ពិធីដង្ហែរក្បួនរថយន្ត ASEAN Green Transport Rally ត្រូវបានឡើងនៅប្រទេសឥណ្ឌូនេស៊ី ដើម្បីគាំទ្រដល់គោលដៅ បំភាយឧស័ន្មសូន្យរបស់អាស៊ាន

Khmer Times Share:
ជួបជុំក្នុងពិធីដង្ហែរក្បួនរថយន្ត ASEAN Green Transport Rally (GTR) នៅ​ក្នុង​ទីក្រុង​ហ្សាកាតា កាលពីថ្ងៃ​អាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣)។ (ANTARA/HO-ESDM)

ក្រសួងថាមពល និងធនធានរ៉ែ រួមជាមួយនឹងមជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល (ACE) បានប្រមូលផ្តុំគ្នាប្រារព្ធពិធីដង្ហែររថយន្តដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងតំបន់( ASEAN Green Transport Rally -GTR) ដើម្បីគាំទ្រដល់ការធ្វើជាប្រធានអាស៊ានរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០២៣ និងគោលដៅនៃការបំភាយឧស្ម័នសូន្យរបស់ខ្លួន។

លោក Yudo Dwinanda Priaadi អគ្គនាយកផ្នែកថាមពលថ្មី ថាមពលកកើតឡើងវិញ និងការអភិរក្សថាមពលបាននិយាយកាលពីថ្ងៃអាទិត្យថាពិធីនេះធ្វើឡើងក្រោមប្រធានបទ “ឆ្ពោះទៅរកការបំភាយឧស័ន្មសូន្យ”។

ការដង្ហែរយានយន្តដែលមិនប៉ះពាល់ដល់បរិស្ថាននឹងធ្វើដំណើរពីទីក្រុងហ្សាកាតាទៅកាន់កោះបាលីពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ខែសីហា ឆ្នាំ ២០២៣។

យោងតាម លោក Yudo Dwinanda Priaadi ប្រធានបទនៃ ASEAN GTR 2023 បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសសមាជិកអាស៊ានក្នុងការយកឈ្នះលើបញ្ហាប្រឈមក្នុងវិស័យដឹកជញ្ជូនដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័ន។

ក្នុងចំណោមប្រទេសអាស៊ាន ឥណ្ឌូនេស៊ីបានប្រើប្រាស់ថាមពលខ្ពស់បំផុត ដែលនឹងបន្តកើនឡើងគួរឱ្យកត់សម្គាល់ រួមជាមួយនឹងកំណើនសេដ្ឋកិច្ច និងចំនួនប្រជាជនរបស់ខ្លួន។

ម៉្យាងវិញទៀត ឥណ្ឌូណេស៊ីមានតួនាទីជាយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ទន្ទឹមនឹងនោះក៏ខិតខំដើម្បីសម្រេចបាននូវភាពធន់នឹងថាមពល ឯករាជ្យភាព សកលភាវូបនីយកម្ម និងតម្លៃសមរម្យ។

លោកបានបន្តថា “កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលនៅក្នុងវិស័យដឹកជញ្ជូនជាមួយនឹងការប្រើប្រាស់យានជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាននឹងគាំទ្រដល់គោលដៅនៃការបំភាយឧស្ម័នសូន្យ របស់ប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ២០៦០ ឬអាចឆាប់ជាងនេះ” ។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិរបស់ ACE លោក Nuki Agya Utama បាននិយាយថា ASEAN GTR 2023 បានលើកទឹកចិត្តឱ្យមានការយល់ដឹងអំពីការប្រើប្រាស់យាន្តជំនិះប្រកបដោយនិរន្តរភាព ដែលមានសារៈសំខាន់សម្រាប់កំណើន និងការអភិវឌ្ឍន៍របស់អាស៊ាន។

ពិធីដង្ហែរនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពថាមពល និងជួយផ្សព្វផ្សាយជម្រើសរថយន្តដែលប្រើប្រាស់ប្រភពថាមពល និងបច្ចេកវិទ្យាផ្សេងៗ។

លោកបានបន្ថែមថា “តាមរយៈការរួមបញ្ចូល ASEAN Green Transport Rally ទៅក្នុងវេទិកាធុរកិច្ចថាមពលអាស៊ាន ACE កំពុងផ្តោតយ៉ាងសកម្មលើការដឹកជញ្ជូនប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ និងបង្ហាញពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការស្វែងរកប្រភពថាមពលជំនួសផ្សេងទៀត” ។

លោកបានលើកឡើងទៀតថាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតគឺត្រូវការជាចាំបាច់ដើម្បីធានាសុវត្ថិភាពថាមពល ការផ្គត់ផ្គង់ថាមពល និងតម្លៃថោកនៃថាមពលនៅក្នុងវិស័យដឹកជញ្ជូន៕ Antara News

Related Posts

Previous Article

ក្រសួងការបរទេសតៃវ៉ាន់ និងរដ្ឋអាជ្ញា Kaohsiung ត្រូវបានគេរិះគន់ជុំវិញករណីឆបោកការងារនៅកម្ពុជា និងនៅកន្លែងផ្សេងទៀត

Next Article

អ្នកទេសចរដែលត្រូវបានចាប់ពង្រត់នៅក្នុងប្រទេសថៃ និងអង្គការ GASO បានក្រើនរំលឹកដល់អ្នកធ្វើដំណើរឱ្យប្រុងប្រយ័ត្ន