​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​លើក​ក​ម្ពស់​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​ ​ឆ្នាំ​២​០​២​៤​-​២​០​២​៨​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ រូបភាព៖ ក្រសួងមហាផ្ទៃ

​រដ្ឋាភិបាល​តាមរយៈ​ក្រសួងមហាផ្ទៃ​ ​បាន​ចេញផ្សាយ​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ ​ការ​លើក​ក​ម្ពស់​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​ ​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​ ​ឆ្នាំ​២​០​២​៤​-​២​០​២​៨​ ​ដើម្បី​រួម​ចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ឱ្យ​សម្រេច​បាន​គោលដៅ​ ​គោលបំណង​ ​និង​ចក្ខុវិស័យ​ដែល​បាន​កំណត់​។​

​លោក​ ​ស​ ​សុខា​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រសួងមហាផ្ទៃ​ ​ដើរ​តួនាទី​ជា​សេនាធិការ​ជូន​រដ្ឋាភិបាល​ក្នុង​ការ​​​ដឹកនាំ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​គ្រប់​ថ្នាក់លើ​វិ​ស័​យ​នយោបាយ​រដ្ឋបាល​ ​និង​ដឹកនាំ​គ្រប់គ្រង​នគរបាល​ជាតិ​លើ​វិ​ស័​យ​សន្តិសុខ​ជាតិ​ ​សណ្តាប់ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​ ​ដែល​ចាំបាច់​ត្រូវការ​​​ដឹកនាំ​ ​រៀបចំ​ ​និង​អនុវត្ត​គោល​នយោបាយ​អាទិភាព​ ​និង​វិធានការ​គន្លឹះ​នានា​។​

​លោក​បន្ថែម​ថា​ ​ដើម្បី​ធានា​ដល់​ការ​បំពេញ​តួនាទី​នេះ​ ​ក្រសួង​បាន​រៀបចំផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ធ្វើជា​ផែនទី​បង្ហាញ​ផ្លូវ​មួយ​សម្រាប់​អនុវត្ត​ចាប់ពី​ឆ្នាំ​២​០​២​៤​ ​ដល់​ឆ្នាំ​២​០​២​៨​ ​ដើម្បី​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ឱ្យ​សម្រេច​បាន​គោលដៅ​ ​គោលបំណង​ ​និង​ចក្ខុវិស័យ​ដែល​បាន​កំណត់​។​

​លោក​បន្ត​ថា​ ​ផែនការ​យុទ្ធសាស្ត្រ​ខាង​លើ​នេះ​ ​ធ្វើ​ការស្រាវជ្រាវ​ឯកសារ​ពាក់ព័ន្ធ​ ​ជាពិសេស​ច្បាប់​ ​លិខិត​បទដ្ឋាន​គតិយុត្ត​ ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ ​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី​១​ ​ព្រមទាំង​មានការ​ពិគ្រោះ​យោបល់​ ​និង​ការ​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ចំណុះ​ក្រសួងមហាផ្ទៃ​។​

​លោក​ ​ស​ ​សុខា​ ​បញ្ជាក់​ថា​ ​យុទ្ធសាស្ត្រ​នីមួយៗ​បាន​កំណត់​នូវ​យន្ត​ការ​​​ដឹកនាំ​ ​គ្រប់គ្រង​ ​តាមដាន​ ​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​ដោយ​បាន​កំណត់​នូវ​សូចនា​ករ​ ​និង​ចំណុច​ដៅ​សំខាន់​ៗ​ដែល​ជា​មូលដ្ឋាន​សម្រាប់​តាមដាន​ ​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​លើ​សមិទ្ធផល​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការ​បំពេញបេសកកម្ម​របស់​​​ក្រសួងមហាផ្ទៃ​ ​ក្នុង​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​។​

