មន្ទីរពេទ្យ Anam នៃសាកលវិទ្យាល័យកូរ៉េ បានឈ្នះគម្រោងពី KOICA ដើម្បីកែលម្អមន្ទីរពេទ្យកុមារជាតិកម្ពុជា

Share:
មន្ទីរពេទ្យ Anam នៃសាកលវិទ្យាល័យកូរ៉េ បានឈ្នះគម្រោងពី KOICA ដើម្បីកែលម្អ និងបង្កើនសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យកុមារជាតិកម្ពុជា។ www.koreabiomed.com

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យកូរ៉េ (KUMC) បានឲ្យដឹងថា មន្ទីរពេទ្យ Anam នៃសាកលវិទ្យាល័យកូរ៉េ បានឈ្នះគម្រោងស្តីពីការពង្រឹងផ្នែកវេជ្ជសាស្ត្រផ្ទៃក្នុងនៅមន្ទីរពេទ្យកុមារជាតិកម្ពុជា ដែលគាំទ្រដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។

មន្ទីរពេទ្យ Anam នៃសាកលវិទ្យាល័យកូរ៉េ បានឈ្នះគម្រោងពី KOICA ដើម្បីបង្កើនសមត្ថភាពព្យាបាលរបស់មន្ទីរពេទ្យកុមារជាតិកម្ពុជា។

គម្រោងនេះមានរយៈពេល៥១ ខែ ចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៧ នឹងផ្តោតលើការសាងសង់អគារពេទ្យថ្មី ការផ្គត់ផ្គង់សម្ភារៈបរិក្ខារពេទ្យ ការបង្កើតប្រព័ន្ធប្រតិបត្តិការរបស់មន្ទីរពេទ្យ និងការលើកកម្ពស់សមត្ថភាពអ្នកជំនាញផ្នែកថែទាំសុខភាពក្នុងស្រុកតាមរយៈ ការទទួលបានការបណ្តុះបណ្តាលពីគ្រូពេទ្យជំនាញកូរ៉េ។

មន្ទីរពេទ្យកុមារជាតិត្រូវបានជួសជុលកែលម្អពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ ប៉ុន្តែការផ្តល់សេវាវេជ្ជសាស្រ្តនៅមានកម្រិត ដោយខ្វះខាតគ្រឿងបរិក្ខារផ្សេងៗ។

មន្ទីរពេទ្យ Anam នៃសាកលវិទ្យាល័យកូរ៉េ កំពុងរៀបចំបញ្ជូនក្រុមអ្នកឯកទេសផ្នែកវេជ្ជសាស្ត្រ ការគ្រប់គ្រងមន្ទីរពេទ្យ បរិក្ខារពេទ្យ និងអ្នកគូរប្លង់អគារ ដើម្បីគាំទ្រដល់ការបង្កើត និងដំណើរការប្រព័ន្ធមន្ទីរពេទ្យកុមារបែបកូរ៉េនៅកម្ពុជា។

លោក Hahn Seung-beom ប្រធានមន្ទីរពេទ្យ Anam នៃសាកលវិទ្យាល័យកូរ៉េបាននិយាយថា “ដោយមានមោទនភាព និងការយកចិត្តទុកដាក់ យើងនឹងអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពនៅមន្ទីរពេទ្យកុមារជាតិដែលជាស្ថាប័នថែរក្សាសុខភាពរបស់មនុស្សជំនាន់ក្រោយនៅកម្ពុជា”។

ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ មន្ទីរពេទ្យ Anam នៃសាកលវិទ្យាល័យកូរ៉េ បានចូលរួមផ្តល់គម្រោងជំនួយផ្នែកវេជ្ជសាស្ត្រជាច្រើននៅក្នុងពិភពលោក។ Korea Biomedical Review

Related Posts

Previous Article

ស្ថានីយ៍​វារីអគ្គិសនី​ដែល​សាងសង់​ដោយ​ចិន​ផ្តល់​ឱ្យ​កម្ពុជា​នូវ​អនាគតកាន់តែ​បៃតង

Next Article

អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញបដិដុល្លារូបនីយកម្មនៅកម្ពុជា