​រដ្ឋាភិបាល​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​យកកូន​លើស​ពី​ចំនួន​កំណត់​ ​ជៀសវាង​កង្វះ​កម្លាំង​ពលកម្ម​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
កុមារនៅក្នុង​សហគមន៍មួយនៅរាជធានីភ្នំពេញ។ ខ្មែរថាមស៍៖ ប៉ាន រចនា

​រដ្ឋាភិបាល​លើកទឹកចិត្ត​ក្រុម​គ្រួសារ​ ​ដែល​មានលទ្ធភាព​យកកូន​ឱ្យ​បាន​ច្រើនលើស​ពី​ចំនួន​ដែល​បាន​កំណត់​ ​ដើម្បី​ជៀសវាង​ហា​និ​ភ័យ​កង្វះ​កម្លាំង​ពលកម្ម​នៅ​ឆ្នាំ​២​០​៥​០​ ​និង​ជំរុញ​កំណើន​ប្រជាជន​កម្ពុជា​ឱ្យ​មាន​ចំនួន​ច្រើន​សម្រាប់​ថ្ងៃ​អនាគត​។​

​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២​០​២​៣​ ​និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២​០​២​៤​ ​របស់​​​ក្រសួងផែនការ​ ​កាល​ពីម្សិលមិញ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ក៏​សុំ​លើកទឹកចិត្ត​ដល់​គូ​ស្វាមីភរិយា​ ​ដែល​មាន​លទ្ធភាព​សេដ្ឋកិច្ច​គួរ​មានកូន​ច្រើនលើស​ពី​ចំនួន​កំណត់​ ​ដើម្បី​ជៀសវាង​នូវ​ហា​និ​ភ័យ​កង្វះ​កម្លាំង​ពលកម្ម​»​។​

​លោក​បន្ថែម​ថា​៖​ ​«​យើង​ឃើញ​ហើយ​ថា​ ​នៅ​ឆ្នាំ​២​០​៥​០​ ​ចំនួន​ប្រជាជន​ដែល​មាន​វ័យចាស់​ ​គឺ​ច្រើនជាង​។​ ​ឥឡូវនេះ​យើង​មាន​អត្រា​មនុស្ស​វ័យ​កណ្តាល​មាន​ក​ម្រិ​ត​ធំ​នៅឡើយ​ ​ប៉ុន្តែ​បើសិនជា​ចំនួន​អ្នក​កើត​ ​កាន់តែ​តិច​ជាង​ចំនួន​អ្នក​ចាស់​ ​យើង​មិនយូរមិនឆាប់​អាច​ខ្វះ​កម្លាំង​ពលកម្ម​ ​ព្រោះ​នៅ​ប្រទេសជិតខាង​របស់យើង​ជួប​បញ្ហា​ទាំងនេះ​»​។​

​លោក​បន្ត​ថា​ ​ទោះបី​ទិន្នន័យ​ជំរឿន​បង្ហាញ​ថា​ ​កម្ពុជា​មិនទាន់​មាន​បញ្ហា​ចោទ​នៅ​ឆ្នាំ​២​០​៥​០​ ​ចំពោះ​ការ​ខ្វះ​កម្លាំង​ពលកម្ម​ក្តី​ ​ប៉ុន្តែ​មាន​សញ្ញា​នៃ​ការ​ថយ​ចុះ​រវាង​គ​ម្លា​ត​អ្នក​ដែល​មាន​អាយុ​ចាស់​ ​និង​អ្នក​ដែល​ពេញ​កម្លាំង​ ​គឺ​ចាប់​ផ្តើម​កើន​ ​ហើយ​ប្រសិនបើ​អត្រាកំណើត​កាន់តែ​ថយ​ ​នោះ​កម្ពុជា​នឹង​អាច​មាន​បញ្ហា​ប្រឈម​។​