​លោក​ ​ឡាំ​ ​សុជាតិ​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោល​នយោបាយ​ (​A​P​I​) ​បាន​ឱ្យ​ដឹង​ថា​ ​រាល់​ការ​បង្កើត​គោល​នយោបាយ​ ​យុទ្ធសាស្ត្រ​ ​ឬ​វិធានការ​ច្បាប់​សម្រាប់​អនុវត្ត​ក្នុង​សង្គម​ ​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​ភាគី​ជំនាញ​ពាក់ព័ន្ធ​ ​ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ធានា​ឱ្យ​ផែនការ​សកម្មភាព​ប្រព្រឹត្តទៅ​ដោយ​គុណភាព​ ​ប្រសិទ្ធ​ភាព​ ​និង​កាត់បន្ថយ​ការរិះគន់​ពី​មហាជន​។​

​លោក​បន្ថែម​ថា​ ​បើ​គ្មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នោះ​ទេ​ ​នៅ​ពេល​អនុវត្ត​ផែនការ​សកម្មភាព​របស់​ខ្លួន​ ​ភាគច្រើន​គ្មាន​ប្រសិទ្ធ​ភាព​ ​និង​តែង​រង​ការរិះគន់​ពី​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ​ដូច្នេះ​ការចូលរួម​ផ្ដល់​មតិ​យោបល់​ពី​ភាគី​រដ្ឋាភិបាល​ ​មន្ត្រី​រាជការ​ស៊ីវិល​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​សមាគម​ ​និង​ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ​ ​គឺ​មាន​សារៈសំខាន់​សម្រាប់​បង្កើត​វិធានការ​ច្បាប់​ ​ឬ​គោល​នយោបាយ​ ​ដើម្បី​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​

​ក្នុង​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ​ស្ដីពី​ ​«​ការ​លើក​ក​ម្ពស់​ការ​គ្រប់គ្រង​រដ្ឋបាល​ដែនដី​ ​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​ ​ឆ្នាំ​២​០​២​៤​-​២​០​២​៨​»​ ​បញ្ជាក់​ថា​ ​ក្រសួងមហាផ្ទៃ​ ​បាន​កំណត់​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន​៦​។​

​ក្នុង​នោះ​យុទ្ធសាស្ត្រ​ទី​១​ ​ការ​ពង្រឹង​ស្ថាប័នរដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ ​ដែល​ផ្តោត​លើ​ការរៀបចំ​ស្ថាប័នរដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ​ (​រចនា​សម្ព័ន្ធ ​ប្រព័ន្ធ​គ្រប់គ្រង​ ​មុខងារ​ ​និង​ធនធាន​) ​ការ​អភិវឌ្ឍ​សមត្ថភាព​ធនធាន​ ​មនុស្ស​ ​ការ​ពង្រឹង​ប្រសិទ្ធ​ភាព​នៃ​ការ​បំ​ពេញការ​ងារ​ ​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​គ្រប់គ្រង​និង​ការ​ផ្តល់​សេវា​សាធារណៈ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ ​ដៃគូ​អភិវឌ្ឍន៍​ វិ​ស័​យ​ឯកជន​។​

​យុទ្ធសាស្ត្រ​ខាងលើ​នេះ​ ​ដើម្បី​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​ ​និង​គុណភាព​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ ​និង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឆ្លើយតបនឹង​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​ស្របតាម​គោល​នយោបាយ​វិមជ្ឈការ​ ​និង​វិ​សហ​មជ្ឈការ​។​

