​UNI​DO​ ​ចាប់ដៃ​ជាមួយ​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ ​ដើម្បី​ជំរុញ​ការនាំចេញ​

ញាណ​ ​ចំ​រ៉ុ​ង​ / Khmer Times Share:
រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែងក្នុងរាជធានីភ្នំពេញ។ រូបភាព៖ CAC

​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការ​សហប្រជាជាតិ​ (​UNI​DO​) ​បាន​សហការ​ជាមួយ​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ (CAC) ​ដើម្បី​ជំរុញ​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ឱ្យ​បាន​ ១២​​ភាគរយ​នៅ​ឆ្នាំ​ ២០២៥ ​ដោយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ ​និង​ប្រព័ន្ធ​គ្រប់គ្រង​ដល់​ម្ចាស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​(MS​ME​s)​។​

ការ​ប្តេជ្ញា​ចិត្ត​នេះ​បាន​ធ្វើឡើង​រវាង​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ​ ​និង​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ ​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ក្រោម​ប្រធាន​បទ​ “​សុវត្ថិភាព​ចំណីអាហារ​ ​និង​ការ​ត្រួតពិនិត្យ​គុណភាព​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​” ​ដែល​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ ​និង​ស្ប៉ា ​Glorious​ ​ក្នុង​ខេត្ត​កំពង់ធំ​កាលពី​ស​ប្តាហ៍​មុន​។​

​កម្មវិធី​រយៈពេល​បី​ថ្ងៃ​មាន​ការចូលរួម​ពី​សហគ្រិន​ជាង​ ៦០ ​នាក់​ដែល​ក្នុង​នោះ​ ៣៨ ភាគរយ​ជា​ស្ត្រី​ ​តំណាង​ឱ្យ​សហគ្រាស​កែច្នៃ​ម្ហូប​អាហារ​ចំនួន​ ២៧ ​មកពី​ខេត្ត​ចំនួន​១​០​ ​នៅ​ទូទាំង​ប្រទេស​។​

​វគ្គ​​នេះ​មាន​គោលបំណង​សំខាន់​ពីរ​៖​ ​ទី១​ ​ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​គុណភាព​ ​និង​សុវត្ថិភាព​សម្រាប់​សហគ្រាស​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ ​ដែល​ជំរុញ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ជំរុញ​ការពង្រីក​ទី​ផ្សារ​ ​និង​ត្រៀម​ខ្លួន​ជាស្រេច​ក្នុង​ការនាំចេញ​ផលិតផល​ដោយ​ផ្អែកលើ​គោលការណ៍​សរីរាង្គ​ ​ក៏ដូចជា​ផ្តល់​ការ​អភិវឌ្ឍ​សមត្ថភាព​អាជីវកម្ម​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​។​

​ទីពីរ​ ​ដើម្បី​លើក​​ក​ម្ពស់​ផលិតផល​គ្រាប់​ស្វាយ​ចន្ទី​ដែល​មាន​តម្លៃ​បន្ថែម​ជាមួយនឹង​ការ​គ្រប់គ្រង​គុណភាព​ខ្ពស់​ ​និង​សុវត្ថិភាព​ ​ដែល​អាច​ឱ្យ​វា​ប្រកួតប្រជែង​ជាមួយ​ផលិតផល​របស់​ប្រទេស​ផ្សេងៗ​ដែរ​។​

​របាយការណ៍​និយាយ​ថា​ “​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស​័​យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥​ ​ដែល​មាន​គោលដៅ​វាស​់វែង​ជាក់​លាក់​ ​ដើម្បី​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ក​សិ​ឧស្សាហកម្ម​ ​គម្រោង​នេះ​មាន​គោលបំណង​បង្កើន​ការនាំចេញ​គ្រាប់ស្វាយ​ចន្ទី​ ​គឺ​ត្រឹម​១២ភាគរយ​ក្នុងរយៈពេល​ពីរ​ឆ្នាំខាងមុខ​។​