​លោក​នាយករដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​បើ​សិន​ប្រជាពលរដ្ឋ​យក​កូន​ក្នុង​ពេល​បច្ចុប្បន្ន​ ​គឺ​មាន​ភាព​ងាយស្រួល​ជាង​មាន​កូន​នៅ​ឆ្នាំ​២​០​៥​០​ ​ខាងមុខ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​គោល​នយោបាយ​ជាតិ​ប្រជាជន​ ​២​០​១​៦​-​២​០​៣​០​ ​គឺ​ឈ​រលើ​គោលការណ៍​ទទួល​ស្គាល់​ ​និង​គាំទ្រ​ចំពោះ​សិទ្ធិ​របស់​គូ​ស្វាមីភរិយា​ ​និង​បុគ្គល​ទាំង​អស់​ឱ្យ​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​សេរី​ ​និង​ទទួលខុសត្រូវ​លើ​កំណត់​ចំនួន​កូន​ ​ព្រមទាំង​ការ​ពន្យារ​កំណើត​ ​ជាពិសេស​ជំរុញ​ឱ្យ​មានលទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន​ ​ការអប់រំ​ ​សេវា​ ​និង​មធ្យោបាយ​នានា​ ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​បញ្ហា​ខាងលើ​នេះ​។​

​លោក​ ​ប៉ា​ ​ចន្ទ​រឿន​ ​ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ ​ធ្លាប់​ឱ្យ​ដឹង​ថា​ ​ការ​លើកទឹកចិត្ត​ឱ្យ​យកកូន​ច្រើន​ ​គឺជា​រឿង​ល្អ​ ​ប៉ុន្តែ​រដ្ឋ​គួរតែ​មាន​គោល​នយោបាយ​សមស្រប​ណាមួយ​ ​ដើម្បី​លើកទឹកចិត្ត​ឪពុក​ម្តាយ​ដែល​ចង់បាន​កូន​ច្រើន​ផង​ដែរ​ ​ព្រោះ​ការ​ចិញ្ចឹម​កូន​នា​ពេល​បច្ចុប្បន្ន​ ​គឺ​ខុស​ពី​១​០​ ​ទៅ​២​០​ឆ្នាំមុន​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ការ​ចិញ្ចឹម​កូន​នា​ពេល​បច្ចុប្បន្ននេះ​ ​ត្រូវ​ចំណាយ​ច្រើន​ ​ហើយ​ការផ្លាស់ប្តូរ​សង្គម​វប្បធម៌​យើង​ក៏​មានការ​ប្រែប្រួល​ ​ដែល​កាលពីមុន​ម្តាយ​តែងតែ​នៅផ្ទះ​ ​ដើម្បី​មើលកូន​ ​ប៉ុន្តែ​ឥឡូវ​អត់ទេ​ ​ពួកគេ​ត្រូវ​ចេញទៅ​ធ្វើការ​ទាំងអស់គ្នា​ ​ដើម្បី​បាន​ចំណូល​មក​ទប់ទល់​លើ​ការ​ចំណាយ​ ​និង​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​សមរម្យ​»​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​ការ​លើកទឹក​ចិត្ត​ឱ្យ​ពលរដ្ឋ​យក​កូន​ឱ្យ​បាន​ច្រើន​នេះ​ ​ទាល់តែ​រដ្ឋាភិបាល​មានការ​គាំទ្រ​ ​លើក​ទឹកចិត្ត​ ​និង​បង្ក​បរិយាកាស​ប្រកប​ដោយ​ភាពសមរម្យ​ ​ទើប​អាច​ជំរុញ​ឱ្យ​ឪពុក​ម្តាយ​យកកូន​ឱ្យ​បាន​ច្រើន​ស្របតាម​បំណង​របស់​ខ្លួន​។​

​កាលពី​ឆ្នាំ​២​០​២​៣​ ​រដ្ឋាភិបាល​ធ្លាប់​ប្រកាស​ព័ត៌មាន​ថា​ ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នកមាន​នៅ​ឆ្នាំ​២​០​៥​០​ ​ដែល​បច្ចុប្បន្ន​ត្រូវ​រៀបចំ​គោល​នយោបាយ​ ​ដើម្បី​កុំ​ឱ្យ​ប្រជាជន​មាន​ចំនួន​មនុស្សចាស់​ច្រើនជាង​ក្មេង​សម្រាប់​ថ្ងៃ​អនាគត​។​

