​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​ការ​ផ្ដល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡា​ញ​នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​​នៅ​ភ្នំពេញ​

កង​ ​សុធា​ / Khmer Times Share:
សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​នៅ​​សាលា​រាជធានី​ភ្នំពេញ​។​ ​ ខ្មែរ​ថា​ម​ស៍៖ ​នួន​ ​សុខ​សា​រឹម​

 

រដ្ឋបាល​រាជធានី​ភ្នំពេញ​កាល​ពីម្សិលមិញ​បាន​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​ការ​ផ្ដល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អនឡាញ​ នៅ​អង្គភាព​ច្រកចេញ​ចូល​តែមួយ​រាជធានី​ភ្នំពេញ​ ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ពាណិជ្ជករ​ ​និង​ប្រជាជន​ទូទៅ​ក្នុង​យុគ​សម័យ​ឌី​ជី​ថល​។​

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​ថា​ ​ដើម្បី​វិវត្តន៍​ទៅតាម​យុគ​សម័យ​ឌីជីថល​ ​និង​សម្រេច​បាន​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​បាន​ឆាប់​រហ័ស​ ​សន្សំសំចៃ​ក​ម្រៃ ​និង​ពេលវេលា​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​មក​ដាក់ពាក្យ​ស្នើសុំ​ផ្ទាល់​នៅ​សាលា​រាជធានី​ភ្នំពេញ​ ​នោះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​ការ​ទទួលពាក្យ​ស្នើសុំ​ ​និង​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​ ​អន​ឡា​ញ​(On​line​)។​

ក្នុង​នោះ​លើ​វិ​ស​័​យ​ចំនួន​៤​ ​គឺ​វិ​ស​័​យ​ឧស្សាហកម្ម​ ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ វិ​ស​័​យ​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ វិ​ស​័​យ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ ​និង​វិ​ស​័​យ​ទេសចរណ៍​។​

ទន្ទឹម​នឹង​ការ​ផ្តល់​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡា​ញ​(Online​) ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅតែ​អាច​ ​អញ្ជើញ​មក​ទំនាក់ទំនង​ស្នើសុំ​សេវា​ដោយ​ផ្ទាល់​នៅ​អង្គភាព​ច្រក​ចេញ​ចូល​តែមួយ​រាជធានី​ភ្នំពេញ​ ​ដែល​មាន​ទីតាំង​ ​នៅ​ក្នុង​បរិវេណ​សាលា​រាជធានី​ភ្នំពេញ​ ​អាសយដ្ឋាន​លេខ​៦​៩​ ​មហាវិថី​ព្រះ​មុនីវង្ស​ ​សង្កាត់​ស្រះ​ចក​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ដូចមុន​ដដែល​។​

សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ​ដែល​មានបំណង​ចង់​ដាក់ពាក្យ​ស្នើសុំ​សេវា​រដ្ឋបាល​តាម​ប្រព័ន្ធ​អន​ឡា​ញ​(Online) ​សូម​ចូល​ទៅកាន់​គេហទំព័រ​ ​h​t​t​p​://on​line​.o​w​so​.​go​v​.k​h/ ​ដើម្បី​បង្កើត​គណនី​សម្រាប់​ស្នើសុំ​សេវា​រដ្ឋបាល​ ​ទាំង​៤
​វិ​ស​័​យ​ខាងលើ​ ​ដោយ​ភ្ជាប់​ឯកសារ​ពាក់ព័ន្ធ​តាម​ការណែនាំ​ក្នុង​ជំហាន​នីមួយៗ​។​

​ទោះ​ជា​យ៉ាងនេះ​ក្តី​ ​អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ​ ​លោក​ ​កើត​ ​ឆែ​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​កាល​ពី​ម្សិលមិញ​ថា​ ​សេវា​រដ្ឋបាល​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡា​ញ
​និង​ប្រព័ន្ធ​បង្កាន់ដៃ​ពាក្យសុំ​ត្រូវ​បាន​ប្រើប្រាស់​ចាប់ពី​ថ្ងៃ​
ទី​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​។​

