​កិច្ចពិភាក្សា​ត​ម្លើ​ង​ប្រាក់ឈ្នួល​អប្បបរមា​ចាប់ផ្តើម​ចំ​ពេល​តម្រូវ​ការ​ទី​ផ្សារ​ធ្លាក់ចុះ​

​ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
​កម្មករ​រោងចក្រ​កាត់​ដេរ​ពេល​ចេញពី​ធ្វើការ​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​ប៉ាន់​ ​រចនា

​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​កាលពី​ថ្ងៃពុធ​បាន​បើក​កិច្ចពិភាក្សា​ពី​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិ​ស​័​យ​វាយនភណ្ឌ​ ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​ ​សម្រាប់​ឆ្នាំ​២​០​២​៤​។​

​កិច្ចប្រជុំ​នេះ​បាន​ចាប់ផ្តើម​ ​ខណៈ​ដែល​ដែល​តម្រូវ​ការ​ផលិតផល​វិ​ស​័​យ​កាត់​ដេរ​ធ្លាក់ចុះ​ ​ដោយសារ​កំណើន​យឺត​នៃ​សេដ្ឋកិច្ច​ក្នុង​ទី​ផ្សារ​នាំចេញ​ដ៏​សំខាន់​មួយ​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ ​មាន​វត្តមាន​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការងារ​ ​លោក​ អុិ​ត​ ​សំ​ហេង​ ​និង​ ​លោក​ ​ណា​ង​ ​សុធី​ ​ជា​អនុប្រធាន​ ​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​និយោជក​ ​ព្រមទាំង​លោក​ ​គឹម​ ​ចាន់​សំណាង​ ​ជា​អនុប្រធាន​ ​តំណាង​អង្គការ​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត​។​ ​ភាគី​ទាំង​បី​បាន​បង្ហាញ​ស្ថិតិ​សំខាន់​ៗ​នៃ​លក្ខណៈ​វិនិច្ឆ័យ​សង្គម​ ​និង​សេដ្ឋកិច្ច​ទាំង​ប្រាំពីរ​សម្រាប់​អ្នក​ពាក់ព័ន្ធ​ ​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​ ​២​០​២​៤​។​

​សេចក្តីប្រកាស​ព័ត៌មាន​បានឲ្យ​ដឹង​ថា​ ​ក្នុង​កិច្ចប្រជុំ​បាន​ស្តាប់​គោលជំហរ​ពី​តំណាង​នីមួយៗ​ ​ទៅលើ​ប​ម្រែ​ប​ម្រួ​ល​លក្ខណៈ​វិនិច្ឆ័យ​សង្គម​និង​សេដ្ឋកិច្ច​ ​ប៉ុន្តែ​ភាគី​តំណាង​និយោជក​ ​និង​ភាគី​តំណាង​កម្មករ​និយោជិត​ ​មិនទាន់​អាច​បញ្ជាក់​បាន​នូវ​តួលេខ​ដែល​ជា​គោលជំហរ​ ​ផ្លូវការ​របស់​ខ្លួន​នៅឡើយ​ ​ដោយ​ស្នើសុំ​ប្រជុំ​ផ្ទៃក្នុង​របស់​ខ្លួន​បន្ថែម​ទៀត​។​

​លោក​ អុិ​ត​ ​សំ​ហេង​ ​មានប្រសាសន៍ថា​ ​ភាគី​នី​មួយ​មិនទាន់​អាច​បញ្ជាក់​ពី​តួ​រលេ​ខ​បាន​នៅឡើយ​ទេ​ ​ដោយសារ​សុំ​ប្រជុំ​ផ្ទៃក្នុង​បន្ថែម​ទៀត​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​រដ្ឋាភិបាល​នៅ​ក្នុង​អាណត្តិ​ទី​៦​ ​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កិច្ចពិភាក្សា​ប្រាក់ឈ្នួល​កម្មករ​ ​និង​ ​រដ្ឋាភិបាល​អ​ណ​ត្តិ​ទី​៧​ថ្មី​នេះ​ ​ខ្ញុំ​ជឿជាក់​ថា​រដ្ឋាភិបាល​ថ្មី​នឹង​បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែម​ទៀត​»​។​

​លោក​ ​អាត់​ ​ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ (C​L​C) ​បាន​ ​បាន​ដាក់​ក្តី​សង្ឃឹម​ខ្ពស់​ថា​ ​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំក្រោយ​គួរតែ​ត្រូវ​បាន​ធ្វើឡើង​ដោយសារ​វិ​ស​័​យ​កាត់​ដេរ​នៅតែ​ជា​កត្តា​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដ៏​ធំបំផុត​ ​ហើយ​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​នឹង​ជួយ​ដល់​ជីវភាព​របស់​កម្មករ​។​

