កសិករ​ខ្មែរត្រូវបាន​ជំរុញអោយ​​ត្រៀម​ខ្លួនដើម្បី​នាំចេញផ្លែ​ដូង​ទៅប្រទេស​ចិន

Khmer Times Share:
Living Fresh Farm

អគ្គនាយកដ្ឋានកសិកម្មបានជូនដំណឹងដល់កសិករដាំដូងក្រអូប សហគមន៍ និងរោងចក្រកែច្នៃថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចូលផលិតផលរបស់ពួកគេ។ កាលពីថ្ងៃពុធ អគ្គនាយកដ្ឋានកសិកម្មបានជំរុញឱ្យអ្នកដាំដុះ ចុះបញ្ជីកសិដ្ឋានរបស់ពួកគេជាមួយអគ្គនាយកដ្ឋាន ដើម្បីបញ្ជូនបញ្ជីអ្នកផ្គត់ផ្គង់ផ្លូវការ និងកន្លែងកែច្នៃទៅប្រទេសចិនត្រឹមខែធ្នូ។

គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមសេចក្តីប្រកាសរបស់ស្ថានទូតចិននៅទីក្រុងភ្នំពេញ ដែលបង្ហាញពីចេតនារបស់ពួកគេក្នុងការស្វាគមន៍ការនាំចេញដូងស្រស់ពីកម្ពុជា។

តាមរបាយការណ៍របស់ក្រសួង កម្ពុជាមានចំការដូងចំនួន ១៧.០០០ ហិចតា ក្នុងឆ្នាំ ២០២២ ដែលមាន ១៤.០០០ ហិចតា កំពុងអោយផល។ ផ្លែដួងសរុបចំនួន ២៤៨,០០០ តោនត្រូវបានប្រមូលផលកាលពីឆ្នាំមុន៕

Related Posts

Previous Article

ការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

Next Article

បារាំង​នឹង​បន្ត​កិច្ចសន្ទនា​ជិតស្និទ្ធ​ជាមួយ​កម្ពុជា