​ការ​កសាង​រួមគ្នា​នៃ​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ត្រូវ​បាន​គូស​បញ្ជាក់​

Share:
​ប្រធានាធិបតី​ចិន​ ​លោក​ ​ស៊ី​ ​ជី​ន​ពីង​ ​បាន​ជួប​ជាមួយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​កម្ពុជា​ ​នៅ​ទីក្រុង​ប៉េកាំង​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​ C​G​T​N

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ប្រធានាធិបតី​ ​ស៊ី​ ​ជី​ន​ពីង​ (X​i​ J​in​p​in​g​) ​បាន​អំពាវនាវ​ ​សម្រាប់​ប្រទេស​ចិន​ ​និង​កម្ពុជា​ឱ្យ​រក្សា​ទំនាក់ទំនង​ជា​យុទ្ធ​សា​ស្រ្ត​ក​ម្រិ​ត​ខ្ពស់​ ​និង​កិច្ច​សហប្រតិបត្តិការ​លើ​ការ​កសាង​ ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​រួមគ្នា​ ​ដើម្បី​លើក​ក​ម្ពស់​ការ​អភិវឌ្ឍន៍​រួម​។​

​លោក​ ​ស៊ី​ ​បាន​ធ្វើការ​កត់​សម្គាល់​ ​ក្នុង​ជំនួប​នៅ​ទីក្រុង​ប៉េកាំង​ ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​។​

​លោក​ ​ស៊ី​ ​បាន​មានប្រសាសន៍ថា​ ​ចាប់តាំង​ពី​បង្កើត​ទំនាក់ទំនង​ការទូត​មក​ ​ប្រទេស​ចិន​ ​និង​កម្ពុជា​បាន​គោរព​ ​ជឿ​ទុកចិត្ត​ ​និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ ​ដើម្បី​ការ​រីក​ចម្រើន​រួមគ្នា​ ​ដោយធ្វើ​ជា​គំរូ​នៃ​ប្រទេស​ធំ​ ​និង​តូច​ ​អនុវត្ត​ចំពោះ​គ្នា​ដោយ​ស្មើភាព​ ​និង​លើក​ក​ម្ពស់​ផលប្រយោជន៍​ទៅវិញទៅមក​ ​និង​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។​

​លោក​បាន​មានប្រសាសន៍ថា​ ​ចិន​ ​និង​កម្ពុជា​ជា​ប្រទេស​ដែល​ផ្តល់​តម្លៃ​លើ​ចំណងមិត្តភាព​ដែកថែប​ ​ដែល​មិន​អាច​បំបែក​បាន​។​

​លោក​ ​ស៊ី​ ​បាន​មានប្រសាសន៍​ដោយ​កត់​សម្គាល់​ថា​ ​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រ​វ៉ាត់​ ​និង​ផ្លូវ​បាន​នាំមក​នូវ​ឱកាស​អភិវឌ្ឍន៍​ជាក់ស្តែង​ដល់​កម្ពុជា​ ​ហើយ​ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ការ​ធ្វើការ​រួមគ្នា​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ ​និង​ផ្លូវ​ ​ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ចកោណ​របស់​កម្ពុជា​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ “​កិច្ច​ពិគ្រោះ​យោបល់​ទូលំទូលាយ​ ​ការ​រួមចំណែក​ ​និង​ការ​ចែករំលែក​អត្ថប្រយោជន៍​រួមគ្នា​។​”

​លោក​ ​ស៊ី​ ​ក៏បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ “​ត្បូងពេជ្រ​ (​Diamond​ ​H​ex​ago​n)” ​និង​ខិតខំ​កសាង​ “​ច្រក​របៀង​អភិវឌ្ឍន៍​ឧស្សាហកម្ម​” ​និង​ “​ច្រក​របៀង​មច្ឆា​ ​និង​ស្រូវ​” ​ដើម្បី​អនុញ្ញាត​ឱ្យ​គម្រោង​ភាពជា​ដៃគូ​កាន់តែ​ច្រើន​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​។​

​លោក​ ​ស៊ី​ ​បាន​មានប្រសាសន៍ថា​ ​ប្រទេស​ចិន​គាំទ្រ​គម្រោង​នានា​ ​ដូចជា​ការ​សាងសង់​អាកាសយានដ្ឋាន​ ​និង​ការ​ជួសជុល​នូវ​បេតិកភណ្ឌ​វប្បធម៌​នៅ​កម្ពុជា​ ​និង​ស្វាគមន៍​ផលិតផល​កសិកម្ម​កម្ពុជា​កាន់តែ​ច្រើន​ក្នុង​ការ​ចូល​ទី​ផ្សារ​ប្រទេស​ចិន​ ​និង​លើកទឹកចិត្ត​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​ធ្វើដំណើរ​មក​កម្ពុជា​កាន់តែ​ច្រើន​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សុន្ទរកថា​គន្លឹះ​ដែល​លោក​ស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃពុធ​ក្នុង​ពិធី​បើក​វេទិកា​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​៣​ ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ​ដោយ​លោក​បាន​លើកឡើង​ថា​ ​នេះ​បាន​ស​បញ្ជាក់​ពី​ការ​គិតទុកជាមុន​ជា​យុទ្ធសាស្ត្រ​របស់​លោក​ ​ស៊ី​។​ ​លោក​បាន​មានប្រសាសន៍ថា​ ​វិធានការ​អនុវត្ត​ជាក់ស្តែង​បឋម​ដែល​ស្នើ​ឡើង​ដោយ​លោក​ ​ស៊ី​ ​នឹង​ពិតជា​នាំទៅ​រក​ភាព​ជោគជ័យ​ដ៏​ធំធេង​បន្ថែម​ទៀត​ក្នុង​ការ​រួមគ្នា​កសាង​ខ្សែក្រវាត់​ ​និង​ផ្លូវ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោល​នយោបាយ​មិត្តភាព​ចំពោះ​ប្រទេស​ចិន​ ​និង​គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​ចិន​។​

​លោក​បាន​បន្ថែម​ថា​ ​ប្រទេស​របស់​លោក​គាំទ្រ​យ៉ាងសកម្ម​នូវ​គំនិត​ផ្តួចផ្តើម​សំខាន់​ៗ​ដែល​ដាក់​ចេញ​ដោយ​លោក​ ​ស៊ី​ ​ដែល​ផ្តល់​ឱកាស​ ​និង​វេទិកា​សំខាន់​ៗ​សម្រាប់​ការ​លើក​ក​ម្ពស់​សន្តិភាព​ ​និង​ការ​អភិវឌ្ឍន៍​ពិភពលោក​។​ ​China​ ​Daily

Related Posts

Previous Article

​CNN ​ផ្សព្វផ្សាយ​ពី​ព្រ​លាន​យន្តហោះ​ថ្មី​ក្នុង​ខេត្ត​សៀមរាប​របស់​ប្រទេស​កម្ពុជា​

Next Article

ទឹកជំនន់​បាន​ប៉ះពាល់​ទីក្រុងនិង​ខេត្ត​ចំនួន​២០​ក្នុង​ប្រទេស​កម្ពុជា ដោយបានសម្លាប់មនុស្ស​៦​នាក់​