កម្ពុជា​នឹង​នាំចេញ​អង្ករ​ទៅកាន់​ឥណ្ឌូ​នេ​ស៊ី​នៅ​ឆ្នាំក្រោយ​

ជា​ ​វណ្ណ​យុទ្ឋ / Khmer Times Share:
អង្ករ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចំនួន​ ​៥​២​ ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ​។​ ​ក្នុង​នោះ​ ​ចិន​នៅតែ​ជា​អ្នកទិញ​អង្ករ​កម្ពុជា​ច្រើនជាង​គេ​។​​ ​ ​ខ្មែរ​ថា​ម​ស៍៖ ​ជរ​ ​សុគន្ធា

 

កម្ពុជា​បាន​យល់ព្រម​ផ្គត់ផ្គង់​អង្ករ​ប្រមាណ​ ​២​៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ ​ដល់​ប្រទេស​ឥណ្ឌូនេស៊ី​ ​ដើម្បី​រក្សា​បាន​នូវ​សុវត្ថិភាព​ស្បៀង​ ​និង​ការ​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ​។​

លោក​ ​ប៉ែន​ សុ​វិជាតិ​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំ​​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​​​មាន​ប្រសាសន៍ថា​ ​
ការ​ព្រម​ព្រៀង​ផ្គត់ផ្គង់​អង្ករ​ប្រមាណ​ ​២​៥​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ដល់​ឥ​ណ្ឌនេ​ស៊ី​ ​គឺ​មាន​រយៈពេល​៤​ឆ្នាំ​ ​ដែល​នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២​០​២​៤​តទៅ​។​

ក្នុង​ជំនួប​រវាង​លោក​ ចូកូ ​វី​ដូដូ ​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ ​និង​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​ទីក្រុង​ហ្សា​កា​តា​ ​លោក​ ចូកូ ​វី​ដូដូ ​បាន​បង្ហាញ​ការ​ពេញចិត្ត​ដែល​កម្ពុជា​ ​បាន​ព្រមព្រៀង​ផ្គត់ផ្គង់​អង្ករ​ដល់​ឥណ្ឌូ​នេ​ស៊ី​ចំនួន​ ​២​៥​ម៉ឺន​ក្នុង​មួយ​ឆ្នាំ​។​ ​ជាមួយគ្នា​នេះ​ឥណ្ឌូ​នេ​ស៊ី​ ​នឹង​គាំទ្រ​កម្មវិធី​សន្តិសុខ​ស្បៀង​របស់​កម្ពុជា​វិញ​ ​តាមរយៈ​ការ​ផ្គត់ផ្គង់​ជី​កសិកម្ម​។​

​លោក​ ចូកូ ​វី​ដូដូ ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា​ ​«​ខ្ញុំ​ពេញចិត្ត​ចំពោះ​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​កម្ពុជា​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​អង្ករ​ ​២​៥​០​,​០​០​០​ ​តោន​ពី​ប្រទេសជិតខាង​របស់យើង​»​។​

លោក​បន្ត​ថា​ ​ក្នុង​កាយវិការ​ទៅវិញទៅមក​ ​ឥណ្ឌូណេស៊ី​នឹង​គាំទ្រ​កម្មវិធី​សន្តិសុខ​ស្បៀង​របស់​កម្ពុជា​ ​តាមរយៈ​ការ​ផ្គត់ផ្គង់​ជី​។​

កម្ពុជា​ ​និង​ឥណ្ឌូណេស៊ី​ ​បាន​ព្រមព្រៀង​បន្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​ដែល​ចុះ​ហត្ថលេខា​លើកដំបូង​ក្នុង​ឆ្នាំ​ ​២​០​១​២​ ​រវាង​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ ​។​ ​លោក​ សុ​វិជាតិ​ ​សំអាង​ថា​ ​តម្លៃ​គឺ​កំណត់​ទៅតាម​ទី​ផ្សារ​។​

បន្ថែម​ពី​លើ​នេះ​ ​កម្ពុជា​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​
ក៏​បាន​ព្រម​ព្រៀង​លើ​កិច​្ចព្រម​ព្រៀង​អង្ករ​មួយ​ទៀត​ចំនួន​ ​១​២​៥​,​០​០​០​ ​តោន​ ​ដែល​នឹង​ត្រូវ​អនុវត្ត​ភ្លាម​ៗ​នៅ​ឆ្នាំ​ ​២​០​២​៣​ ​ដោយ​វិ​ស​័​យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ​ ​។​

ក្រសួង​ក៏បាន​លើក​ទឹក​ចិត្ត​អ្នក​វិនិយោគ​ឥណ្ឌូណេស៊ី​ ​មក​បណ្តាក់​ទុន​ក្នុង​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា​ ​តាម​ស្តង់​ដារ​សម្រាប់​ការ​នាំ​ចេញ​។​

កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន​ ​៣​២​៩​,​៦​៣​៣​ ​តោន​ក្នុង​ឆមាស​ទី​ ​១​ ​ឆ្នាំនេះ​ ​ដោយ​រក​ចំណូល​បាន​ប្រមាណ​ ​២​២​៩​ ​លាន​ដុល្លារ​។​

​កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចំនួន​ ​
៥​២​ ​ជុំវិញ​ពិភពលោក​ ​អង្ករ​ដែល​នា​ំចេញ​រួម​
មាន​ ​អង្ករ​ក្រអូប​ ​អង្ករ​ស​គ្រាប់​វែង​ ​អង្ករ​ស​ម្រូ​ប​ ​និង​អង្ករ​សរីរាង្គ​ជាដើម។ ​

​ប្រែសម្រួលដោយ៖​ សុ ជាតា

Related Posts

Previous Article

កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ជប៉ុន​គិតជា​ទឹកប្រាក់​បានជា​ង​មួយពាន់​លាន​ក្នុងរយៈពេល​៧​ខែ​ឆ្នាំនេះ​

Next Article

​សត្វ​ស្វា​បន្ត​ខាំ​ភ្ញៀវ​ទេសចរ​នៅ​តាម​ប្រាសាទ​