​ធនាគារ​ពិភពលោក​ចាត់​ទុក​ប្រទេស​កម្ពុជា​ ​និង​ហ្វីលីពីន​ជា​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​លឿន​បំផុត​ក្នុង​អា​ស៊ាន​នៅ​ឆ្នាំនេះ​

Share:

​កាលពី​ថ្ងៃ​ច័ន្ទ ​ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ ​ថា​ ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​ហ្វីលីពីន​ ​នឹង​កើន​ឡើង​ ​៥​.​៨​ ​ភាគរយ​នៅ​ឆ្នាំនេះ​ ​ដែល​ធ្វើឲ្យ​ប្រទេស​ទាំង​ពី​​​រ​ក្លាយ​ជា​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍន៍​លឿន​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​

​នៅ​ក្នុង​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ​ស្តីពី​អាស៊ី​បូព៌ា​ ​និង​ប៉ាស៊ីហ្វិក​ ​ធនាគារ​ពិភពលោក​បាន​កែ​សម្រួលការ​ព្យាករណ៍​កំណើន​ក្នុង​ខែ​តុលា​របស់​ខ្លួន​ ​សម្រាប់​កម្ពុជា​មាន​ចំនួន​ ​៥​.​៥​ ​ភាគរយ​ ​និង​ ​៥​.​៦​ ​ភាគរយ​ ​សម្រាប់​ប្រទេស​ហ្វីលីពីន​។​

​ធនាគារ​ពិភពលោក​ក៏បាន​ធ្វើ​បច្ចុប្បន្នភាព​ការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​ប្រទេស​វៀតណាម​ ​ពី​ ​៤​.​៧​ ​ភាគរយ​ ​ទៅ​ ​៥​.​៥​ ​ភាគរយ​ ​ដែល​ធ្វើ​ឱ្យ​វៀតណាម​ ​ក្លាយ​ជា​សេដ្ឋកិច្ច​រីក​ចម្រើន​លឿន​បំផុត​ទីបី​ក្នុងចំណោម​សមាជិក​ដែល​កំពុង​អភិវឌ្ឍន៍​ទាំង​ប្រាំ​បី​របស់​អា​ស៊ាន​។​

​ប៉ុន្តែ​ធនាគារ​ពិភពលោក​ ​បាន​កែ​សម្រួលការ​ព្យាករណ៍​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ​ពី​ ​៥​.​១​ ​ភាគរយ​ ​មក​ ​៤​.​៥​ ​ភាគរយ​ ​និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ពី​ ​៥​.​០​ ​ភាគរយ​ ​ទៅ​ ​៤​.​៩​ ​ភាគរយ​។​

​ក្នុងចំណោម​សេដ្ឋកិច្ច​ប្រទេស​អា​ស៊ាន​ដែល​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​ ​ការ​ព្យាករណ៍​ត្រូវ​បាន​ដំឡើង​ពី​ ​៣​.​៩​ ​ភាគរយ​ ​ទៅ​ ​៤​.​៣​ ​ភាគរយ​ ​សម្រាប់​ម៉ាឡេស៊ី​ ​និង​ពី​ ​៣​.​៧​ ​ភាគរយ​ ​ទៅ​ ​៤​.​០​ ​ភាគរយ​សម្រាប់​ប្រទេស​ឡាវ​។​ ​ប៉ុន្តែ​ការ​ព្យាករណ៍​ទាំងនេះ​ ​ត្រូវ​បាន​កាត់បន្ថយ​ពី​ ​៣​.​៤​ ​ភាគរយ​ ​ទៅ​ ​២​.​៨​ ​ភាគរយ​សម្រាប់​ប្រទេស​ថៃ​ ​និង​ពី​ ​៣​.​០​ភាគរយ​ ​ទៅ​ ​១​.​៣​ ​ភាគរយ​ ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​
​ការ​ស្តារ​ឡើងវិញ​ក្រោយ​កូ​វី​ដ​ ​គឺ​មិន​មាន​ភាព​ស្មើគ្នា​

​ការ​ធ្វើ​បច្ចុប្បន្នភាព​បាន​ឱ្យ​ដឹង​ថា​ ​ខណៈ​ពេល​ដែល​ទិន្នផល​ក្នុង​មនុស្សម្នាក់​បាន​កើន​លើស​ក​ម្រិ​ត​មុន​កូ​វី​ដ​ ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ធំ​ៗ​នៅ​អាស៊ី​បូព៌ា​ ​និង​ប៉ាស៊ីហ្វិក​ភាគច្រើន​ “​ការ​ស្តារ​ឡើងវិញ​គឺ​មិន​មាន​ភាព​ស្មើគ្នា​នៅ​ទូទាំង​តំបន់​”​។​

​ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​ថា​ ​ទិន្នផល​មនុស្សម្នាក់​នៅ​ក្នុង​ប្រទេស​ចិន​ ​និង​វៀតណាម​បាន​លើស​ក​ម្រិ​ត​មុន​ការ​រាតត្បាត​ ​នៅ​ឆ្នាំ​២​០​២​០​។​

