វៀតណាម​ជួយ​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​ការថែទាំ​សុខភាព​នៅ​កម្ពុជា​

Share:
​ក្រុមហ៊ុន​ ​Me​d​late​c ​Cam​bo​d​i​a​ ​បង្ហាញខ្លួន​ជាលើកដំបូង​(​រូបថត​៖​ ​V​N​A​)

កាលពី​ថ្ងៃ​ទី​៧​ ​ខែ​តុលា​ ​ក្រុមហ៊ុន​ ​Me​d​late​c ​Group​ ​បាន​បើក​គ្លី​និ​ក​មួយ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​រំពឹង​ផ្តល់​សេវា​វេជ្ជ​សា​ស្រ្ត​ដែល​មានគុណ​ភាព​ខ្ពស់​ដល់​ប្រជាជន​ក្នុងស្រុក​។​

​ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ ​លោក​ N​guy​e​n ​H​u​y​ ​Tang​ ​បាន​លើកឡើង​ថា​ ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំងពីរ​ត្រូវ​បាន​លើក​ក​ម្ពស់​នៅ​ក្នុង​វិ​ស​័​យ​ផ្សេងៗ​ជាច្រើន​ ​ក្នុង​នោះ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​វេជ្ជ​សា​ស្រ្ដ​កំពុង​ត្រូវ​បាន​ពង្រឹង​កាន់តែ​ខ្លាំង​ ​និង​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ផង​ដែរ​។​

​លោក​សង្ឃឹម​ថា​ ​អាជ្ញាធរ​ ​ស្ថាប័ន​វេជ្ជ​សា​ស្រ្ត​និង​បុគ្គលិក​ពេទ្យ​នៅ​កម្ពុជា​នឹង​ជឿជាក់​ ​លើ​Me​d​late​c​ដោយ​បង្កើត​លក្ខខណ្ឌ​អំណោយផល​ក្នុង​ការ​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ថែរក្សា​សុខភាព​ប្រជាជន​ឱ្យ​បាន​ល្អ​ជាមួយនឹង​សេវា​ដែល​មានគុណ​ភាព​ខ្ពស់​ ​រួមចំណែក​ដល់​ការ​អភិវឌ្ឍន៍​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ប្រទេស​កម្ពុជា​ទាំងមូល​។​

​ក្នុង​ឱកាស​នេះ​ ​លោក​ N​guy​e​n Xu​an​ ​Din​h​នាយក​ក្រុមហ៊ុន​ ​Me​d​late​c ​Cam​bo​d​i​a​ ​បាន​ដាក់​ចេញ​កញ្ចប់​តេ​ស្ត​ចំនួន​ ​៥​,​០​០​០​ ​កញ្ចប់​ ​ដែល​មាន​តម្លៃ​ ​៥​៥​,​០​០​០​ ​ដុល្លារ​ ​ដើម្បី​ពិនិត្យ​ ​និង​ស្វែងរក​ជំងឺ​មហា​រីកថ្លើម​ភ្លាម​ៗ​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ជាមួយ​ដៃគូ​ចំនួន​បី​គឺ​ ​Mekong​ ​Clinic​, RCRC ​និង​ ​ធនាគារ​ ​BID​C ​ដោយ​សង្ឃឹម​ថា​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​នានា​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​បន្ថែម​ទៀត​ក្នុង​ការថែទាំ​សុខភាព​សម្រាប់​មន្ត្រី​ ​និង​បុគ្គលិក​នៃ​អង្គភាព​ ​ជាពិសេស​សុខភាព​របស់​ប្រជាជន​កម្ពុជា​។​V​N​A

Related Posts

Previous Article

បុរស​អាយុ៥០ឆ្នាំ​ម្នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា​

Next Article

ចិន​នៅតែ​ជា​ប្រទេស​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា​