នាយក​រដ្ឋ​ម​ន្រ្តី​៖​ ​ផ្លូវជាតិ​លេខ​៥​នឹង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​អោយ​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​

Share:

ផ្លូវជាតិ​លេខ​៥​ ​ដែល​ទើបនឹង​សាងសង់​ហើយ​នា​ពេលថ្មីៗនេះ​ ​នឹង​ជំរុញ​វិ​ស័​យ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​កម្ពុជា​អោយ​កាន់តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត​ ​ដោយ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ​តាមរយៈ​ការ​បង្កើន​នៃ​ការនាំចេញ​ ​និង​នាំចូល​ ​ក៏ដូចជា​រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ ​និង​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ​។​

​នេះ​ត្រូវ​បាន​លើកឡើង​ដោយ​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយក​រដ្ឋ​ម​ន្រ្តី ​នៅ​លើ​បណ្តាញទំនាក់ទំនងសង្គម​កាលពី​ល្ងាច​ម្សិលមិញ​ ​ថា​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ​នឹង​មាន​ជីវភាព​កាន់តែ​ល្អ​ប្រសើរ​តាមរយៈ​កំណើន​នៃ​ការ​អភិវឌ្ឍ​ ​វិនិយោគ​ ​និង​ទេសចរណ៍​។​

​ផ្លូវជាតិ​លេខ​៥​ ​ប្រវែង​ ​៣​៦​៦​ ​គីឡូម៉ែត្រ​ ​គ្រោង​នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ចុងខែ​នេះ​ ​ក្រោមអធិបតីភាព​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​

​ផ្លូវជាតិ​លេខ​៥​ (​ផ្លូវ​ហាយ​វេ​អា​ស៊ាន​លេខ​១​) ​ស្ថិតនៅ​ក្នុង​អាទិភាព​គន្លឹះ​ទី​២​ ​នៃ​អាទិភាព​គន្លឹះ​ទាំង​៥​ ​គឺ​ “​មនុស្ស​ ​ផ្លូវ​ ​ទឹក​ ​ភ្លើង​ ​និង​បច្ចេកវិទ្យា​” ​នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​នីតិកាល​ទី​ ​៧​ ​។​

ម្រោ​ង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​ ​៥​គឺ​មាន​ប្រវែង​ផ្លូវ​ ​៣​៦​៦​ ​គីឡូម៉ែត្រ​ ​ឆ្លងកាត់​ខេត្ត​កណ្តាល​ ​កំពង់ឆ្នាំង​ ​ពោធិ៍សាត់​ ​បាត់​ដំបង​ ​និង​បន្ទាយ​មានជ័យ​។​ ​ផ្លូវ​នេះ​ ​មាន​ចំណុច​ចាប់ផ្ដើម​ ​ពី​ព្រែក​ក្តាម​ ​ខេត្ត​ក​ណ្ដា ​និង​ចំណុច​បញ្ចប់​ ​នៅ​ក្រុង​ប៉ោយ​ប៉ែត​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ហើយ​ត្រូវ​បាន​បែង​ចែកចេញជា​ ​៣​ ​កំណាត់​ ​គឺ​៖​ ​កំណាត់​ទី​១​ ​ភាគ​ខាងជើង​ (​បាត់​ដំបង​-​សិរីសោភ័ណ​) ​កំណាត់​ទី​២​ ​ភាគ​ខាងត្បូង​ (​ព្រែក​ក្តាម​-​ធ្លា​ម្អម​) ​និង​កំណាត់​ទី​៣​ ​ភាគ​កណ្តាល​ (​ធ្លា​ម្អម​-​បាត់​ដំបង​ ​និង​សិរីសោភ័ណ​-​ប៉ោយ​ប៉ែត​)​។​ ​ផ្លូវ​អា​A​K​P​-C.N​i​k​a

Related Posts

Previous Article

ចិន​នឹង​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ស្រប​ពេល​មាន​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​

Next Article

​រដ្ឋាភិបាល​អនុញ្ញាត​ក្រសួង​បរិស្ថាន​ប្រើយុទ្ធសាស្ត្រ​ច​ក្រា​វិ​ស័​យ​បរិស្ថាន​ដើម្បី​ធានា​ចីរភាព​បរិស្ថាន​