​នៅ​ចុង​ឆ្នាំ​២​០​២​២​ ​ហ្វីលីពីន​ ​និង​ថៃ​ ​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ​មាន​កំណើន​លើស​ពី​ក​ម្រិ​ត​មុន​កូ​វី​ដ​ ​នៅ​ត្រឹម​ចុង​ឆ្នាំ​២​០​២​៣​ ​ប៉ុណ្ណោះ​។​

​អតិផរណា​អវិជ្ជមាន​នៅ​កម្ពុជា​ ​ចិន​ ​និង​វៀតណាម​
​ចំពោះ​អតិផរណា​ ​ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ថា​ ​តម្លៃ​បាន​នឹង​កំពុង​ធ្លាក់ចុះ​នៅ​ទូទាំង​តំបន់​ “​ដោយសារ​តម្លៃ​ទំនិញ​ទាប​ ​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​នៃ​ការ​ផ្គត់ផ្គង់​ ​និង​ការ​ថយ​ចុះ​តម្រូវ​ការ​ក្នុងស្រុក​”​។​

ប៉ុន្តែ​អតិផរណា​នៅតែ​បន្ត​កើន​ឡើង​ “​ខ្ពស់​” ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​រួម​ទាំង​ឡាវ​ ​និង​មី​យ៉ា​ន់​ម៉ា​ ​ដែល​ឆ្លុះបញ្ចាំង​ពី​តម្លៃ​ទំនិញ​ខ្ពស់​ដូចជា​អង្ករ​ ​ការពឹងផ្អែក​ខ្ពស់​លើ​ការនាំចូល​ ​ឬ​ការ​ធ្លាក់ចុះ​នៃ​រូបិយប័ណ្ណ​យ៉ាង​ឆាប់រហ័ស​។​

​ធនាគារ​ពិភពលោក​បាន​បន្ត​ថា​៖​ ​«​បច្ចុប្បន្ន​ ​ថៃ​ ​ចិន​ ​និង​កម្ពុជា​មាន​អតិផរណា​អវិជ្ជមាន​»​។​

​ធនាគារ​ពិភពលោក​បាន​ឱ្យ​ដឹង​ថា​ ​សារៈសំខាន់​របស់​ប្រទេស​ចិន​ជា​ទិសដៅ​សម្រាប់​ការនាំចេញ​ពី​តំបន់​ “​បាន​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​” ​ចាប់តាំង​ពីដើម​ទសវត្សរ៍​២​០​២​០​ ​ជាពិសេស​សម្រាប់​ប្រទេស​ឡាវ​ ​ម៉ាឡេស៊ី​ ​ថៃ​ ​និង​វៀតណាម​។​

​ធនាគារ​ពិភពលោក​បាន​បន្ថែម​ថា​ “​ប្រទេស​ជាច្រើន​នៅ​ក្នុង​តំបន់​ក៏​ត្រូវ​រង​ឥទ្ធិពល​ ​តាមរយៈ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទៅ​នឹង​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្នុង​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​ផង​ដែរ​” ​មាន​ដូចជា​ប្រទេស​កម្ពុជា​ ​ម៉ាឡេស៊ី​ ​ហ្វីលីពីន​ ​ថៃ​ ​និង​វៀតណាម​។​

​ធនាគារ​ពិភពលោក​បាន​ព្រមាន​ថា​ “​ការ​ធ្លាក់ចុះ​កំណើន​បន្ថែម​ទៀត​នៅ​ក្នុង​សេដ្ឋកិច្ច​គោលដៅ​ទាំងនេះ​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​តម្រូវ​ការ​” ​។​

​ការ​ស្ទុះ​ងើបឡើង​វិញ​យឺត​ជាង​ការ​រំពឹង​ទុក​ក្នុង​វិ​ស័​យ​ទេសចរណ៍​
​ពាក់ព័ន្ធ​នឹង​វិ​ស​័​យ​ទេសចរណ៍​ ​ធនាគារ​បាន​កត់​សម្គាល់​ពី​ “​ការ​ងើបឡើង​វិញ​យឺត​ជាង​ការ​រំពឹង​ទុក​ ​និង​មិន​ស្មើគ្នា​” ​ដែល​ឆ្លុះបញ្ចាំង​ដោយ​ផ្នែក​ពី​ការ​ងើបឡើង​វិញ​យឺត​ពី​ប្រទេស​ចិន​ ​និង​ជប៉ុន​។​

​ការ​មកដល់​របស់​អ្នកដំណើរ​តាមយន្តហោះ​បង្ហាញ​ថា​ ​ការ​មកដល់​របស់​ភ្ញៀវ​ទេសចរ​មកពី​ប្រទេស​ចិន​នៅតែ​មាន​ចំនួន​ពាក់កណ្តាល​នៃ​ចំនួន​មុន​ការ​រាតត្បាត​ ​នៅ​ក្នុង​ខែវិច្ឆិកា​ឆ្នាំមុន​។​

