​ក្រសួង​បរិស្ថាន​ជំរុញ​ស្ថាប័ន​សារ​ព័ត៌មាន​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ប្រែប្រួល​អាកាសធាតុ​ទៅកាន់​ក្រុម​គោលដៅ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​លោក​ ​ភាវ​ សុ​វុទ្ធី​ ​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​ថ្លែង​ក្នុង​សិក្ខាសាលា​ពង្រឹង​សមត្ថភាព​បច្ចេកទេស​លើក​ទី​១​ ​សម្រាប់​អ្នក​សារ​ព័ត៌មាន​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ពីម្សិលមិញ​។​ ​   ​ខ្មែរ​ថា​ម​ស៍​៖​ ​ត​ន​ ​វិបុល​

 

​ក្រសួង​បរិស្ថាន​បាន​ជំរុញ​ស្ថាប័ន​សារ​ព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ​ ​ជាពិសេស​ប្រជាពលរដ្ឋ​គោលដៅ​នៅ​តាម​មូលដ្ឋាន​ ​ដើម្បី​ត្រៀម​ខ្លួន​ឆ្លើយតបនឹង​បញ្ហា​អាកាសធាតុ​ដែល​អាច​កើតមាន​។​

​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំ​ទូលាយ​លើ​បញ្ហា​នេះ​ ​ក្រសួង​បរិស្ថាន​បាន​បើក​សិក្ខា​សាលា​ពង្រឹង​សមត្ថភាព​បច្ចេកទេស​លើក​ទី​១​ ​សម្រាប់​អ្នក​សារ​ព័ត៌មាន​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​ ​ដែល​រៀបចំ​ធ្វើ​នៅ​រាជធានី​ភ្នំពេញ​កាល​ពីម្សិលមិញ​។​

​លោក​ ​ភាវ​ សុ​វុទ្ធី​ ​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​បាន​ថ្លែង​បើក​វគ្គ​សិក្ខាសាលា​ថា​ ​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពង្រឹង​សមត្ថភាព​អ្នកជំនាញ​ ​អ្នក​សារ​ព័ត៌មាន​ ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​កាន់​ក្រុម​គោលដៅ​ ​រួម​មាន​សហគមន៍​មូលដ្ឋាន​ ​សហគមន៍​ជាតិ​-​អន្តរជាតិ​ ​និង​វិ​ស​័​យ​ពាក់ព័ន្ធ​នានា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។​

​លោក​បន្ថែម​ថា​ ​ក្រសួង​កំពុង​ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​និង​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ប្រព័ន្ធ​បណ្តាញ​ផ្សព្វផ្សាយ​នានា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​។​

​លោក​ថា​ ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​ពី​ឥទ្ធិពល​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​ ​ជាពិសេស​នៅ​លើក​ពិភពលោក​កំពុងតែ​កើន​ឡើងក​ម្ដៅ​កាន់​តែ​ខ្លាំង​ ​ព្រម​ទាំង​មាន​គ្រោះ​ទឹកជំនន់​ ​និង​គ្រោះ​រាំង​ស្ងួត​។​

​លោក​បន្ត​ថា​ ​កម្ពុជា​តែងតែ​ចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​រៀបចំផែនការ​យុទ្ធ​សា​ស្ត​បន្សំ​ ​និង​ឆ្លើយ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​ព្រមទាំង​ជំរុញ​ការ​អនុវត្ត​និង​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​ទោះ​ធនធានមនុស្ស​ ​ហិរញ្ញវត្ថុ​ ​និង​បច្ចេកវិទ្យា​របស់​កម្ពុជា​ក្នុង​ការ​ឆ្លើយតបនឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅតែ​ជា​កត្តា​ប្រឈម​ ​ដែល​ទាមទារ​ការចូលរួម​គាំទ្រ​ពី​គ្រប់​ភាគី​និង​ដៃគូ​អភិវឌ្ឍន៍​នានា​។​

