ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ ​ថ្មី​ចំនួន​៥ ដែល​មាន​តម្លៃ​ជាង ៥០​លាន​ដុល្លារ

Khmer Times Share:
រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហ្វេសប៊ុក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ​ ​ថ្មី​ចំនួន​៥ ។ ក្រុមហ៊ុនទាំងនេះផ្តោតលើលើវិស័យវាយនភណ្ឌ និងកាត់ដេរ ហើយគ្រោងនឹងបង្កើតរោងចក្រនៅក្នុងប្រទេស ដោយវិនិយោគប្រមាណ ៥២,២លានដុល្លារ និងបង្កើតឱកាសការងាររាប់ពាន់កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្ររួមមាន Taral International Co Ltd, Super Knitting (Cambodia) Co Ltd, SSCA Garment Co Ltd, Foton Packaging Product Co Ltd, និង United Creation Optical (Cambodia) Company Limited។

ក្រុមហ៊ុន Taral International Co Ltd គ្រោង​នឹង​វិនិយោគ​ប្រមាណ ២៦,៦ លាន​ដុល្លារ​លើ​រោងចក្រ​កាត់​ដេរ​មួយ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ។ ការបណ្តាក់ទុននេះត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ៦,៧៣៦កន្លែង ។

ក្រុមហ៊ុន Super Knitting (Cambodia) Co., Ltd បានបង្ហាញពីគម្រោងបង្កើតរោងចក្រផលិត ស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៥៦៩កន្លែង។

ក្រុមហ៊ុន SSCA Garment Co., Ltd ដែលវិនិយោគក្នុងទំហំទឹកប្រាក់៥.២លានដុល្លារគ្រោងនឹងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ  ស្រុកកោះធំ ខេត្តកណ្តាល និងអាចបង្កើតការងារបានចំនួន ១.១៩១កន្លែង។

ក្រុមហ៊ុន Foton Packaging Product Co Ltd គម្រោងបង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣១កន្លែង។​ Fibre2Fashion News Desk

Related Posts

Previous Article

ដប់ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយសន្តិវិធី

Next Article

ចំណាប់អារម្មណ៍របស់យុវជនកម្ពុជាចំពោះភាពរស់រវើកនៃជនបទក្នុងប្រទេសចិន