កម្ពុជា​ ​និង​ឥណ្ឌូណេស៊ី​ ​បាន​ពិភាក្សាគ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​លុបបំបាត់​ការ​ជួញ​ដូរ​មនុស្ស​

Share:
កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អគ្គនាយក​អន្តោប្រវេសន៍​ ​និង​ប្រធាន​កុងស៊ុល​អា​ស៊ាន​លើក​ទី​២​៦​(​D​G​I​C​M​) ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​ភូ​កេត​ ​ប្រទេស​ថៃ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទី​ ​១​០​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​ (​ANT​AR​A​/​H​O-​Ministry​ o​f​ ​Law​ ​and​ ​Human Right​s/rs​t​)​។​

កម្ពុជា​ ​និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ប្តេជ្ញា​សហការ​លុបបំបាត់​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អគ្គនាយក​អន្តោប្រវេសន៍​ ​និង​ប្រធាន​កុងស៊ុល​អា​ស៊ាន​លើក​ទី​២​៦​(​D​G​I​C​M​)​ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃ​ទី​៨​-​១​១​ ​ខែ​សីហា​ ​នៅ​ទីក្រុង​ភូ​កេត​ ​ប្រទេស​ថៃ​។​

​នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​ខាងលើ​ ​លោក​ S​i​l​m​y​ K​a​rim​ ​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ក្រសួង​ច្បាប់​ ​និង​សិទ្ធិមនុស្ស​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ គៀ​ត​ ​ច​័ន្ទ​ថា​រិទ្ធ​ ​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា​។​

​លោក​ S​i​l​m​y​ K​a​rim​ ​បាន​និយាយ​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌​មួយ​នៅ​ថ្ងៃសុក្រ​ថា​ “​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​ពិភាក្សា​ខ្ញុំ​បាន​លើកឡើង​ថា​មាន​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ជាច្រើន​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​ល្បែង​អន​ឡា​ញ​ ​ការ​ក្លែង​បន្លំ​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ការ​ជួញ​ដូរ​ក្រលៀន​”​។​

​គណៈប្រតិភូ​កម្ពុជា​បាន​ជម្រាប​ជូន​លោក​ S​i​l​m​y​ K​a​rim​ ​ថា​ ​អាជីវកម្ម​ល្បែង​អន​ឡា​ញ​ធ្លាប់​ប្រព្រឹត្តិ​ទៅ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា​។​ ​ប៉ុន្តែ​ចាប់តាំង​ពី​ខែ​មិថុនា​ ​ឆ្នាំ​២​០​១​៩​ ​មក​ ​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​ល្បែងស៊ីសង​ ​និង​ល្បែង​អន​ឡា​ញ​ត្រូវ​បាន​ប្រកាស​ថា​ខុសច្បាប់​។​

​លោក​ S​i​l​m​y​ K​a​rim​ ​បាន​បន្ត​ថា​ “​នៅ​ឆ្នាំ​២​០​២​២​ ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ប​ង្រ្កា​ប​នៅ​ទីតាំង​មួយ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​កន្លែង​ល្បែងស៊ីសង​។​មាន​មនុស្សជា​ង​២​០​០​ ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ ​ហើយ​ពួកគេ​ភាគច្រើន​មកពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​”​។​

​លោក​បាន​អោយ​ដឹង​ទៀត​ថា​ ​បន្ទាប់ពី​ការ​ប​ង្រ្កា​ប​នេះ​ ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ដែល​ជា​ជនរងគ្រោះ​ត្រូវ​បានការ​ពារ​ដោយស្ថាន​ទូត​ឥណ្ឌូ​នេ​ស៊ី​នៅ​ទី​ក្រុងភ្នំពេញ​។​

​លោក​បាន​បន្ត​ថា​៖​ ​«​ជនរងគ្រោះ​ត្រូវ​បាន​អោយ​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ទីតាំង​ដែល​ផ្តល់​ជូន​ ​ចំណែក​អ្នក​ដែល​មិនមែន​ជា​ជនរងគ្រោះ​ត្រូវ​បាន​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង​អន្តោប្រវេសន៍​កម្ពុជា​។​