​លោក​និយាយ​ថា​ ​ដើម្បី​សម្រេច​គោលដៅ​ការ​ប​ន្ស៊ាំ ​និង​កសាង​ភាព​ធន់​នឹង​អាកាសធាតុ​ក្នុង​សហគមន៍​ ​គឺ​ទាមទារ​ប្រជា​សហគមន៍​ត្រូវ​មានការ​យល់​ដឹង​ពី​យន្ត​ការ​ ​យុទ្ធសាស្ត្រ​នានា​ ​ក៏ដូចជា​ផែនការ​ជាតិ​ប​ន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​លោក​​​ថា​៖​ ​«​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​អ្នក​សារ​ព័ត៌មាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន​ ​និង​លើក​ក​ម្ពស់​ការយល់​ដឹង​ដល់​សហគមន៍​ ​ជាពិសេស​ការ​សរសេរ​បកស្រាយ​នូវ​ព័ត៌មាន​ ​ទិន្នន័យ​បែប​វិទ្យាសាស្ត្រ​រូបសាស្ត្រ​ទាក់ទង​ការ​ប្រែប្រួល​អាកាសធាតុ​ឱ្យ​ស្រប​ទៅ​តាម​គោល​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ជាតិ​ ​ក្រុម​គោលដៅ​និង​ក្រុម​ងាយ​រងគ្រោះ​ ​ឬ​ស្ថាប័នជាតិ​-​អន្តរជាតិ​ ​និង​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​នៃ​សង្គម​កម្ពុជា​»​។​

​របាយការណ៍​សិក្សា​លើក​ទី​៣​ស្ដីពី​ “​ការ​ស្វែងយល់​ពី​ទ​ស្សនៈ​សាធារណជន​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា​៖​ ​ចំណេះ​ដឹង​ ​ឥរិយាបថ​ ​និង​ការ​អនុវត្ត​ (K​A​P​3)” ​រៀបចំ​ឡើង​ដោយ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ក្រសួង​បរិស្ថាន​ក្នុង​ឆ្នាំ​២​០​២​០​ ​បាន​ឱ្យ​ដឹង​ថា​ ​ប្រជាជន​កម្ពុជា​ប្រមាណ​តែ​៥​៦​ភាគរយ​ប៉ុណ្ណោះ​ដែល​យល់ថា​ពួកគេ​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​ឆ្លើយតប​ទៅ​នឹង​បញ្ហា​អាកាសធាតុ​ដែល​អាច​កើតមាន​។​

​ដោយឡែក​ប្រជាជន​៤​៤​ភាគរយ​ផ្សេង​ទៀត​យល់​ថា​ ​ពួកគេ​មិនបាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​ករណី​មាន​បញ្ហា​អាកាសធាតុ​ណា​មួយ​កើត​ឡើង​នេះ​ទេ​។​

​របាយការណ៍​នេះ​ក៏បាន​បញ្ជាក់​ផង​ដែរ​ពី​សារសំខាន់​នៃ​បណ្តាញ​ផ្សព្វផ្សាយ​មាន​ដូចជា​ ​ទូរទស្សន៍​ ​វិទ្យុ​ ​និង​បណ្តាញ​សង្គម​ ​ដែល​គ្រប់​ដណ្តប់​ប្រមាណ​៥​០​ភាគរយ​នៃ​ប្រភព​ទទួល​បាន​ព័ត៌មាន​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ ​ដែល​ប្រជាជន​ទទួល​បាន​។​ ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​តួនាទី​សំខាន់​នៃ​បណ្តា​យ​ផ្សព្វផ្សាយ​អ្នក​សារ​ព័ត៌មាន​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​ ​និង​ឆ្លើយតបនឹង​ការ​ប្រែប្រួល​អាកាសធាតុ​។​

​លោក​ ​ន​ង​ ​មុនិន្ទ​ ​អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​កម្ពុជា​ជា​ប្រទេស​មួយ​ងាយ​រងគ្រោះ​ជាងគេ​ ​បើ​ធៀប​ទៅ​នឹង​បណ្ដា​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ ​ដោយសារតែ​សមត្ថភាព​ប​ន្ស៊ាំ​ការ​ប្រែប្រួល​អាកាសធាតុ​របស់​កម្ពុជា​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​ ​ជាពិសេស​ពាក់ព័ន្ធ​នឹង​ចំណេះ​ដឹង​និង​ការ​ទទួលយក​ព័ត៌មាន​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​​៕​

Related Posts

Previous Article

​អ្នកជំនាញ​រក​ឃើញ​មនុស្ស​ជំនាន់​មុន​សង់​ជញ្ជាំង​ខឿន​ពីរ​ជាន់​ត្រួត​គ្នា​នៅ​ផ្នែក​មួយ​នៃ​ប្រាសាទ​បាយ័ន​

Next Article

​កម្ពុជា​ ​អូ​ស្រ្តា​លី​ ​ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​គ្រប់​ក​ម្រិ​ត​