​ការ​លើកទឹកចិត្ត​កំពុង​រង់ចាំ​អ្នក​វិនិយោគ​ដែល​មានបំណង​ចង់​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​

​Man​oj ​Mat​hew​ / Khmer Times Share:

កាលពី​ពេលថ្មីៗនេះ​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​លើកឡើង​ថា​ ​កញ្ចប់​លើកទឹកចិត្ត​កំពុង​រង់ចាំ​អ្នក​វិនិយោគ​ដែល​មានបំណង​ចង់​ផ្តល់​ការ​បណ្តុះបណ្តាល​ ​និង​អភិវឌ្ឍ​ជំនាញ​ដល់​និយោជិត​របស់​ពួកគេ​នៅ​កម្ពុជា​។​

​លោក​ ​ស​ សិនិ​រ៉ា​ ​អគ្គលេខាធិការ​រង​គណៈ​កម្ម​ធិ​ការ​វិនិយោគ​កម្ពុជា​បាន​ជម្រាប​ជូន​ ​ក្រុមហ៊ុន​ ​P​rag​ma​ ​Corporation​ ​ដែល​ជា​ក្រុមហ៊ុន​ប្រតិបត្តិការ​លើ​វិ​ស័​យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ​ថា​ច្បាប់​ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បាន​បញ្ញត្តិ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​វិនិ​យោគិន​ទាំងឡាយ​ដែល​ចំណាយ​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​ដល់​និ​យោ​ជិ​ក​របស់​ខ្លួន​។​

​តំណាង​ក្រុមហ៊ុន​ ​P​rag​ma​ ​Corporation​ ​ដឹកនាំ​ដោយ​លោក​ ​Hen​r​i​ S​t​e​t​t​e​r ​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ការ​អភិវឌ្ឍន៍​វិ​ស័​យ​ឯកជន​ ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ស្វែងយល់​ពី​គោល​នយោបាយ​ទាក់ទាញ​វិនិយោគ​របស់​កម្ពុជា​ ​ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការកំណត់​តម្រូវ​ការ​ធនធានមនុស្ស​របស់​កម្ពុជា​នា​ពេល​អនាគត​ ​និង​ជា​ការ​ត្រៀម​ខ្លួន​ក្នុង​ការរៀបចំ​គម្រោង​ “​Employ​” ​ក្រោម​ការឧបត្ថម្ភ​ពី​មូលនិធិ​នៃ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (​US​AID​)​។​

​គម្រោង​នេះ​នឹង​ផ្តោត​លើ​ការ​អភិវឌ្ឍ​ជំនាញ​ជំនាញ​ក្នុង​វិ​ស័​យ​សេដ្ឋកិច្ច​សំខាន់​ៗ​ ​ក៏ដូចជា​លើក​ក​ម្ពស់​និង​ជំរុញ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ភាពជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​វិ​ស័​យ​ឯកជន​ ​ដើម្បី​ធានា​បាន​នូវ​ការផ្គូផ្គង​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៃ​តម្រូវ​ការ​ទី​ផ្សារ​ការងារ​សម្រាប់​និ​យោ​ជិ​ក​ដែល​មាន​ជំនាញ​។​

​គំនិត​ផ្តួចផ្តើម​ “​Employ​ ” ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ ​US​AID​ ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ផ្តល់​ជំនាញការ​ងារ​ដល់​ប្រជាជន​កម្ពុជា​ ​ស្របតាម​វិ​ស័​យ​នានា​ ​ដែល​ជំរុញ​ឱ្យ​មាន​កំណើន​ប្រកបដោយ​ចីរភាព​ ​បរិ​យា​ប​ន្ន ​និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​។​

​យោង​តាម​ទីភ្នាក់ងារ​ ​US​AID​ ​តាមរយៈ​ការ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ ​និង​តាមរយៈ​ដៃគូ​ក្នុងស្រុក​ ​ដូចជា​អាជីវកម្ម​ឯកជន​ ​សាកលវិទ្យាល័យ​ ​និង​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​គំនិត​ផ្តួចផ្តើម​នេះ​នឹង​ជួយ​រៀបចំ​ ​និង​ពង្រឹង​កម្លាំង​ពលកម្ម​កម្ពុជា​អោយ​បាន​រួចស្រេច​ ​រួម​មានចំណេះ​ដឹង​ដែល​អាច​ឱ្យ​ពួកគេ​ប្រកួតប្រជែង​នៅ​ក្នុង​ទី​ផ្សារ​ការងារ​។​

​គម្រោង​ ​Employ​ ​ដែល​រំពឹង​ថា​នឹង​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ចុងខែ​សីហា​ឆ្នាំនេះ​ ​ក៏​នឹង​សង្កត់ធ្ងន់​ទៅលើ​ការ​កែ​លម្អ​សមត្ថភាព​របស់​ស្ត្រី​ ​និង​យុវជន​ក្នុង​ផ្នែក​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និង​ន​វា​នុ​វត្ត​ន៍ ​ដោយ​ផ្តោត​លើ​វិ​ស័​យ​ដូចជា​ ​សេដ្ឋកិច្ច​បៃតង​ វិ​ស័​យ​ទាក់ទង​នឹង​ ​STEM​ ​ឌី​ជី​ថល​ ​បច្ចេកវិជ្ជា​ ​និង​ការ​ផលិត​ ​ជាដើម​។​