​លោក​បាន​និយាយ​ទៀត​ថា​ករណី​ជួញ​ដូរ​ក្រលៀន​ជា​ព័ត៌មាន​ថ្មី​ដែល​រដ្ឋាភិបាល​កម្ពុជា​ទើបនឹង​ទទួល​បាន​។​ ​ទន្ទឹម​នឹង​នេះ​ ​សម្រាប់​រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី​ ​ការិយាល័យ​របស់​លោក​បាន​អំពាវនាវ​ដល់​មន្ត្រី​អន្តោប្រវេសន៍​ ​ចាត់វិធានការ​ពារ​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​អន្តោប្រវេសន៍​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ចេញ​លិខិតឆ្លងដែន​ ​និង​ត្រួតពិនិត្យ​នៅ​ច្រក​អន្តោប្រវេសន៍​។​

​នៅ​ក្នុង​ពាក្យសុំ​លិខិតឆ្លងដែន​ ​មន្ត្រី​អន្តោប្រវេសន៍​ត្រូវតែ​កំណត់​អត្តសញ្ញាណ​អោយ​បាន​ច្បាស់លាស់​ ​ឬ​ស៊ើប​អង្កេត​លើ​ជន​ណា​ដែល​បាន​ផ្តល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​។​ ​លោក​បាន​បន្ត​ថា​ ​សម្រាប់​ជន​ទាំងនោះ​ការ​ដាក់ពាក្យ​សុំ​ធ្វើ​លិខិតឆ្លងដែន​អាច​ត្រូវ​បាន​ផ្អាក​រហូតដល់​ទៅ​ពីរ​ឆ្នាំ​។​

​លោក​បាន​បញ្ជាក់​ថា​ ​ដើម្បី​ចាត់វិធានការ​អោយ​មាន​ប្រសិទ្ធ​ភាព​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នឹង​ដាក់​ចំណាត់​ការ​ជាក់លាក់​ដើម្បី​ពន្យារពេល​សុំ​ធ្វើ​លិខិតឆ្លងដែន​រហូតដល់​៣​ឆ្នាំ​។​ការ​ត្រួតពិនិត្យ​នៅ​ច្រក​អន្តោប្រវេសន៍​ក៏​ជា​វិធានការ​បន្ទាប់​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ​។​ ​លោក​បាន​និយាយ​ទៀត​ថា​រាល់​ការធ្វើដំណើរ​អាច​ព​ន្យា​ពេល​ ​ប្រសិនបើ​មាន​បញ្ហា​មិន​ប្រក្រតី​ណាមួយ​ត្រូវ​បាន​រក​ឃើញ​លើ​អ្នកដំណើរ​ដែល​ជា​ពលករ​ចំណាកស្រុក​។​

​លោក​បាន​បន្ត​ថា​ “​ទាក់ទង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​នឹង​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ដើម្បី​តាមដាន​លើ​បញ្ហា​នេះ​។​ ​យើង​សង្ឃឹម​ថា​ ​កិច្ចការ​នេះ​នឹង​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​”​។​
​Ant​ar​a​ ​News Agency​

Related Posts

Previous Article

អង្គការ​មិន​រក​ប្រាក់ចំណេញ​ខ្មែរ​ចំនួន​ពីរ​នៅ​រដ្ឋ​ ​Main​e​ ​បាន​ចាប់ផ្តើម​កម្មវិធី​រៃ​អង្គាស​ថវិកា​ដើម្បី​សាងសង់​វត្ត​ ​និង​មជ្ឈមណ្ឌល​វប្បធម៌​

Next Article

ក្រុម​គ្រូពេទ្យ​ឱសថ​បុរាណ​ចិន​ផ្តល់​សេវា​ពិនិត្យ​ព្យា​ល​បាល​សុខភាព​ដោយ​ឥត​គិតថ្លៃ​នៅ​កម្ពុជា​