លោក​បាន​មានប្រសាសន៍ថា​ ​សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​អន​ឡា​ញ​តាម​មូលដ្ឋាន​សាកល្បង​មួយ​រយៈ​ ​ដើម្បី​ផ្តោត​លើ​សេវា​ចាំបាច់​មួយ​ចំនួន​ដែល​អាច​ឱ្យ​ប្រ​ព័ន្ធដំណើរ​ការ​ ​និង​គ្រប់គ្រង​ប្រកបដោយ​ប្រ​សិទ្ធ​ភាព​ ​មុន​នឹង​ឈាន​ទៅ​ជំហាន​បន្ទាប់​។​ ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ធនធានមនុស្ស​ ​និង​ឧបករណ៍​។​

លោក​​​មាន​ប្រសាសន៍​ថា​៖​ ​«​ ​ពួកយើង​ផ្តល់​សេវា​អន​ឡា​ញ​ដែល​ស្រួល​ ​និង​មាន​និតី​វិធី​ងាយស្រួល​ ​ហើយ​ប្រតិបត្តិ​ដំបូង​ ​បន្ទាប់មក​ ​យើង​នឹង​សិក្សា​ពី​សេវាកម្ម​ដែល​មាន​ភាព​ស្មុគ​ស្មាញ​បន្ថែម​ទៀត​ ​ដូចជា​ការ​ចេញ​ប័ណ្ណ​នៅ​ពេល​ក្រោយ​ ​ដើម្បី​ផ្តល់​សេវាកម្ម​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ ​និង​ងាយស្រួល​ដល់​ប្រជាជន​របស់យើង​។​ ​ចាប់ពី​ពេល​នេះ​តទៅ​ ​យើង​ផ្តល់​សេវាកម្ម​កាន់តែ​ងាយស្រួល​ ​និង​សាមញ្ញ​ជាង​មុន​ ​ដូចជា​ការ​ចេញ​អាជ្ញាប័ណ្ណ​សម្រាប់​អាជីវកម្ម​ភោជនីយដ្ឋាន​ជាដើម​»​។​

លោក​​​មាន​ប្រសាសន៍​បន្ថែម​ថា​៖​ ​«​ ​ជាឧទាហរណ៍​ ​នៅ​ពេលដែល​ពួក​គេ​ស្នើសុំ​បើក​ភោជនីយដ្ឋាន​ ​យើង​គ្រាន់តែ​ត្រូវការ​ទី​តាំងរបស់​ពួកគេ​ ​ដើម្បី​មើល​ថា​តើ​ពួកគេ​មាន​កន្លែង​ចត​រថយន្ត​គ្រប់គ្រាន់​ ​និង​សមរម្យ​ឬ​អត់​។​ ​ដូច្នេះ​នៅ​ពេលដែល​ពួកគេ​ថតរូប​ ​និង​ផ្ញើ​រូបថត​ទី​តាំងរបស់​ពួកគេ​មក​យើង​ ​យើង​នឹង​អាច​ធ្វើការ​វាយ​តម្លៃ​បាន​ ​ព្រោះ​យើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ទីតាំង​ដើម្បី​សម្រេច​ថា​តើ​យើង​នឹង​អនុញ្ញាត​ឱ្យ​ពួកគេ​បើក​ភោជនីយដ្ឋាន​នោះ​ឬ​អត់​ ​»​៕

​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

កម្ពុជា​សម្លឹង​រកការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ពី​ពិ​ព័រ​ណ៌​ទេសចរណ៍​អន្តរជាតិ​លើក​ទី​១​៧​

Next Article

ការសិក្សា​បង្ហាញ​ពី​ជំងឺ​ផ្ដាសាយ​ជ្រូក​ចម្រុះ​ដែលឆ្លងសត្វ​ជ្រូកនៅ​កម្ពុជា​រយៈពេល​១៥​ឆ្នាំ​