​រដ្ឋសភា​កម្ពុជា​ចូលរួម​ប្រជុំ​ប្រធាន​សភា​ស្ត្រី​នៅ​បារាំង​ ផ្ដោ​ត​លើ​សិទ្ធិ​ ​និង​ប្រឆាំង​រាល់​ការ​ប្រើ​អំពើ​ហិង្សា​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​មួយ​នៅ​រដ្ឋសភា​។​ ​រូបភាព​៖​ ​រដ្ឋសភា​ជាតិ​

​រដ្ឋសភា​កម្ពុជា​ ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ប្រធាន​សភា​ស្ត្រី​ក្នុងរយៈពេល​១​០​ថ្ងៃ​ ​នៅ​ប្រទេស​បារាំង​ ​ដើម្បី​ជំរុញ​បន្ថែម​នូវ​ការទូត​សភា​ដែល​ផ្ដោ​ត​លើ​បញ្ហា​ស្រ្តី ​និង​ក្មេងស្រី​ ​ព្រមទាំង​លើក​ក​ម្ពស់​សិទ្ធិ​ស្រ្តី​នៅ​ទូទាំង​ពិភពលោក​ ​និង​ប្រឆាំង​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​ប្រធានរដ្ឋសភា​ ​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ ​និង​ចូល​រួម​កិច្ចប្រជុំ​កំពូល​ប្រធាន​សភា​ស្រ្តី​នៅ​ប្រទេស​បារាំង​ ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​តប​តាម​ការ​អញ្ជើញ​របស់​លោកស្រី​ ​យ៉ា​អ៊ែ​ល​ ​ប្រូ​ន​ ​ពី​វេ (​Y​a​ë​l​ Br​a​un-​P​i​v​e​t​) ​ប្រធានរដ្ឋសភា​បារាំង​។​

​លោក​ ​កែវ​ ពិ​សិទ្ធិ​ ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ​បាន​ឱ្យ​ដឹង​ថា​ ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​ក្នុង​គោល​បំណង​លើក​ក​ម្ពស់​ទំនាក់ទំនង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ​និង​ទំនាក់​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​កម្ពុជា​-​បា​រំា​ង​ឱ្យ​កាន់តែ​ជិតស្និទ្ធ​។​

​លោក​បន្ត​ថា​ ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ក៏​ជា​ឱកាស​មួយ​ដើម្បី​ពង្រឹង​វិ​ស័​យ​ការទូត​សភា​កម្ពុជា​ជាមួយ​សភា​នានា​នៅ​លើ​សកលលោក​ ​ជាពិសេស​ការ​លើក​ក​ម្ពស់​សម​ភាព​យេ​ន​ឌ័​រ​ ​គោលការណ៍​ពហុភាគី​និយម​ ​ដើម្បី​ថែរក្សា​ការពារ​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​និង​វិបុលភាព​សង្គម​ប្រកបដោយ​ចីរភាព​ ​និង​បរិ​យា​ប​ន្ន​។​

​លោក​បន្ថែម​ថា​ ​កិច្ចប្រជុំ​កំពូល​ប្រធាន​សភា​ស្រ្តី​ឆ្នាំ​២​០​២​៤​ ​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​សភា​ជា​ស្រ្តី​នៅ​ទូទាំង​ពិភពលោក​ ​ដែល​មកពី​២​៥​ប្រទេស​ ​ដើម្បី​ជំរុញ​បន្ថែម​នូវ​ការទូត​សភា​ប្រកបដោយ​ភាព​បុ​រេ​សកម្ម​ ​ដែល​គិតគូរ​ពី​បញ្ហា​ស្រ្តី​និង​ក្មេងស្រី​ ​ការ​លើក​ក​ម្ពស់​សិទ្ធិ​ស្រ្តី​នៅ​ទូទាំង​ពិភពលោក​ ​និង​ការ​ប្រឆាំង​រាល់​ទម្រង់​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី​។​

​លោក​ ​កែវ​ ពិ​សិទ្ធិ​ ​បញ្ជាក់​ថា​ ​សភា​ដើរ​តួនាទី​នាំមុខ​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​សមភាព​រវាង​ស្ត្រី​និង​បុរស​ ​តាមរយៈ​ការ​តាក់តែង​និង​អនុម័ត​ច្បាប់​ពាក់ព័ន្ធ​សំខាន់​ៗ​។​

​លោក​បន្ថែម​ថា​ ​កិច្ចប្រជុំ​កំពូល​ខាងលើ​នេះ​មាន​វេទិកា​តុមូល​សំខាន់​ៗ​ ​គឺ​ទី​១​ ​ការអប់រំ​ប្រកបដោយ​សមភាព​ ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ ​និង​សុខ​ភាពស្ត្រី​ ​និង​ទី​២​ ​សមភាព​និង​ចំនួន​ស្មើគ្នា​រវាង​ស្ត្រី​និង​បុរស​ក្នុង​វិ​ស័​យ​នយោបាយ​ ​និង​ការ​អះអាង​អំពី​តួនាទី​គំរូ​របស់​ស្ត្រី​។​

​លោក​ គិ​ន​ ​ភា​ ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​ ​បាន​ឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​ទំនាក់ទំនង​រវាង​កម្ពុជា​-​អឺរ៉ុប​ ​មានការ​រីក​ចម្រើន​ច្រើន​ ​បន្ទាប់ពី​កម្ពុជា​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ពាក់ព័ន្ធ​សង្គ្រាម​រវាង​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​។​

