​ការ​គាំទ្រ​យុទ្ធនាការ​ស្តីពី​ “​សហគ្រាស​មួយ​ ​ជា​សហគមន៍​សុខសាន្ត​មួយ​”

Share:

​អ្នកវិភាគ​សង្គម​ ​និង​ប្រធាន​សហជីពកម្មករ​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​ស្តីពី​ “​សហគ្រាស​មួយ​ ​ជា​សហគមន៍​សុខសាន្ត​មួយ​” ​ដែល​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​២​០​២​៤​ ​ខាងមុខនេះ​។​

​អ្នកវិភាគ​សង្គម​ ​លោក​បណ្ឌិត​ ​យង់​ ​ពៅ​ ​បាន​គូស​បញ្ជាក់​ថា​ ​យុទ្ធនាការ​នេះ​នឹង​រួមចំណែក​ដល់​ការ​សម្រេច​បាន​នូវ​សុខដុម​នី​យ​កម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​សម្រាប់​ទាំង​និយោជក​ ​និង​និយោជិត​។​

​លោក​បាន​បន្ថែម​ថា​ ​នោះ​នឹង​ផ្តល់​ឱកាស​សម្រាប់​ការ​បណ្តុះបណ្តាល​ជំនាញ​បន្ថែម​សម្រាប់​កម្មករ​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការផ្លាស់ប្តូរ​តម្រូវ​ការ​ការងារ​របស់​ពួកគេ​។​

​លោក​ ​ហ្វា​ ​សាលី​ ​ប្រធាន​ស​ម្ព័ន្ធ​សហជីព​ជាតិ​ ​ក៏បាន​កោតសរសើរ​ ​និង​សម្តែង​ការ​គាំទ្រ​ចំពោះ​យុទ្ធនាការ​នេះ​ ​ដោយ​លោក​បាន​គូស​បញ្ជាក់​ថា​ ​វា​នឹង​បើកឱកាស​កាន់តែ​ច្រើន​ដល់​ក្រុម​ងាយ​រងគ្រោះ​ ​រួម​មាន​ជន​ពិការ​ ​កម្មករ​មានផ្ទៃពោះ​ ​និង​ក្រុម​ផ្សេងៗ​ទៀត​។​

​លោក​ ​លោក​ ​គង់​ ​អាទិត្យ​ ​ប្រធាន​ស​ម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ​ជឿជាក់​ថា​ ​យុទ្ធនាការ​នេះ​ ​នឹង​ប​ង្កើ​ម​សន្តិភាព​ក្នុង​វិ​ស​័​យ​ឧស្សាហកម្ម​ ​ប៉ុន្តែ​ត្រូវការ​កិច្ច​សហការ​ច្រើន​រវាង​កម្មករ​និយោជិត​ ​និយោជក​ ​និង​រដ្ឋាភិបាល​។​

​បើ​តាម​ឯកឧត្តម​ ​ហេង​ ​សួរ​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​យុទ្ធនាការ​នេះ​គឺជា​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ពង្រឹង​បរិយាកាស​ការងារ​ដែល​ចូលរួម​ការពារ​មិន​អោយ​មាន​ជម្លោះ​ ​និង​បង្កើន​មិត្តភាព​។​ ​A​K​P​-​L​i​m​ N​ar​y​

Related Posts

Previous Article

​ថ្នាក់​ដឹកនាំ​វៀតណាម​អប​អរសាទរ​កម្ពុជា​ក្នុង​ទិវា​បុណ្យ​ឯករាជ្យជាតិ​ខួប​លើក​ទី​៧​០​

Next Article

រដ្ឋាភិបាល​ប្តេជ្ញា​ការពារ​ឯករាជ្យ​ ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​