​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២​០​២​៣​ ​នឹង​ផ្តល់​ឱកាស​ការងារ​ជាង​២​០​,​០​០​០​កន្លែង​

Share:
​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​។​ ​A​K​P​

ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២​០​២​៣​ ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១​០​ ​និង​ថ្ងៃ​ទី​១​១​ ​ខែវិច្ឆិកា​ ​នឹង​ផ្តល់​ឱកាស​ការងារ​ជាង​ ​២​០​,​០​០​០​កន្លែង​ ​សម្រាប់​យុវជន​ដែល​មាន​សក្តានុពល​ ​និង​កម្មករ​ដែល​ចាប់អារម្មណ៍​។​

ដោយ​ចាប់ផ្តើម​ពី​ម៉ោង​ ​៨​ព្រឹក​ ​ដល់​ ​៨​យប់​ ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ ​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​ ​ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​ ​ត្រូវ​បាន​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​ ​នៃ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​សហការ​ជាមួយ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ (U​Y​F​C) ​នៅ​រាជធានី​ភ្នំពេញ​ ​សមាគម​វាយនភណ្ឌ​ ​

សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា​ (​T​AFT​A​C) ​អង្គការ​អន្តរជាតិ​ខាង​ការងារ​ (​I​L​O) ​និង​អង្គការ​ ​People​ ​in​ ​Need​ ​Cam​bo​d​i​a​ ​Organization​ ​ដោយមាន​ការ​គាំទ្រ​ពី​ដៃគូ​ជាច្រើន​ទៀត​។​

​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពីម្សិលមិញ​នេះ​ ​លោក​ ​កត្តា​ អ៊​ន​ ​រដ្ឋលេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​មានប្រសាសន៍ថា​ ​ស្តង់​ជាង​ ​១​៨​០​ ​មកពី​ក្រុមហ៊ុន​ ​សហគ្រាស​ ​ក្រសួង​ ​ស្ថាប័ន​ ​និង​គ្រឹះស្ថាន​អប់រំ​ ​និង​បណ្តុះបណ្តាល​ជាង​១​៨​០​ ​នឹង​ចូលរួម​ពិព័រណ៍​ប្រចាំ​ឆ្នាំនេះ​ ​ដោយ​ផ្តល់​ឱកាស​ការងារ​ជាង​ ​២​០​,​០​០​០​កន្លែង​។​

​មនុស្សជា​ង​ ​៣​០​,​០​០​០​នាក់​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ទស្សនា​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​នៅ​ឆ្នាំនេះ​។​

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ស្វែងរក​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ឱកាស​ការងារ​ ​និង​ដាក់ពាក្យ​ស្នើសុំ​ការងារ​ដែល​ពួកគេ​ចាប់អារម្មណ៍​នៅនឹង​កន្លែង​។​
​ក្រៅពី​នេះ​ ​នឹង​មាន​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តីពី​ផលិតភាព​ ​ដើម្បី​លើក​ក​ម្ពស់​ការយល់​ដឹង​របស់​ប្រជាជន​អំពី​ផលិតភាព​ ​តាមរយៈ​ចំណេះ​ដឹង​ ​និង​ការ​ចែករំលែក​បទពិសោធន៍​ល្អ​ៗ​ពី​អ្នកជំនាញ​។​

​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២​០​២​៣​ ​ក៏​នឹង​ត្រូវ​បាន​រៀបចំ​តាម​អន​ឡា​ញ​ផង​ដែរ​ ​ដែល​អ្នក​ស្វែងរក​ការងារ​ធ្វើ​នៅ​ទូទាំង​ប្រទេស​អាច​ដាក់ពាក្យ​សុំ​ការងារ​អន​ឡា​ញ​តាមរយៈ​គេហទំព័រ​៖​ ​h​t​t​p​://​career​fair​.n​e​a​.​go​v​.k​h​/​។

Related Posts

Previous Article

​កម្ពុជា​៖​ ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រ​វ៉ាត់​និង​ផ្លូវ​ ​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​

Next Article

​អាល្លឺម៉ង់​សន្យា​ផ្តល់​ថវិកា​ជាង​ ​៦​០​លាន​ដុល្លារ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្ពុជា​