​ទោះបីជា​កំណើន​នៅ​តិច​ជាង​ក​ម្រិ​ត​មុន​ជំងឺរាតត្បាត​ក៏ដោយ​ ​ក៏​ការ​មកដល់​របស់​អ្នកដំណើរ​ពី​ទី​ផ្សារ​ផ្សេងទៀត​បាន​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​លឿន​ជាង​មុន​ ​ដោយ​ចំនួន​ ​៧​២​ ​ភាគរយ​ ​ពី​ប្រទេស​ជប៉ុន​ ​៨​០​ភាគរយ​ពី​សហភាព​អឺរ៉ុប​ ​និង​ប្រហែល​ ​៩​០​ភាគរយ​ពី​ប្រទេស​អូស្ត្រាលី​ ​កូរ៉េ​ខាងត្បូង​ ​នូ​វែ​ល​សេ​ឡង់​ ​និង​ពី​ការធ្វើដំណើរ​ក្នុង​តំបន់​។​

​ធនាគារ​ពិភពលោក​បាន​បន្ត​ថា​ “​ការ​កើន​ឡើង​លើ​ការ​ចំណាយ​ថ្លៃ​ធ្វើដំណើរ​ ​ដែល​ជំរុញ​ដោយ​តម្លៃ​សំបុត្រ​យន្តហោះ​កាន់តែ​ខ្ពស់​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ប្តូរ​ប្រាក់​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​អាច​ប៉ះពាល់​ដល់​អំណាច​ទិញ​សម្រាប់​អ្នក​ធ្វើដំណើរ​ក្នុង​តំបន់​ ​ដោយ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​ចំណាយ​ដែល​មិន​ចាំបាច់​”​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ ​ប្រាក់​យ​័​ន​ចិន​ ​និង​ប្រាក់​យ៉េ​ន​ជប៉ុន​ ​បាន​ធ្លាក់ចុះ​ធៀប​នឹង​ប្រាក់ដុល្លារ​ “​ហើយ​វា​អាច​ប៉ះពាល់​ដល់​ការ​ចំណាយ​លើ​ដំណើរ​ក​ម្សាន្ត​ក្រៅ​ប្រទេស​ផង​ដែរ​”​។​

​កង្វះខាត​បុគ្គលិក​នៃ​វិ​ស័​យ​ទេសចរណ៍​នៅ​កម្ពុជា​ ​ម៉ាឡេស៊ី​ ​និង​ថៃ​
​លើស​ពី​នេះ​ វិ​ស​័​យ​ទេសចរណ៍​ត្រូវ​បាន​រង​ផល​ប៉ះពាល់​ដោយ​កង្វះ​កម្លាំង​ពលកម្ម​ ​ដោយសារ​ការ​វិលត្រឡប់​យឺត​របស់​បុគ្គលិក​ក្នុងស្រុក​ ​និង​ពលករ​អន្តោប្រវេសន៍​។​

​ធនាគារ​ពិភពលោក​បាន​បន្ត​ថា​៖​ ​«​កម្ពុជា​ ​ម៉ាឡេស៊ី​ ​និង​ថៃ​រាយការណ៍​ពី​កង្វះ​បុគ្គលិក​ ​ជាពិសេស​សម្រាប់​តួនាទី​ជំនាញ​ដូចជា​មេ​ចុងភៅ​ ​និង​អ្នកគ្រប់គ្រង​»​។​

​«​បុគ្គលិក​មួយ​ចំនួន​ ​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​មិនបាន​ត្រឡប់មកវិញ​ទេ​ ​ហើយ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​ ​ក៏​ជួប​ការលំបាក​ក្នុង​ការ​បំពេញ​មុខតំណែង​ ​ក្នុង​គ្រឹះស្ថាន​លំដាប់​ខ្ពស់​ ​ដែល​មុខតំណែង​ខ្លះ​ ​ទាមទារ​ឱ្យ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​។​

​«​កង្វះ​បុគ្គលិក​នៅតែ​បន្ត​ក​កើតមាន​នៅ​ថ្នាក់​គ្រប់គ្រង​ក​ម្រិ​ត​កណ្តាល​ ​ដោយ​អ្នកមួយ​ចំនួន​ស្វែងរក​ឱកាស​ការងារ​ល្អ​ប្រសើរ​ជាង​នេះ​ ​នៅ​ក្នុង​វិ​ស័​យ​ផ្សេងៗ​»​។​ ​A​K​P

Related Posts

Previous Article

​អ្នកជំនាញ​មានការ​យល់ឃើញ​ខុសគ្នា​លើ​ការ​ផ្តល់​ទិដ្ឋាការ​ទេសចរណ៍​ពេញ​មួយ​ជីវិត​

Next Article

​ប្រាក់ចំណេញ​របស់​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះ​សី​ហ​នុ ​កើន​ឡើង​៤​៥​ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​