នាក់ងារ​ស្បៀងអាហារ​ជាតិ​ (B​a​pan​as​) ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ ​គ្រោង​នឹង​នាំចូល​អង្ករ​ចំនួន​ ​២​២​៥​០​០​ ​តោន​ពី​កម្ពុជា​ ​ដើម្បី​បង្គ្រប់​ស្តុក​ក្នុង​ប្រទេស​ ​សម្រាប់​ដើម្បី​បំពេញ​តម្រូវ​ការ​នៅមុន​ពិធីបុណ្យ​ស្រាយ​បួស​ ​E​i​d​ ​a​l​-​Fit​r ​។​

​លោក​ ​Ar​i​e​f​ ​P​r​a​set​y​o ​A​d​i​ ​ប្រធាន​ទីភ្នាក់ងារ​ស្បៀងអាហារ​ជាតិ​ (B​a​pan​as​) ​បាន​គូស​បញ្ជាក់​នៅ​ក្នុង​ទីក្រុង​ហ្សា​កា​តា​កាលពី​ថ្ងៃចន្ទ​ថា​ “​យើង​កំពុង​ផ្តល់​អាទិភាព​ដល់​អង្ករ​ដែល​ផលិត​ក្នុងស្រុក​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​យើង​បាន​សម្រេច​ចិត្ត​ថា​ ​សារ​ជីវកម្ម​ Bu​log​ (​ក្រុមហ៊ុន​ភស្តុភារ​កម្ម​របស់​រដ្ឋ​) ​នឹង​ទិញ​អង្ករ​ពី​បរទេស​នៅ​ពេលនេះ​។​ ​យើង​នឹង​នាំចូល​អង្ករ​ចំនួន​ ​២​២​៥​០​០​ (​តោន​) ​ពី​ប្រទេស​កម្ពុជា​”​។​

​ប្រធាន​ទីភ្នាក់ងារ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​ ចូកូ ​វី​ដូដូ (Joko ​W​i​do​do​) ​នៅ​វិមាន​ប្រធានាធិបតី​។​

​លោក​ ​A​d​i​ ​បាន​កត់​សម្គាល់​ថា​ ​បច្ចុប្បន្ន​ទីភ្នាក់ងារ​ស្បៀងអាហារ​ជាតិ​ ​កំពុង​មាន​វិធានការ​ត្រៀម​ប្រមូល​ផល​ស្រូវ​ដ៏​ច្រើន​ ​ដែល​ត្រូវ​បាន​ព្យាករណ៍​នៅចន្លោះ​ខែ​មីនា​ ​និង​ខែ​មេសា​ឆ្នាំនេះ​។​

​លោក​បាន​សម្តែង​សុទិដ្ឋិនិយម​អំពី​កសិករ​ឥណ្ឌូ​នេ​ស៊ី​ដែល​សម្រេច​បាន​នូវ​គោលដៅ​នៃ​ទិន្នផល​ស្រូវ​ ​ប៉ុន្តែ​ ​តម្លៃ​ទំនិញ​សំខាន់​នេះ​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​នាំ​ឱ្យ​មានការ​ធ្លាក់ចុះ​។​

​បន្ទាប់មក​ ​លោក​បាន​កត់​សម្គាល់​ថា​ ​រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ ​ដើម្បី​ធានា​ថា​ ​ប្រជាពលរដ្ឋ​មិន​ប្រឈមមុខនឹង​ការ​ខ្វះខាត​ស្រូវ​ ​រួម​ទាំង​ការចែក​ជំនួយ​អង្ករ​ដល់​ប្រជាជន​ដែល​ជួប​ការលំបាក​រាប់​លាន​នាក់​ផង​ដែរ​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ “​កាលពីឆ្នាំមុន​ ​រដ្ឋាភិបាល​បាន​ចែក​ជំនួយ​អង្ករ​ ​១​០​គីឡូក្រាម​ ​ដល់​អ្នក​ជួប​ការលំបាក​ ​២​២​លាន​នាក់​ ​សម្រាប់​រយៈពេល​ប្រាំពីរ​ខែ​។​ ​យើង​បាន​សម្រេច​ចិត្ត​បន្ត​ការចែក​អំណោយ​ ​រយៈពេល​ប្រាំមួយ​ខែ​ក្នុងឆ្នាំនេះ​»​។​

​តាមរយៈ​កម្មវិធី​ជំនួយ​អង្ករ​ ​លោក​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​បាន​គ្រប់គ្រង​ទៅតាម​តម្រូវ​ការ​អង្ករ​ចំនួន​ ​៨​ ​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ឥណ្ឌូ​នេ​ស៊ី​។​

​លោក​បាន​គូស​បញ្ជាក់​ថា​ “​នេះ​មិន​និយាយ​ដល់​ចលនា​អាហារ​ថោក​ ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​លោក​ ​Tit​o K​ar​n​a​via​n (​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​) ​និង​រដ្ឋាភិបាល​ក្នុង​តំបន់​”​។​

​មន្ត្រី​រូប​នេះ​បាន​កត់​សម្គាល់​បន្ថែម​ទៀត​ថា​ ​រដ្ឋាភិបាល​នឹង​បន្ត​ត្រួតពិនិត្យ​ស្តុ​កស្រូវ​ដែល​បម្រុង​ទុក​ដោយសារ​ជីវកម្ម​ Bu​log​ ​ដើម្បី​ធានា​បាន​នូវ​ស្តុក​គ្រប់គ្រាន់​រហូតដល់​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៤​។​

​លោក​បាន​សន្និដ្ឋាន​ថា​៖​ ​«​យើង​ត្រូវ​បម្រុង​ទុក​អង្ករ​ចំនួន​ ​១​,​២​ ​លាន​តោន​ ​របស់​សារ​ជីវកម្ម​ Bu​log​ ​រហូតដល់​ខែ​មិថុនា​។​

Related Posts

Previous Article

​ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ​ផ្ញើ​លិខិត​អប​អរសាទរ​ជូន​លោក​ ​ពូ​ទី​ន​ ​ក្នុង​ឱកាស​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​រុស្ស៊ី​សាជាថ្មី​

Next Article

​នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​មាន​ទំនើបកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​វិ​ស័​យ​វេជ្ជសាស្ត្រ​