​របាយការណ៍​បន្ត​ថា​ “​តម្លៃ​បន្ថែម​លើ​ផលិតផល​កសិកម្ម​ត្រូវ​បាន​កំណត់​ថា​ជា​សក្តានុពល​សម្រាប់​ការនាំចេញ​។​ ​ទោះ​យ៉ាង​ណាក៏ដោយ​ ​គ្រាប់ស្វាយ​ចន្ទី​ជាច្រើន​ត្រូវ​បាន​នាំចេញ​ឆៅ​ ​ដែល​ធ្វើឲ្យ​តម្លៃ​បន្ថែម​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​បាត់បង់​តម្លៃ​អតិបរមា​របស់​​វា​»​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​មាន​កង្វល់​ធំ​ៗ​បី​ ​គឺ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផលិតកម្ម​មិន​ល្អ​ ​ដែល​បណ្តាល​ឱ្យ​បាត់បង់​ផលិតភាព​ទាប​ប្រហែល​ ១៥ ទៅ២០ ​ភាគរយ​ ​សមត្ថភាព​មាន​ក​ម្រិ​ត​ក្នុង​ការ​ទប់ទល់​​​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ​ក៏ដូចជា​បរិយាកាស​គោល​នយោបាយ​មិន​អំណោយផល​សម្រាប់​ការ​អភិវឌ្ឍ​ក​សិ​ឧស្សាហកម្ម​។​

​លោក​ ​អួន​ ​សី​ឡុ​ត​ ​ប្រធាន​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​កាល​ពីម្សិលមិញ​ថា​ប្រហែល​ ៩៥ ​ភាគរយ​នៃ​គ្រាប់ស្វាយ​ចន្ទី​ឆៅ​ (RCN) ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​សម្រាប់​កែច្នៃ​ ​ខណៈ​ដែល​មានតែ​៥ ​ភាគរយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​កែច្នៃ​ដោយ​សិប្បកម្ម​ក្នុងស្រុក​ ​ដោយសារ​សមត្ថភាព​ផលិត​មាន​ក​ម្រិ​ត​ ​និង​កង្វះ​ចំណេះ​ដឹង​ ​និង​ ​ជំនាញ​សម្រាប់​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​​សិប្បកម្ម​ ​ដល់​ការ​កែច្នៃ​ចំណីអាហារ​ប្រកបដោយ​ស្តង់​ដារ​សុវត្ថិភាព​នាំចេញ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​។​

​លោក​បាន​បន្ថែម​ថា​ ​ដោយមាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ ​UNI​DO​ ​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​បាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ចាប់ពី​ថ្ងៃ​ទី​ 3-5 ​ខែ​តុលា​ ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្លាស់ប្តូរ​ទ​ស្សនៈ ​និង​បទពិសោធន៍​របស់​ពួកគេ​ជាមួយនឹង​វិធី​សា​ស្រ្ត​បណ្តុះបណ្តាល​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អនុវត្ត​ជាក់ស្តែង​។​

​តាម​សមាគម​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​ វិ​ស័យ​កសិកម្ម​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​ដោយ​បាន​រួមចំ​ណែក​ប្រហែល​ ២២.២ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្​រុក​​​​​​សរុប​។​​ វា​​​​ប​ាន​​​​ផ្តល់​​នូវ​​​អ​ត​្ថ​​ប្រ
យោជ​ន៍​​ខ្ពស់​ ​ក៏ដូចជា​​បង្កើន​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែរ៕

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​ជំរុញ​រដ្ឋបាល​រាជធានី​-​ខេត្ត​ ​ចុះ​ឃ្លាំមើល​ទីតាំង​សង្ស័យ​ផលិត​គ្រឿងញៀន​នៅ​កសិដ្ឋាន​ដាច់ស្រយាល

Next Article

​កម្ពុជា​ ​ម៉ាឡេស៊ី​ ​រៀបចំ​យុទ្ធនាការ​ទេសចរណ៍​រួមគ្នា​