​ជាមួយគ្នា​នេះ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​ក្នុងរយៈពេល​៦​ខែ​របស់​រាជរដ្ឋាភិបាល​ថ្មី​នេះ​ ​មាន​គម្រោង​វិនិយោគ​ចំនួន​ ​១​៧​៣​ ​ត្រូវ​បាន​ចុះបញ្ជី​ជាមួយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ ​៤​,​១​៥​ ​ពាន់​លាន​ដុល្លារ​ ​បង្កើត​ការងារ​បានជា​ង​ ​១​៧​ ​ម៉ឺន​កន្លែង​។​
​លោក​បាន​លើកឡើង​ដូច្នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃសុក្រ​កន្លងទៅ​។​

​លោក​បាន​កត់​សម្គាល់​ថា​ ​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង​ការ​កែ​លម្អ​បរិយាកាស​វិនិយោគ​ ​និង​ការ​លើកទឹកចិត្ត​ក្នុង​ការ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម​ ​និង​បង្កើន​ឱកាស​ការងារ​។​

​លោក​បាន​បន្ថែម​ថា​ វិនិ​យោគិន​បរទេស​ភាគច្រើន​បាន​ទទួលស្គាល់​ពី​សក្តានុពល​របស់​កម្ពុជា​ ​ហើយ​ពេញចិត្ត​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​។​

​គួរ​រំឮក​ផង​ដែរ​ថា​ ​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត​គំនិត​ផ្តួចផ្តើម​បណ្តុះបណ្តាល​ជំនាញ​ដ៏​ធំ​មួយ​ ​ក្នុង​គោលបំណង​បង្កើន​ជំនាញ​ដល់​យុវជន​ចំនួន​ ​១​,​៥​ ​លាន​នាក់​ ​មកពី​គ្រួសារ​ក្រីក្រ​ ​និង​ងាយ​រងគ្រោះ​ ​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ឡើង​។​

​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​ក​ម្រិ​ត​នៃ​អ្នក​ដែល​ចេះ​ជំនាញ​បច្ចេកទេស​ក​ម្រិ​ត​មធ្យម​ ​និង​ខ្ពស់​ជាង​នេះ​នៅ​កម្ពុជា​មានត្រឹមតែ​ ​១​០​,​៧​ ​ភាគរយ​នៃ​កម្លាំង​ពលកម្ម​សរុប​នៅ​ក្នុង​ប្រទេស​។​ ​នេះ​បង្ហាញ​ពី​ភាព​កង្វះខាត​នៃ​កម្លាំង​ពលកម្ម​ក្នុងស្រុក​ដែល​មាន​ជំនាញ​ ​ដែល​ធ្វើ​អោយ​ឧស្សាហកម្ម​មួយ​ចំនួន​ ​និង​ពឹងផ្អែក​លើ​អ្នកជំនាញ​បរទេស​ដើម្បី​បំពេញ​មុខតំណែង​ទាំងនោះ​។​

​រដ្ឋាភិបាល​បាន​ដឹង​យ៉ាង​ច្បាស់​អំពី​តម្រូវ​ការ​ក្នុង​ការ​ដោះស្រាយ​នូវ​បញ្ហា​នេះ​ ​ហើយ​ឥឡូវនេះ​កំពុង​ចាត់ចែង​ដោះស្រាយបញ្ហា​នេះ​ ​ដោយមាន​កិច្ច​សហប្រតិបត្តិការ​ពី​វិ​ស័​យ​រដ្ឋ​ ​និង​ឯកជន​។​

​ឯកសារ​ទស្សន​ទាន​របស់​ ​A​D​B ​បាន​បង្ហាញ​ថា​ ​កម្ពុជា​មាន​ប្រជាជន​ចំនួន​ ​១​៦​,​៧​ ​លាន​នាក់​ ​ដែល​៦​៥​ ​ភាគរយ​នៃ​ពួកគេ​មាន​អាយុតិច​ជាង​៣​០​ ​ឆ្នាំ​។​ ​អត្រា​បញ្ចប់​ការសិក្សា​នៅតែ​មាន​ក​ម្រិ​ត​ទាប​ ​ដោយ​មានកម្លាំង​ពលកម្ម​ត្រឹមតែ​ ​៧​,​៤​ ​ភាគរយ​ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​ការអប់រំ​ក្រោយ​ថ្នាក់​មធ្យមសិក្សា​។​

​តម្លៃ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​គឺ​ ​៣​,​៦​ ​ដុល្លារ​ក្នុង​មួយម៉ោង​ទាប​ជាង​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដូចជា​វៀតណាម​ (​៧​,​៣​ ​ដុល្លារ​) ​និង​ឥណ្ឌូ​នេ​ស៊ី​ (​១​៣​,​១​ ​ដុល្លារ​)​។​ ​តម្លៃ​ពលកម្ម​ទាប​នេះ​អាច​បណ្តាលមកពី​ការ​ខ្វះ​ជំនាញ​។

Related Posts

Previous Article

​ការ​បណ្ដុះ​ធុរកិច្ច​ថ្មី​នឹង​ជួយ​ពង្រឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​បន្ថែម​ទៀត​

Next Article

​លោក​ ​លី​ ធុ​ច​៖​ ​បំណង​ប្រាថ្នា​របស់​កម្ពុជា​ ​គឺ​ចង់​ឃើញ​តំបន់​ប៉ាស៊ីហ្វិក​ទាំងមូល​គ្មាន​មីន​