​កម្ពុជា​នាំចេញ​ផលិតផល​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើដំណើរ​ក្នុង​ទឹកប្រាក់​ ​៦​,​២​៧​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ​៧​ខែ​ឆ្នាំនេះ​

​Man​oj ​Mat​hew​ / Khmer Times Share:
​ការនាំចេញ​ទំនិញ​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា​សម្រាប់​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៣​ ​គឺ​បាន​​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​ ​២​៨​,​១​៥​ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។​ ​ ​ ​ខ្មែរ​ថា​ម​ស៍​៖​ ​ជរ​ ​សុគន្ធា​

​ការនាំចេញ​ផលិតផល​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើដំណើរ​ (​G​F​T​) ​របស់​កម្ពុជា​បាន​ធ្លាក់ចុះ​ ​២​០​, ​៤​៤​ ​ភាគរយ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៣​នេះ​។​

​យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​បានឲ្យ​ដឹង​ថា​ ​ការនាំចេញ​ផលិតផល​( ​G​F​T​ )​ក្នុងរយៈពេល​៧​ខែ​ឆ្នាំនេះ​មាន​ចំនួន​ ​៦​, ​២​៧​ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ពោល​គឺ​ធ្លាក់ចុះ​ពី​តម្លៃ​ ​៧​, ​៨​៩​ ​លាន​ដុល្លារ​ក្នុង​អំឡុង​ពេល​ដូចគ្នា​កាលពីឆ្នាំទៅ​។​

​ជាមួយគ្នា​នេះ​ ​ការនាំចេញ​ទំនិញ​របស់​ផលិតផល​ ​G​F​T​ ​សម្រាប់​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​៣​ ​តែឯង​បាន​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​ ​២​៨​,​១​៥​ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​បន្ទាប់ពី​ការ​ត្រលប់​មកវិញ​នៅ​ក្នុង​ខែ​មិថុនា​ ​នៅពេលដែល​ការនាំចេញ​ទាំងនេះ​ទទួល​បាន​កំណើន​មួយ​ភាគរយ​ធៀប​នឹង​ខែ​មិថុនា​ ​ឆ្នាំ​ ​២​០​២​២​។​ ​ការ​ធ្លាក់ចុះ​សម្រាប់​ខែ​កក្កដា​នៃ​ផលិតផល​ ​G​F​T​ ​ក៏​បណ្តាល​ឱ្យ​ការនាំចេញ​សរុប​របស់​ប្រទេស​ធ្លាក់ចុះ​ផង​ដែរ​គឺ​ ​១​,​៨​ ​ភាគរយ​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​កក្កដា​នៃ​ឆ្នាំនេះ​។​

​នៅ​ក្នុង​វិ​ស័​យ​នេះ​ ​សម្រាប់​ស​ម្លៀ​ក​បំពាក់​ផ្នែក​ប៉ាក់​បាន​នាំមក​នូវ​ប្រាក់ចំណូល​ចំនួន​ ​៣​,​០​៦​ពាន់​លាន​ដុល្លារ​រហូតដល់​ខែ​កក្កដា​ ​ពោល​គឺ​ធ្លាក់ចុះ​ ​២​២​,​៨​ ​ភាគរយ​ ​បើ​ធៀប​នឹង​តម្លៃ​ ​៣​,​៩​៧​ ​ពាន់​លាន​ដុល្លារ​ដែល​រក​បាន​ក្នុងរយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ​២​០​២​២​។​ ​ចំពោះ​ស​ម្លៀ​ក​បំពាក់​ដែល​មិន​មាន​ប៉ាក់​រក​បាន​ចំណូល​ ​១​, ​៤​០​ ​ពាន់​លាន​ដុល្លារ​ ​ធៀប​នឹង​តម្លៃ​ចំណូល​ ​១​,​៦​៤​ ​ពាន់​លាន​ដុល្លារ​សម្រាប់​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ ​ហើយពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ធ្លាក់ចុះ​ ​១​៤​,​៧​ភាគរយ​ ​។​

​លោក​ ​ឈាង​ ​វណ្ណា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​(​A​V​I​) ​មានប្រសាសន៍​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា​ វិ​ស័​យ​ផលិតផល​ ​G​F​T​ ​គឺ​ត្រូវ​ទទួល​ផល​ប៉ះពាល់​ដោយស្ថាន​ភាព​សេដ្ឋកិច្ច​សាកល​។​

​លោក​​​មានប្រសាសន៍ថា​ ​សង្គ្រាមអូសបន្លាយ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ ​និង​ការ​បង្កើន​ការ​ប្រជែង​គ្នា​ខាង​ភូមិសាស្ត្រនយោបាយ​បាន​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​។​

​លោក​​​មាន​ប្រស​សាសន៍​ថា​ ​ខណៈ​ដែល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​(CC​F​T​A​) ​អាច​ជំរុញ​ការនាំចេញ​កសិកម្ម​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​
វិ​ស​័​យ​ផលិតផល​ ​G​F​T​ ​ប្រហែលជា​មិន​អាច​ទទួល​បាន​សា​រៈ​ប្រយោជន៍​ក្រោម​កិច្ចព្រមព្រៀង​នេះ​ទេ​។​

