​រដ្ឋាភិបាល​បាន​វិនិយោគ​៤​ពាន់​លាន​ដុល្លារ​សម្រាប់​ប៉ូល​សេដ្ឋកិច្ច​ភាគ​ឦសាន​

​ញាណ​ ​ចំ​រ៉ុ​ង​ / Khmer Times Share:
​លោកស្រី​ ​ចម​ ​និម្មល​ ​(ទី១២​ពីឆ្វេង) រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​រួម​ជាមួយ​លោក​ N​guy​e​n C​h​i​ ​D​z​un​g​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​និង​វិនិយោគ​វៀតណាម​ ​និង​លោក​ K​ham​jane​ ​V​on​g​p​h​o​sy​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​និង​វិនិយោគ​ឡាវ​ ​ចូលរួម​ក្នុង​គណៈកម្មាធិការ​សម្របសម្រួល​រួម​លើក​ទី​១​៣​ នៅ​ខេត្ត​ ​At​tape​u ​ប្រទេស​ឡាវ​។​ ​ ​​ រូបភាព​៖​ ​M​oC

រដ្ឋាភិបាល​កម្ពុជា​​បាន​ចំណាយ​ថវិកា​ប្រមាណ​ ​៣​.​៨៥​ ​ពាន់​លាន​ដុល្លារ​ ​នៅ​ចុង​ឆ្នាំមុន​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ ​ក្នុង​គោលបំណង​តភ្ជាប់​លំ​ហូរ​សេដ្ឋកិច្ច​ជាមួយ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ ​រវាង​ប្រទេស​ជិត​ខាង​ទាំង​បី​ ​គឺ​កម្ពុជា​ ឡាវ​ ​វៀតណាម​ តាមរយៈ​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្សេងៗ​ ​សួន​ឧស្សាហកម្ម​ ​និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​។​

​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​ប្រកាស​អំពី​តួលេខ​នេះ​កាលពី​ថ្ងៃអង្គារ​ ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ ​ដើម្បី​វាយ​តម្លៃ​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​១​៣​ ​នៃ​គណៈកម្មាធិការ​សម្រប​សម្រួល​ចម្រុះ​ស្តីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា​ ឡាវ​ ​វៀតណាម។​

​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​រួម​ (JCC) ​លើក​ទី​១​៣​ ​ប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ ​លោកស្រី​ ​ចម​ ​និម្មល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​រួម​ជាមួយ​លោក​ N​guy​e​n C​h​i​ ​D​z​un​g​ ​រដ្ឋមន្ត្រី​ក្រសួងផែនការ​ ​និង​វិនិយោគ​វៀតណាម​ ​និង​លោក​ K​ham​jane​ ​V​on​g​p​h​o​sy​ ​រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ ​និង​វិនិយោគ​ឡាវ​។​

​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​ពិភាក្សា​អំពី​ ​«​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៅ​ក្នុង​ C​L​V​-​D​T​A​ ​និង​ការ​អនុវត្ត​ផែនការ​មេ​ ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ប្រមុខ​នៃ​ប្រទេស​ទាំង​បី​ ​ព្រមទាំង​ការ​ធ្វើ​បច្ចុប្បន្នភាព​វឌ្ឍនភាព​ ​និង​សមិទ្ធផល​របស់​​​ក្រសួង​ក្នុងរយៈពេល​ប្រាំមួយ​ខែ​កន្លងមក​នេះ​»​។​

​លោក​បាន​មានប្រសាសន៍ថា​ ​ក្នុង​កិច្ចប្រជុំ​ JCC ​លើក​ទី​ ​១​៣​ ​ស្តីពី​ C​L​V​-​D​T​A​ ​ប្រទេស​ទាំង​បី​បាន​ព្រមព្រៀងគ្នា​បញ្ចប់​សេចក្តី​ព្រាង​ផែនការ​មេ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ក្នុង​ C​L​V​-​D​T​A​ ​ដល់​ឆ្នាំ​ ​២​០​៣​០​ ​សម្រាប់​ដាក់​ជូន​កិច​្ចប្រជុំ​កំពូល​ C​L​V​-​D​T​A​ ​លើក​ទី​ ១២ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​ចុង​ឆ្នាំ​២​០​២​៤​ ​ដើម្បី​ពិនិត្យ​ ​និង​អនុម័ត​។​

