គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​លើក​ក​ម្ពស់​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​

Share:
​ទិដ្ឋភាព​ថត​ពីលើ​អាកាស​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​។​ ​ទំហំ​ទឹកប្រាក់​នៃ​ការនាំចូល​ ​និង​នាំចេញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​កើន​ឡើង​ពី​១​៣​៩​ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​១​៣​ ​ដល់​ជិត​ ​២​.​៥​ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២​។​ SS​E​Z​

​អ្នកជំនាញ​កម្ពុជា​បាន​និយាយ​ថា​ ​ដប់​ឆ្នាំក្រោយ​មក​ ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​របស់​ចិន​បាន​ជំរុញ​ ​ការ​កសាង​សហគមន៍​ដែល​មានជោគវាសនា​រួមគ្នា​សម្រាប់​មនុស្សជាតិ​ ​ដោយ​រួមចំណែក​យ៉ាងសំខាន់​ដល់​ការ​អភិវឌ្ឍ​ ​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​ ​និង​ពិភពលោក​។​

​លោក​ គិ​ន​ ​ភា​ ​អគ្គនាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​និយាយ​ថា​ ​ក្នុង​ទសវត្សរ៍​កន្លងមក​នេះ​ ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​ប្រទេស​ចិន​បាន​គាំទ្រ​យ៉ាងសកម្ម​នូវ​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​គម្រោង​តភ្ជាប់​ក្នុង​តំបន់​ជាច្រើន​ ​ដោយ​ផ្តល់​ឱកាស​សម្រាប់​ ​ប្រទេស​នានា​ដើម្បី​ពង្រីក​បណ្តាញ​ពាណិជ្ជកម្ម​របស់​ពួកគេ​ ​និង​លើក​ក​ម្ពស់​សក្តានុពល​សេដ្ឋកិច្ច​។​

​លោក​បាន​បន្ត​ថា​ ​គម្រោង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សំខាន់​ៗ​របស់​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​មាន​ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះ​សី​ហ​នុ​នៅ​កម្ពុជា​ ​និង​ផ្លូវដែក​ចិន​-​ឡាវ​ ​ក្នុង​ប្រទេស​ឡាវ​ ​បាន​ជំរុញ​សេដ្ឋកិច្ច​ ​និង​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​។​

​លោក​បាន​លើកឡើង​ទៀត​ថា​ “​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​បាន​ក្លាយ​ជា​ក្បាលម៉ាស៊ីន​ថ្មី​នៃ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ​ដោយ​ជំរុញ​សន្ទុះ​ដ៏​រឹង​មាំ​ក្នុង​ការ​កសាង​សហគមន៍​ដែល​មានជោគវាសនា​រួមគ្នា​សម្រាប់​មនុស្សជាតិ​”​។​ “​វា​គឺជា​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ដ៏​សកម្ម​សម្រាប់​បុព្វហេតុ​សន្តិភាព​ ​សន្តិសុខ​ ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​និង​វិបុលភាព​រួម​”​។​

​សម្រាប់​កម្ពុជា​ ​លោក​បាន​បន្ថែម​ថា​ ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​បាន​ចូល​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​ចិន​ ​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​ ​និង​ជួយ​កម្ពុជា​លុបបំបាត់​ភាព​ក្រីក្រ​ ​និង​លើក​ក​ម្ពស់​ផលប្រយោជន៍​ទៅវិញទៅមក​ ​និង​លទ្ធផល​ឈ្នះ​-​ឈ្នះ​។​

​លោក​បន្ត​ថា​ ​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​កន្លងមក​នេះ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​ការ​តភ្ជាប់​របស់​កម្ពុជា​ ​ដោយ​ប្រទេស​ចិន​បាន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិ​ស​័​យ​ជាច្រើន​។​

​លោក​បាន​និយាយ​ទៀត​ថា​ “​គម្រោង​ខ្នាត​ធំ​ទាំងនេះ​បាន​ចូល​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​លើក​ក​ម្ពស់​ការ​តភ្ជាប់​ ​ការធានា​នូវ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​និរន្តរភាព​ ​ការ​លើក​ក​ម្ពស់​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ ​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​នៃ​កំណើន​ ​និង​កាត់បន្ថយ​ការ​ចំណាយ​លើ​ភស្តុភារ​ក្នុង​ប្រទេស​កម្ពុជា​”​។​

​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​ ​រួម​ជាមួយនឹង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ ​នឹង​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

​នៅ​ក្នុង​វេទិកា​ខ្សែក្រវាត់​ ​និង​ផ្លូវ​លើក​ទី​៣​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ទីក្រុង​ប៉េកាំង​ក្នុង​ខែ​តុលា​ ​ខាងមុខនេះ​ ​លោក​សង្ឃឹម​ថា​វេទិកា​នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​ទំនុក​ចិត្ត​ពហុភាគី​និយម​ ​និង​សកល​ភា​វូប​នី​យ​កម្ម​ ​ការ​កសាង​សេដ្ឋកិច្ច​ពិភពលោក​បើកចំហ​ ​ពហុ​និយម​ ​និង​បង្កើត​វិ​ស​័​យ​ថ្មី​សម្រាប់​បរិ​យា​ប​័ន្ន​កំណើន​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​អនាគត​រួមគ្នា​ដ៏​ភ្លឺស្វាង​។​

​លោក​បាន​បន្ត​ថា​ “​ខ្ញុំ​ជឿជាក់​ថា​ ​វេទិកា​នា​ពេល​ខាងមុខ​នឹង​ផ្តល់​ភាព​រឹង​មាំ​ថ្មី​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ដែល​ចូលរួម​ ​និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​”​។​ X​in​h​u​a

Related Posts

Previous Article

​កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​រដូវ​មាន​ភ្ញៀវ​ទេសចរ​ខ្ពស់​

Next Article

​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​