​នៅ​ឆ្នាំ​២​០​៥​០​ ​ភាគច្រើន​ប្រជាពលរដ្ឋ​មិន​ចង់បាន​កូន​ច្រើន​នោះ​ទេ​ ​ព្រោះ​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ចិញ្ចឹម​ ​និង​របៀប​របប​ធ្វើការ​ ​ហើយ​ចំនួន​អ្នកក្រុង​នា​ពេល​បច្ចុប្បន្ន​ ​គឺ​មានកូន​ត្រឹម​១​កន្លះ​ ​ដែល​មធ្យម​ភាគ​មានការ​ថយ​ចុះ​។​

​រដ្ឋាភិបាល​បាន​ស្នើ​ក្រសួងផែនការ​ ​និង​ក្រសួង​ពាក់ព័ន្ធ​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​បង្កើត​កូន​ឱ្យ​បាន​ច្រើន​ ​ព្រោះ​ដី​នៅ​ទូលាយ​ច្រើន​ ​ហើយ​ការ​បង្កើន​ចំនួន​ប្រជាជន​ ​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​ទី​ផ្សារ​មាន​ភាព​ធំ​ទូលាយ​ ​និង​រឹង​មាំ​នា​ពេល​អនាគត​។​

​រដ្ឋាភិបាល​បន្ថែម​ថា​ ​បច្ចុប្បន្ន​កម្ពុជា​​មាន​ប្រជា​ជន​ប្រមាណ​ ​១​៧​លាន​នាក់​ ​ដូច្នេះ​គួរ​បង្កើន​ចំនួន​ឱ្យ​បាន​ដល់​ ​៣​០​ ​ទៅ​ ​៤​០​លាន​នាក់​ ​នៅ​ត្រឹម​ឆ្នាំ​២​០​៥​០​។​

​លទ្ធផល​ចុងក្រោយ​ជំរឿន​ទូទៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩​ ​គិត​ត្រឹម​ថ្ងៃ​ទី​៣​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ ​១​៥​,​២​៨​៨​,​៤​៨​៩​នាក់​ (​ស្រី​ ​៧​,​៨​៦​៩​,​៩​១​២​នាក់​)​។​ ​ចំនួន​ប្រជាជន​សរុប​កើន​ឡើង​ ​១​,​៨​៩​២​,​៨​០​៧​នាក់​ ​ស្មើនឹង​ ​១​៤​.​១​ភាគរយ​ ​ក្នុង​រយៈពេល​១​១​ឆ្នាំ​ ​រវាង​ឆ្នាំ​២​០​០​៨​ ​និង​ឆ្នាំ​២​០​១​៩​។​

​អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​ ​បាន​ថយ​ចុះ​ពី​ ​១​.​៥​ភាគរយ​ ​ក្នុង​ចន្លោះ​ឆ្នាំ​១​៩​៩​៨​ ​និង​ឆ្នាំ​២​០​០​៨​ ​មក​ត្រឹម​ ​១​.​២​ភាគរយ​ ​ក្នុង​ចន្លោះ​ឆ្នាំ​២​០​០​៨​ ​និង​ឆ្នាំ​២​០​១​៩​។​ ​អត្រា​កំណើន​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​ ​ក្នុង​ទស​វត្ស​ចុងក្រោយ​នេះ​ពិនិត្យ​ឃើញ​ថា​ ​ខ្ពស់​ជាង​អត្រា​កំណើន​មធ្យម​នៅ​អាស៊ី​អាគ្នេយ៍​ ​ដែល​មានតែ​ ​១​.​០​ភាគរយ​។​

​រាជធានី​-​ខេត្ត​ ​ដែល​មាន​ចំនួន​ប្រជាជន​ច្រើនជាង​គេ​ ​គឺ​មាននៅ​រាជធានី​ភ្នំពេញ​ ​២​,​១​២​៩​,​៣​៧​១​នាក់​ ​ហើយ​ខេត្ត​កែប​ ​ដែល​មាន​ប្រជាជន​តិច​ជាងគេ​ ​៤​១​,​៧​៩​៨​នាក់​៕​​​

Related Posts

Previous Article

ហេតុផល​ចម្បង​ទាំង​ ​៥​ ​ដែល​វិនិ​យោគិន​ជ្រើសរើស​កម្ពុជា​

Next Article

​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បើក​កិច្ចប្រជុំ​ប្រមូល​ធាតុ​ចូល​ពី​អ្នក​ពាក់ព័ន្ធ​លើ​កំណែ​ទម្រង់​