​លោក​បន្ថែម​ថា​ ​ការ​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហ​ប្រជា​តិ ​បាន​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អឺរ៉ុប​ ​ផ្លាស់ប្ដូរ​ឥរិយាបថ​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា​-​បារាំង​ ​មានការ​រីក​ចម្រើន​ ​និង​មាន​មតិ​យល់​ស្របគ្នា​ច្រើន​។​

​លោក​បន្ត​ថា​ ​កន្លងមក​សង្កេតឃើញ​គណៈប្រតិភូ​របស់​រដ្ឋាភិបាល​បារាំង​ ​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ញឹកញាប់​ ​ដែល​សកម្មភាព​ទាំងនេះ​ជា​សញ្ញាណ​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​អាច​ពង្រីក​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​បណ្ដា​ប្រទេស​អឺរ៉ុប​ ឱ្យ​កាន់តែ​ស្អិត​រ​មួត​បន្ថែម​ទៀត​។​

​លោក​ គិ​ន​ ​ភា​ ​បញ្ជាក់​ថា​ ​កន្លង​មក​បារាំង​ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​និង​លើក​ក​ម្ពស់វិ​ស​័​យ​ជាច្រើន​នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​រដ្ឋសភា​កម្ពុជា​ ​ប្រកាស​ព័ត៌មាន​ថា​ ​ក្នុង​កំឡុង​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​បារាំង​ ​លោកស្រី​ ​ឃួន​ សុ​ដា​រី​ ​នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​បារាំង​ ​ប្រធានរដ្ឋសភា​ឥណ្ឌូ​នេ​ស៊ី​ ​ប្រធានរដ្ឋសភា​អាល្លឺម៉ង់​ ​ប្រធានរដ្ឋសភា​ប៊ែ​ល​ហ្ស៊ី​ក​ ​និង​ប្រធានរដ្ឋសភា​តង់​ហ្សា​នី​ ​ព្រមទាំង​ចូលរួម​ពិធីសម្ពោធ​ការ​តាំង​ពិព័រណ៍​ដែល​ឧទ្ទិស​ដល់​សិទ្ធិ​នយោបាយ​របស់​ស្រ្តី​នៅ​លើ​ពិភពលោក​។​

​ក្រៅពី​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សភា​ជា​ស្រ្តី ​គណៈប្រតិភូ​នៃ​រដ្ឋសភា​កម្ពុជា​ ​ក៏​នឹង​មាន​ជំនួប​សម្តែង​ការ​គួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​នៃ​សភា​និយាយ​ភាសា​បារាំង​ (​A​P​F​) ​ដើម្បី​ជំរុញ​បន្ថែម​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ ​A​P​F​ ​និង​សភា​កម្ពុជា​។​

​រដ្ឋសភា​កម្ពុជា​បញ្ជាក់​ថា​ ​រដ្ឋសភា​ក៏​នឹង​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​ក្រុម​មិត្តភាព​សភា​កម្ពុជា​-​បារាំង​ ​គណៈកម្មការ​សង្គមកិច្ច​នៃ​រដ្ឋសភា​បារាំង​ ​និង​ជំនួប​រវាង​អគ្គលេខាធិការ​នៃ​រដ្ឋសភា​កម្ពុជា​ ​និង​រដ្ឋសភា​បារាំង​ផង​ដែរ​។​

​គួរ​រម្លឹក​ថា​ ​កាលពី​ខែ​មករា​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​បារាំង​ ​លើក​ដំបូង​ក្នុងនាម​ជា​ប្រទេស​អឺរ៉ុប​ ​ដើម្បី​លើក​ក​ម្ពស់​ទំនាក់​ទំនង​ជា​ប្រពៃណី​ ​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី​ ​និង​ពហុភាគី​ ​ជាពិសេស​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ ​និង​រក្សា​សណ្ដាប់ធ្នាប់​ពិភពលោក​ដែល​ផ្អែកលើ​ច្បាប់​។​

​ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​បារាំង​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ក៏បាន​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​វិនិយោគ​រវាង​កម្ពុជា​ ​និង​បារាំង​ ​ព្រមទាំង​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ស្តីពី​ ​ការចូលរួម​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា​ក្នុង​ស​ម្ព័ន្ធ​ភាព​ដៃគូ​ហ្វ្រង់កូហ្វូ​នី​ (​A​P​F​) ​ផង​ដែរ​៕​​​

Related Posts

Previous Article

​ព្រះសង្ឃ​៤​០​០​អង្គ​រាប់បាត្រ​ក្នុង​បុណ្យ​គ​ម្រប់​៧​ថ្ងៃ​ការ​ចូលទិវង្គត​សម្ដេច​មហាសង្ឃរាជ​ ​ទេព​ ​វង្ស​

Next Article

​ធនាគារ​ ​មេ​យ​ប៊ែ​ង​ ​ឥស្លាម​ ​ផ្ដល់​ជំនួយ​គ្រឿងឧបភោគបរិភោគ​ដល់ប្រជាជន​ជាង​ ​ ៦​,​០​០​០​ ​គ្រួសារ​នៅ​ក្នុង​ប្រទេស​ចំនួន​ ​១​១​