​តាមរយៈ​ការ​ដកស្រង់​ពី​ការសិក្សា​សមាហរណ​កម្ម​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​ ​២​០​១​៩​-​២​០​២​៣​ ​លោក​បាន​និយាយ​នៅ​ក្នុង​អត្ថបទ​មួយ​ក្នុង​ ​Fulcrum​ ​ថា​ប្រទេស​ចិន​មិន​អាច​ជំនួស​សហភាព​អឺរ៉ុប​ ​និង​សហរដ្ឋអាមេរិក​ដែល​ជាទី​ផ្សារ​គោលដៅ​សម្រាប់​ស​ម្លៀ​ក​បំពាក់​ ​កង់​ ​និង​ស្បែកជើង​របស់​កម្ពុជា​។​

​លោក​​​មានប្រសាសន៍ថា​ ​ដោយសារ​បារម្ភ​ពី​បញ្ហា​សិទ្ឋ​មនុស្ស​ ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​E​U ​កាត់បន្ថយ​ការ​អនុគ្រោះ​ ​E​B​A​ ​របស់​ខ្លួន​ប្រហែល​ ​២​០​ ​ភាគរយ​សម្រាប់​កម្ពុជា​ក្នុង​ខែ​សីហា​ ​ឆ្នាំ​ ​២​០​២​០​។​ ​សហរដ្ឋអាមេរិក​ក៏បាន​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​ ​G​S​P​ ​របស់​ខ្លួន​ផង​ដែរ​។​

​លោក​បាន​ស​សេរ​ក្នុង​អត្ថបទ​នោះ​ថា​កម្ពុជា​ក៏មាន​ដែន​កំណត់​ដែរ​ក្នុង​ការពង្រីក​ទី​ផ្សារ​នាំចេញ​ទៅកាន់​តំបន់​។​ ​លោក​ថា​៖​ ​«​មានតែ​ផ្នែក​តូច​មួយ​នៃ​ការនាំចេញ​សរុបទៅ​កាន់​ទី​ផ្សារ​បែប​នេះ​ ​ហើយ​ការ​ធ្វើអាជីវកម្ម​របស់​ប្រ​តេ​ស​គឺ​មិនទាន់​ត្រូវ​បាន​រួមបញ្ចូល​ឱ្យ​បាន​គ្រប់គ្រាន់​ទៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​ក្នុង​តំបន់​ផង​ដែរ​»​។​

សេដ្ឋ​វិទូ​ជាន់ខ្ពស់​ ​លោក​ ​គី​ ​សេរី​វ​ឌ្ឍន៍ ​អគ្គនាយក​វិទ្យាស្ថាន​សិក្សា​ចិន​ ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ក៏បាន​ចែករំលែក​ថា​វិ​ស​័​យ​ផលិត​G​F​T​របស់​កម្ពុជា​កំពុង​តស៊ូ​ទៅ​នឹង​ការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​សាកល​។​

​ប៉ុន្តែ​នៅ​ក្នុង​ផ្នត់គំនិត​របស់​លោក​ ​បញ្ហា​ ​G​S​P​ ​និង​ ​E​B​A​ ​គឺ​មិន​ប៉ះពាល់​ដល់​ការនាំចេញ​ផលិតផល​G​F​T​ ​ច្រើន​សម្រាប់​កម្ពុជា​នោះ​ទេ​ ​។​ ​លោក​បាន​កត់​សម្គាល់​ថា​ ​ការនាំចេញ​ផលិត​ ​G​F​T​ ​របស់​កម្ពុជា​គឺ​នៅ​កើន​ឡើង​ពី​ឆ្នាំ​ ​២​០​១​៩​ ​ទៅ​ ​២​០​២​២​ ​សូម្បីតែ​បន្ទាប់ពី​ការ​មិន​បន្ត​ ​G​S​P​ ​និង​ការ​កាត់បន្ថយ​ ​E​B​A​ ​ជាដើម​។​

​បន្ទាប់មក​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្តើម​ផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​បិទ​ ​និង​ ​ព្យួរ​ការងារ​។​ ​ក្នុង​នោះ​កម្មករ​ដែល​បាត់បង់​ការងារ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​៧​០​ដុល្លារ​ក្នុង​មួយ​ខែ​ ​ដោយ​ក្នុង​នោះ​ម្ចាស់​រោងចក្រ​ចូលរួម​ ​៣​០​ដុល្លារ​ ​និង​ក្រៅពី​នេះ​ជា​របស់​រដ្ឋាភិបាល​ក្នុង​ការ​ចំណាយ​៕​
​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា

Related Posts

Previous Article

​ចិន​នឹង​ផ្តល់​ជំនួយ​៤​១​លាន​ដុល្លា ​សម្រាប់​ស្ដារ​វិ​ស័​យ​ផ្លូវដែក​នៅ​កម្ពុជា​

Next Article

​អភិបាល​រាជធានី​ ​ជំរុញ​ពង្រឹង​ការ​ការពារ​សន្តិសុខ​ ​ក្នុង​ថ្ងៃ​ប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​ថ្មី​