​លោក​​​មានប្រសាសន៍ថា​៖​ ​«​ ​ការដំឡើង​ប្រាក់ឈ្នួល​សម្រាប់​ឆ្នាំ​ ​២​០​២​៤​នេះ​នឹង​មាន​ល​ទ្ឋ​ភាព​ ​ខណៈ​ដែល​កម្ពុជា​នៅតែ​មាន​សក្តានុពល​នាំចេញ​ ​និង​ ​ប្រាក់ឈ្នួល​ក្នុងស្រុក​មិន​ខ្ពស់​ជាង​ប្រទេស​ក្នុង​តំបន់​»​។​

​គិត​ត្រឹម​មកដល់​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​កម្ពុជា​មាន​រោងចក្រ​កាត់​ដេរ​ ​ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ចំនួន​ ​១​០​៧​៧​ ​និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ជិត​ ​៨​០​ម៉ឺន​នាក់​។​

​ក្នុង​នោះ​មាន​រោងចក្រ​កាត់​ដេរ​ចំនួន​ ​៨​០​២​ ​មាន​រោងចក្រ​ស្បែកជើង​ ​១​៤​០​ ​និង​រោងចក្រ​សម្រាប់​ផលិត​ទំនិញ​ធ្វើដំណើរ​ចំនួន​ ​១​៣​៤​ ​រោងចក្រ​។​

វិ​ស​័​យ​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​កំណើន​សេដ្ឋកិច្ច​យឺត​ដោយសារ​ស​ង្រ្គា​ម​អូស​បន្លាយ​រវាង​រុស្សី​ ​និង​ ​អ៊ុយ​ក្រែ​ន​ ​និង​កំណើន​អតិផរណា​ខ្ពស់​លើ​ពិភពលោក​។​
​លោក​ ​គង់​ ​សាង​ ​ប្រធាន​សមាគម​វាយនភណ្ឌ​ ​ស​ម្លៀ​ក​​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​(​T​AFT​A​C) ​មានប្រសាសន៍​ឲ្យដឹង​ថា​ការ​បញ្ជាទិញ​ផលិតផល​កាត់​ដេរ​ ​ត្រូវ​បាន​កាត់បន្ថយ​ ​ដោយសារ​បញ្ហា​វិបត្តិសេដ្ឋកិច្ច​ ​ហេតុនេះ​ហើយ​ពួកគេ​បង្វែរ​ទៅ​ប្រទេស​បង់​ក្លា​ដេ​ស​វិញ​ ​ព្រោះ​ប្រទេស​នេះ​មានលទ្ធភាព​អាច​ផលិត​ទំនិញ​តម្លៃថោក​បាន​។​

​លោក​ ​គង់​ ​សាង​ ​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​កាលពី​ស​ប្តាហ៍​មុន​ ​ដោយ​លោក​បាន​គូស​បញ្ជាក់​ថា​ ​៖​ ​«​ ​ជាមួយនឹង​ប្រាក់ឈ្នួល​ខ្ពស់​ប្រៀបធៀប​នឹង​ប្រទេស​ផលិត​ផលិត​កាត់​ដេរ​ ​ពលករ​ជំនាញ​ត្រូវការ​ជា​ចាំ​បាត់​ក្នុង​ការប្រកួតប្រជែង​សម្រាប់​កម្ពុជា​លើ​វិ​ស​័​យ​ការ​កាត់​ដេរ​នៅ​ក្នុង​ទី​ផ្សារ​»​។​

​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​អាណត្តិ​ទី​៣​ ​នឹង​ប្រកាស​ល​ទ្ឋ​ផល​នៅ​ថ្ងៃ​ទី​ ​២​ ​តុលា​ ​ក្រោយ​ការរៀបចំ​កិច្ចប្រជុំ​បន្ទាប់​ ​នៅ​ព្រឹក​ថ្ងៃ​ទី​២​៨​ ​ខែ​សីហា​; ​ថ្ងៃ​ទី​៤​; ​ថ្ងៃ​ទី​១​១​; ​ថ្ងៃ​ទី​១​៨​; ​ថ្ងៃ​ទី​២​៥​ ​ខែកញ្ញា​។​

​នៅ​ក្នុង​ ​២​០​២​៣​នេះ​ ​ប្រាក់ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត​ក្នុង​វិ​ស​័​យ​វាយនភណ្ឌ​ ​កាត់​ដេរ​ស​ម្លៀ​ក​បំពាក់​ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​និង​កាបូប​ ​គឺ​មាន​ចំនួន​២​០​០​ដុល្លារ​ក្នុង​មួយ​ខែ​ ​ពោល​គឺ​កើន​ឡើង​ពី​ ​១​៩​៤​ ​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​ ​២​០​២​២​៕​ ​ប្រែ​សម្រួល​ដោយ​៖​ សុ ​ជាតា​

Related Posts

Previous Article

ដំណើរការជួសជុលប្រាសាទសំខាន់ៗនានាក្នុងបរិវេណតំបន់អង្គរ

Next Article

​កម្ពុជា​ស្នើសុំ​ ​I​M​F​ ​ជួយ​ពិនិត្យ​ឡើងវិញ​នូវ​យន្ត​ការ​នៃ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​