​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ប្ដេជ្ញា​ប្រឆាំង​ដាច់ខាត​ចំពោះ​នយោបាយ​និង​សាសនា​ជ្រុល​និយម​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​​ភរិយា​ ពេ​ជ​ ​ចន្ទ​មុន្នី ​អញ្ជើញ​ជា​អធិបតី​ ​ពិធី​ស្រោច​ស្រព​ព្រះសុគន្ធ​វា​រី​ ប្រគេន​សម្តេច​ ​និង​ព្រះ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​។​ ខ្មែរថាមស៍៖ ខឹ​ម​ សុ​វណ្ណា​រ៉ា​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ប្តេជ្ញា​ចិត្ត​បន្ត​គោល​នយោបាយ​រដ្ឋាភិបាល​អាណត្តិ​មុន​ ​គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ដាច់ខាត​ចំពោះ​សាសនា​និង​ទ​ស្សនៈ​នយោបាយ​ជ្រុល​និយម​។​

​ការ​ប្ដេជ្ញា​នេះ​ធ្វើឡើង​ក្នុងកំលុង​ពេល​លោក​ស្រោចស្រព​ព្រះសុគន្ធ​វា​រី​ប្រគេន​ព្រះ​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​១​១​អង្គ​គង់ន​ៅ​វត្ត​មុនី​សុវណ្ណ​ហៅ​វត្ត​ចំពុះ​ក្អែក​ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃសុក្រ​។​

​លោក​បាន​លើកឡើង​ថា​ ​មាន​ប្រទេស​ជាច្រើន​ណាស់​បាន​ដាក់​គោល​នយោបាយ​បទ​ឈប់​បាញ់​ ​ប៉ុន្តែ​ការ​បាញ់​គ្នា​នៅ​តែ​បន្ត​កើតមានឡើង​ដោយសារតែ​ជំនឿ​ជឿ​ទុកចិត្ត​គ្នា​​មិនបាន​។​

​លោក​ថា​នៅកន្លែង​ខ្លះ​ត្រូវ​បាន​បញ្ចប់​ដោយសារតែ​ការ​កម្ទេ​ច​ចោល​ទាំងស្រុង​នូវ​អង្គ​ការចាត់តាំង​គ្មាន​ការយោគ យល់​ឬ​ដាក់​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ​។​ ​បញ្ហា​នេះ​បាន​បង្កើត​និង​បញ្ចប់​សង្គ្រាម​ដោយ​នៅ​តែ​រក្សា​ចិត​្ត​គុំគួន​គ្នា​។​

​លោក​បាន​បន្ថែម​ថា​ ​ក្នុង​តំបន់​ខ្លះ​បាន​ព្យាយាម​ដោះស្រាយ​តាំង​ព​ជាង​៣​០​ឬ​៤​០​ឆ្នាំ​មក​ហើយ​នៅតែ​មិនទាន់​ចប់​ដោយសារតែ​បង្កើត​រូបមន្ត​មិន​ទុកចិត្ត​គ្មាន​ ​ជាពិសេស​ការ​ញែក​ក្នុង​ជំនឿ​សាសនា​។​ ​ចំណែក​នយោបាយ​ឈ្នះ​-​ឈ្នះ​បាន​ផ្តល់​នូវ​ការយោគយល់​ដែល​ធ្វើ​ឱ្យ​ជឿ​ទុក​ចិត្ត​និង​ធានា​នូវ​សន្តិភាព​មួយ​ប្រកបដោយ​ចីរភាព​។​

​លោក​បាន​និយាយ​ថា​៖​ ​«​ខ្ញុំ​មានការ​សប្បាយរីករាយ​ដែល​នៅ​ក្នុង​ប្រទេស​យើង​មិន​មាន​ជម្លោះ​សាសនា​ ​ដែល​ជា​កត្តា​មួយ​មាននៅ​ក្នុង​ជម្លោះ​សហគមន៍​។​ ​ហេតុនេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​ ​នឹង​បន្ត​នូវ​ប្រពៃណី​និង​គោល​នយោបាយ​ ​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​មុន​៤​០​ឆ្នាំ​ជាង​មកនេះ​ ​ដែល​បាន​គោរព​ប្រតិបត្តិ​ ​ការ​ជំរុញ​ ​និង​កា​របើក​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ការធានា​សិទ្ធិ​សេរីភាព​សាសនា​គ្រប់​សាសនា​ទាំងអស់​ ​ហើយ​ការ​ព្យាយាម​ថែរក្សា​នូវ​សុខដុម​រមណីយ​កម្ម​សាសនា​»​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​វា​ជា​ធាតុ​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ថែរក្សា​សុខ​សន្តិភាព​ ​និង​លុបបំបាត់​ឱ្យ​អស់​នូវ​គោល​នយោបាយ​ឬ​ទ​ស្សនៈ​ជ្រុល​និយម​ណាមួយ​ដែល​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្តិភាព​។​ ​នេះ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​»​។​