​យុទ្ធសាស្ត្រ​ទី​២​ ​ការ​ពង្រឹង​សន្តិភាព​ ​ស្ថិរភាព​នយោបាយ​ ​សន្តិសុខ​ជាតិ​ ​សណ្តាប់ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​ ​ដែល​ផ្តោត​លើ​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​សន្តិភាព​ ​អធិបតេយ្យភាព​ជាតិ​ ​បូរណភាពទឹកដី​ ​ស្ថិរភាព​នយោបាយ​ ​និង​ការធានា​ឯករាជ្យ​ ​រក្សា​សន្តិសុខ​ជាតិ​ ​សណ្តាប់ធ្នាប់​សាធារណៈ​ ​និង​សុវត្ថិភាព​សង្គម​ ​ដែល​ជា​បុ​រេ​លក្ខខណ្ឌ​មិន​អាច​ខ្វះ​បាន​សម្រាប់​លើក​ក​ម្ពស់​សិទ្ធិ​ ​សេរីភាព​ ​ប្រជាធិបតេយ្យ​ ​និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​យុទ្ធ​សា​ស្រ្ត​ទី​៣​ ​ការ​លើក​ក​ម្ពស់​ការ​គ្រប់គ្រង​ពន្ធ​នាគា​រ​ ​ដោយ​ផ្តោត​ទៅលើ​ការ​គ្រប់គ្រង​ពន្ធ​នាគា​រ​តាម​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ ​ទប់​ស្កាត់​ការប្រព្រឹត្ត​បទល្មើស​សារ​ជាថ្មី​ ​និង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ពន្ធ​នាគា​រ​។​

​យុទ្ធ​សា​ស្រ្ត​ទី​៤​ ​ការ​អភិវឌ្ឍ​ស្ថាប័ន​និង​ធនធាន​មនុស្ស​ ​ផ្តោត​លើ​ការ​កែ​ទម្រង់​ស្ថាប័ន​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ពិនិត្យ​លើ​មុខងារ​ ​តួនាទី​ ​ភារកិច្ច​តាម​អង្គភាព​នីមួយៗ​ ​ការ​អភិវឌ្ឍ​ស្ថាប័ន​បណ្តុះបណ្តាល​ ​ការ​ពង្រឹង​ការ​គ្រប់គ្រង​ ​ការ​ពង្រឹង​អភិបាល​កិច្ច​ក្នុង​ការ​គ្រប់គ្រង​ ​ចាត់ចែង​ធនធាន​ហិរញ្ញវត្ថុ​ ​និង​ទ្រព្យសម្បត្តិ​ ​ដើម្បី​លើក​ក​ម្ពស់​ប្រសិទ្ធ​ភាព​ ​តម្លា​ភាព​ ​គណនេយ្យ​ភាព​ ​បរិ​យា​ប​ន្ន ​និង​សមធម៌​សង្គម​ ​ព្រមទាំង​លើក​ក​ម្ពស់​ភាព​ស្អាតស្អំ​ក្នុង​ការ​បំ​ពេញការ​ងារ​។​

​យុទ្ធ​សា​ស្រ្ត​ទី​៥​ ​ការ​លើក​ក​ផ្តល់​ការ​ផ្តល់​សេវា​សាធារណៈ​ ​ដោយ​ពង្រឹង​ ​និង​កែ​លម្អ​យន្ត​ការ​ ​នីតិវិធី​ ​និង​ស្ដង់​ដា​នៃ​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​មាន​ភាព​សាមញ្ញ​ ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​គណនេយ្យ​ភាព​ ​ភាព​ជឿ​ទុក​ចិត្ត​ ​និង​តម្លា​ភាព​។​

​យុទ្ធ​សា​ស្រ្ត​ទី​៦​ ​ការងារ​បច្ចេកវិទ្យា​ឌី​ជី​ថល​ ​ផ្តោត​លើ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌី​ជី​ថល​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​ការងារ​ ​និង​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​៕​​​

Related Posts

Previous Article

​បេក្ខ​ជន​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា ​៥​៥​រូប​ ​និងឆន្ទៈ​ខ្មែរ​៣​រូប​ ​ជាប់​ជា​សមាជិកព្រឹទ្ធសភា​

Next Article

​ស្ថានភាព​សន្តិសុខ​ល្អ​ប្រសើរ​បាន​ក្លាយ​ជា​ភាព​អស្ចារ្យ​សម្រាប់​ខេត្ត​ព្រះ​សី​ហ​នុ