​ថ្លែងប្រាប់​ខ្មែរ​ថា​ម​ស៍ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​មាន​ប្រសាសន៍​ថា​ C​L​V​-​D​T​A​ ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​ ​ដោយ​តភ្ជាប់​លំ​ហូរ​សេដ្ឋកិច្ច​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​ឡាវ​ ​និង​វៀតណាម​ ​តាមរយៈ​ការ​សាងសង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ ​សួន​ឧស្សាហកម្ម​ ​និង​ស្ថាប័ន​អាជីវកម្ម​។​

​លោក​បាន​សង្កត់ធ្ងន់​ថា​ ​នៅ​ចុង​ឆ្នាំ​ ​២​០​៣​០​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចូល​ថវិកា​អភិវឌ្ឍន៍​ចំនួន​ ​១​.​៥​ ​ពាន់​លាន​ដុល្លារ​នៅ​ក្រចេះ​ ​១​.​២​ ​ពាន់​លាន​ដុល្លារ​នៅ​ស្ទឹង​ត្រែង​ ​៧​២​៨​ ​លាន​ដុល្លារ​នៅ​រតនគិរី​ ​និង​ ​៤​៣​១​ ​លាន​ដុល្លារ​នៅ​មណ្ឌលគិរី​ ​ដែល​ជា​ថវិកា​សរុប​ប្រមាណ​ ​៣​.​៨​៥​ ​ពាន់​លាន​ដុល្លារ​។​

​លោក​បាន​បន្ថែម​ថា​ ​កិច្ចប្រជុំ​របស់​ C​L​V​ ​D​T​A​ ​គឺជា​យន្ត​ការ​​​មួយ​ក្នុង​ចំណោម​យន្ត​ការ​នៃ​ក្របខ័ណ្ឌ​នៃ​ C​L​V​ ​DT​A​ ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​ឆ្នាំ​ ​១​៩​៩​៩​ ​នៅ​ទីក្រុង​​វៀង​ច​័ន្ទ ​ប្រទេស​ឡាវ​។​

​យោង​តាម​ព័ត៌មាន​ដែល​ទទួល​បាន​ដោយ​ ​ខ្មែរ​ថា​ម​ស៍ ​រដ្ឋមន្ត្រី​ទាំង​បី​នៅ​ក្នុង​កិច្ចប្រជុំ​ JCC ​លើក​ទី​ ​១​៣​ ​បាន​ចុះ​ហត្ថលេខា​លើ​សំណើ​មួយ​ចំនួន​សម្រាប់​ការ​អភិវឌ្ឍ​ CLV-DTA​ ​ដូចជា​ការ​អភិវឌ្ឍការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​និង​ការ​អភិវឌ្ឍ​សក្តានុពល​ឧស្សាហកម្ម​នៅ​តំបន់​ត្រីកោណ​។​

​ដោយ​ផ្អែកលើ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថលេខា​ ​វៀតណាម​បាន​ស្នើ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ JCC ​លើក​ទី​ ​១​៤​ ​កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​ ​កិច្ចប្រជុំ​អនុ​គណៈ​កម្មាធិការ​នៅ​ឆ្នាំ​ ​២​០​២​៦​ ​។​