​ទន្ទឹម​នឹង​នេះ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​អំពាវនាវ​ដល់​គណៈ​សង្ឃ​ទាំងពីរ​គណៈ​និង​ថ្នាក់​ដឹកនាំ​គ្រប់​សាសនា​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​កិច្ច​សហការ​ជាមួយ​ក្រសួងធម្មការ​និង​សាសនា​ ​ដើម្បី​ចូលរួម​ថែរក្សា​សុខដុម​រម​នា​កម្ម​សាសនា​និង​លើក​ក​ម្ពស់​សីលធម៌​សង្គម​កាន់តែ​ប្រសើរ​ឡើង​។​

​លោក​បាន​ជំរុញ​ក្រសួងធម្មការ​និង​សាសនា​បន្ត​ជំរុញ​ការរៀបចំ​ច្បាប់​ស្ដីពី​សាសនា​ ​ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុង​កិច្ចប្រតិបត្តិ​ការងារ​ក្នុង​វិ​ស​័​យ​សាសនា​និង​បំពេញ​បន្ថែម​លើ​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ក្រោយ​ច្បាប់​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ជាក់ស្ដែង​របស់​​​ក្រសួង​សម្រាប់​លើក​ក​ម្ពស់​ព្រះពុទ្ធសាសនា​ ​ក៏ដូចជា​សាសនា​ផ្សេងៗ​ទៀត​ទៅ​កម្ពុជា​។​

​ចំណែក​សង្ឃ​ក្នុង​ព្រះពុទ្ធសាសនា​បន្ត​ការ​ជំរុញ​លើក​ក​ម្ពស់​ការប្រតិបត្តិ​ធម៌​វិ​ន័យ​តាម​ពុទ្ធ​ដិ​កា​ ​ដើម្បី​ជាយា​ន​សម្រាប់​ចម្លង​ ​ជា​ស្រែបុណ្យ​ប្រកបដោយ​សម្មា​តិធិ ​និង​ជា​ការ​សន្សំ​បុណ្យកុសល​សម្រាប់​ព្រះសង្ឃ​គ្រប់​ៗ​អង្គ​។​ ​

បន្ថែម​លើស​ពី​នេះ​ ​គឺ​បន្ត​ជួយ​ដល់​សង្គមជាតិ​លើ​ការ​លើក​ក​ម្ពស់​គុណធម៌​ ​សីលធម៌​ ​សុជីវធម៌​ ​ការ​ថែរក្សា​វប្បធម៌​អរិយធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជាតិ​តាមរយៈ​ការ​សម្ដែង​ធម្មទេសនា​នៅ​គ្រប់​ទីកន្លែង​និង​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​។​

​លោក​ ​ប៉ែន​ ​បូ​ណា​ ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​បាន​បញ្ជក់​ថា​ ​ប្រទេស​កម្ពុជា​មានសំណាង​ខ្លាំង​ដែល​មាន​សន្តិភាព​និង​សុខុ​ដម​នី​យ​កម្ម​សាសនា​។​ ​ទាំងពីរ​នេះ​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​ទ្រព្យព្រេង​សំណាង​របស់​ប្រទេស​និង​ប្រជាជន​។​

​លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ ​នៅ​លើ​ពិភពលោក​សព្វថ្ងៃនេះ​មាន​សង្គ្រាម​និង​អំពើ​ហិង្សា​ផ្សេងៗ​បាន​កើត​មាន​ឡើង​ដោយសារ​ចលនា​ជ្រុល​និយម​។​ ​ទស្សនវិជ្ជា​ជ្រុល​និយម​អាច​បង្កប់​ក្នុង​នយោបាយ​និង​ក្នុង​សាសនា​ ​ហើយ​ក្នុង​សហគមន៍​មួយ​ដែល​មាន​ករណី​នេះ​កើតមានឡើង​ ​គឺ​នៅ​ក្នុង​សហគមន៍​នោះ​មិន​មាន​សេចក្ដី​សុខ​ឡើយ​។​

