ការងារ​សាងសង់​ស្ថា​នី​យ៍​វា​រី​អគ្គិសនី​ថ្មី​នៅ​កម្ពុជា​ដំណើរការ​ដោយ​រលូន​

Share:
​រថយន្ត​ដឹក​ដី​តម្រង់​ជួរ​។​ ​A​K​P​

មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ការងារ​សាងសង់​ស្ថា​នី​យ៍​វា​រី​អគ្គិសនី​តា​តៃ​លើ​ ​ដែល​មាន​សមត្ថភាព​ផលិត​បាន​ ​១​៥​០​ ​មេ​ហ្គា​វ៉ាត់​ ​មកទល់​ពេលនេះ​ ​សម្រេច​បាន​ ​៣​១​,​៥​ ​ភាគរយ​។​

​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នាយករដ្ឋមន្ត្រី​ ​និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ ​លោក​ ​វ៉ាង​ វិ​ន​ធាន​(​Wan​g​ ​W​e​n​t​i​an​)​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង​សាងសង់​ស្ថា​នី​យ៍​វា​រី​អគ្គិសនី​ ​ដែល​ធ្វើឡើង​នៅ​ជិត​ការដ្ឋាន​ទំនប់​វា​រី​អគ្គិសនី​ក្នុងស្រុក​ថ្ម​បាំង​ ​ដោយមាន​អ្នកចូលរួម​ជាង​១​ពាន់​នាក់​។​

​ថ្លែង​ក្នុង​ពិធី​នោះ​ ​ឯកឧត្តម​បណ្ឌិត​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​មានប្រសាសន៍ថា​ ​គម្រោង​វិនិយោគ​ដោយ​សាជីវកម្ម​គ្រឿងចក្រ​ធុន​ធ្ងន់​ជាតិ​ចិន​ (​China​ ​National​ ​Heavy Machinery​ ​Corporation​-C​H​M​C) ​គឺជា​កិច្ចសន្យា​សម្បទាន​នៃ​ការ​សាងសង់​-​ដំណើរការ​-​ផ្ទេរ​ (BO​T​) ​រយៈពេល​ ​៣​៩​ឆ្នាំ​ ​ដែល​ក្នុង​នោះ​ ​៤​ឆ្នាំ​សម្រាប់​ការ​សាងសង់​ ​និង​ ​៣​៥​ឆ្នាំ​សម្រាប់​ប្រតិបត្តិការ​។​

​ឯកឧត្តម​ ​កែវ​ ​រតនៈ​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​ ​មានប្រសាសន៍ថា​ ​ការ​សាងសង់​ស្ថា​នី​យ៍​វា​រី​អគ្គិសនី​តា​តៃ​លើ​ ​បាន​ចាប់ផ្តើម​តាំងពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ហើយ​មកដល់​បច្ចុប្បន្ន​ ​សម្រេច​បាន​ ​៣​១​,​៥​ ​ភាគរយ​នៃ​គម្រោង​ទាំងមូល​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ ​រហូត​មកដល់ពេលនេះ​ក្រុមហ៊ុន​បាន​បញ្ចប់​ការ​សាងសង់​ផ្លូវ​ឆ្ពោះទៅ​ការដ្ឋាន​សាង​សង់ស្ពាន​ ​អគារ​រដ្ឋបាល​ ​និង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ចាំបាច់​ផ្សេងៗ​ទៀត​។​

​បើ​តាម​ឯកឧត្តម​បណ្ឌិត​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ឱ្យ​ដឹង​ថា​ ស្ថា​នី​យ៍​វា​រី​អគ្គិសនី​នេះ​ ​រំពឹង​ថា​នឹង​អាច​ផលិត​ថាមពលអគ្គិសនី​បាន​ចំនួន​ ​៥​២​៧​លាន​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ឆ្នាំ​ ​នៅពេលដែល​ស្ថា​នី​យ៍​ដំណើរការ​ពេញលេញ​ ​ហើយ​អគ្គិសនី​នឹង​លក់​ទៅ​ឱ្យ​អគ្គិសនី​កម្ពុជា​។​
X​in​h​u​a​

Related Posts

Previous Article

អតីត​ស្រ្តី​ទី​១​របស់​សហរដ្ឋអាមេរិក​Ros​a​l​y​nn ​Carter​ ​និង​ការ​ចងចាំ​នូវ​ការងារ​របស់​លោកស្រី​សម្រាប់​ជនភៀសខ្លួន​

Next Article

ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​៖​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​