​កិច្ច​ប្រជុំ​លើក​ទី​ ​១​២​ ​នៃ​អនុ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ស្តីពី​ C​L​V​-​D​T​A​ ​ដែល​បាន​​ធ្​វើឡើង​នៅ​ថ្ងៃ​ទី​ ​២​៨​ ​ខែកុម្ភៈ​បាន​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​នានា​ដែល​រារាំង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ ​និង​គូស​ផែនទី​បង្ហាញ​ទិសដៅ​ប្រកបដោយ​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​នា​ពេល​អនាគត​រវាងប្រទេស​ទាំង​បី​ដើម្បី​បកប្រែ​ផែន​ការ​យុទ្ធ​សា​ស្រ្ត​ទៅជា​សកម្មភាព​ជាក់ស្តែង​ដែល​នឹង​នាំ​មក​នូវ​អត្ថប្រយោជន៍​ជាក់​ស្តែង​ ​និង​លើក​ក​ម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​នៅ​ក្នុង​បណ្តាល​ប្រទេស​ជា​សមាជិក​ C​L​V​-​D​T​A​ ​។​

​កិច្ចប្រជុំ​កាល​ពី​ស​ប្តាហ៍​មុន​ ​មាន​ការចូលរួម​ពី​លោក​ ​មាស​ ​គឹម​ហេង​ ​រដ្ឋលេខាធិការក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ (​M​F​A​I​C) ​និង​លោក​ ​សាយ​ ​សំអាត​ ​ទេសាភិបាល​រង​ធនាគារជាតិនៃកម្ពុជា​ (NBC)​។​

​ថ្លែង​អំពី​វឌ្ឍនភាព​ ​និង​សមិទ្ធិ​ផល​របស់​​​ក្រសួង​ពាណិជ្ជកម្ម​ ​លោក​ ​លោក​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​ពន្យល់​ថា​ ​ទោះបីជា​មាន​សង្គ្រាម​ផ្ទុះឡើង​នៅ​អឺរ៉ុប​ ​និង​ស​ង្រ្គា​ម​អុីស្រាអែល​នៅ​ហ្គាហ្សា​ក៏ដោយ​ ​ក៏​ ​ក្រសួង​ពាណិជ្ជកម្ម​ ​អាច​​​រក្សា​ចំណែក​ទី​ផ្សារ​អន្តរជាតិ​របស់​ខ្លួន​ ​និង​ឈាន​ទៅ​បង្កើត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាច្រើន​ជាមួយ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា​។​ ​លោក​បាន​បន្ថែម​ថា​ ​អាទិភាព​របស់​​​ក្រសួង​គឺ​រក្សា​ស្ថិរភាព​នៃ​តម្លៃ​ឧស្ម័ន​ ​និង​ឥ​ន្ធនៈ​ព្រោះ​វា​ជា​ប្រភព​ថាមពល​សម្រាប់​ដំណើរការ​ស្ថាប័ន​ ​និង​អាជីវកម្ម​ជាច្រើន​។​

​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ​ ​កម្ពុជា​នៅតែ​ជា​ប្រទេស​នាំចេញ​កង់​ ​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ ​គ្រឿងបន្លាស់​ ​និង​គ្រឿងបន្លាស់​ផ្សេងៗ​ទៀត​ក្នុងចំណោម​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​។​ ​លើស​ពី​នេះ​ ​ក្រសួង​បាន​ចេញ​វិញ្ញា​បន​ប​ត្រ​ហា​ឡា​ល​ ​ដល់​ភោជនីយដ្ឋាន​ ​ហាង​ ​និង​ឧស្សាហកម្ម​មួយ​ចំនួន​ដែរ​​៕​​​

Related Posts

Previous Article

​ក្រសួង​គ្រោង​សង់​អគារសិក្សា​ក្នុង​សាលា​បឋម​សិក្សា​ស្រែ​យក្ស​ ​ស្ថិតនៅ​ខេត្ត​ពោធិ៍សាត់​

Next Article

​រដ្ឋាភិបាល​កំណត់​គោលដៅ​កិច្ចព្រមព្រៀង​សម្បទាន​សម្រាប់​គម្រោង​ព្រែកជីក​ ហ្វូណន​តេជោ​ត្រឹម​ខែ​មិថុនា​