​លោក​បាន​លើកឡើង​ថា​៖​ ​«​នៅ​កម្ពុជា​យើង​មិន​មាន​ករណី​ហ្នឹង​កើតឡើង​ទេ​។​ ​ដោយសារ​ថ្នាក់​ដឹកនាំ​យើង​រក​វិធី​ដើម្បី​សម្របសម្រួល​ឱ្យ​សហគមន៍​សាសនា​ទាំងអស់​អាច​ធ្វើការ​ជាមួយគ្នា​បាន​ដោយ​សុខ​ស្រួល​»​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​រដ្ឋាភិបាល​ថ្មី​បាន​ប្ដេជ្ញា​ចិត្ត​បន្ត​គោល​នយោបាយ​ចាស់​រដ្ឋាភិបាល​អាណត្តិ​កន្លងមក​ ​ដើម្បី​ប្រឆាំង​ដាច់ខាត​ចំពោះ​គោល​នយោបាយ​និង​សាសនា​និយម​ ​ពីព្រោះ​វា​ជា​ប្រភព​នៃ​សង្គ្រាម​ ​ជា​ប្រភព​ជម្លោះ​ប្រដាប់​អាវុធ​ ​និង​ជា​ប្រភព​នៃ​ហិង្សា​រ​»​។​

​លោក​ ​សេង​ សុ​មុនី​ ​អ្នកនាំពាក្យ​ក្រសួងធម្មការ​និង​សាសនា​បាន​បញ្ជាក់​ដោយ​ខ្លី​ថា​ ​ប្រទេស​កម្ពុជា​នាំ​ពេល​បច្ចុប្បន្ន​គ្មាន​ជម្លោះ​សាសនា​ទេ​។​

​លោក​និយាយ​ថា​៖​ ​«​យើង​មាន​សុខុ​ដម​នី​យ​កម្ម​សាសនា​ហើយ​»​។​

​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ឆ្នាំ​១​៩​៩​៣​ ​មាត្រា​៤​៣​ ​បាន​ចែង​ថា​ ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ ​ហើយ​ប្រជាពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិពេញទី​ខាង​ជំនឿ​សាសនា​។​

​រដ្ឋធម្មនុញ្ញ​បន្ត​ថា​ ​សេរីភាព​ខាង​ជំនឿ​និង​ការប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​លក្ខខណ្ឌ​ ​ដែល​មិន​អាច​ប៉ះពាល់​ជំនឿ​ឬ​សាសនា​ដទៃទៀត​ដល់​សណ្ដាប់ធ្នាប់​និង​សន្តិសុខ​សាធារណៈ​។​

​លោក​ ​សេក​ ​សុជាតិ​ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការស្រាវជ្រាវ​ ​យល់ឃើញ​ថា​ ​រដ្ឋាភិបាល​ដើរ​តួនាទី​ជា​អ្នក​ក​ម្ចាត់​លើ​បញ្ហា​ជ្រុល​និយម​នៅ​ក្នុង​សង្គម​ជា​ការ​ត្រឹមត្រូវ​ហើយ​ ​ប៉ុន្តែ​ធ្វើ​យ៉ាងណាក៏ដោយ​កុំ​រំលោភបំពាន​លើ​រដ្ឋធម្មនុញ្ញ​។​

​លោក​​​ថា​ ​ការ​បង្ក្រាប​អ្នក​ជ្រុល​​និយម​ទាំង​​​ផ្នែក​​​សាសនា​និង​នយោបាយ​ ​ដើម្បី​ការពារ​ផលប្រយោជន៍​និង​​អំណាច​នយោបាយ​របស់​ខ្លួន​ ​ហើយ​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​គួរតែ​ពិចារណា​ឡើយ​វិញ​និង​មិនគួរ​ធ្វើ​ឱ្យ​មាន​ភាព​សង្ស័យ​ដែល​អាច​ក្លាយ​ជា​បញ្ហា​សម្រាប់​សាធារណជន​ទូទៅ​រិះគន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​ខ្លួន​៕

Related Posts

Previous Article

​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​ ​ត្រូវ​បាន​បើក​ដំណើរការ​ជា​ផ្លូវការ​

Next Article

​កិច្ចប្រជុំ​អាយ​ស៊ី​ស៊ី​អង្គរ​-​សំបូរ​ព្រៃ​គុក​ផ្តោត​លើ​ការ​អភិ​រក្ស​និង​ការ​អភិវឌ្ឍសហគមន៍​មូលដ្ឋាន​