​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​អភិបាល​រាជធានី​-​ខេត្ត​ ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស​ ​និង​គ្រឿងញៀន​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ច​ប្រជុំជាមួយ​អភិបាល​ ២៥ ខេត្តក្រុង​កាលពីម្សិលមិញ។ ខ្មែរថាមស៍៖ ខឹម សុវណ្ណារ៉ា

 

​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋបាល​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ជួប​ជាមួយ​អភិបាល​រាជធានី​ ​ខេត្ត​ ​ទាំង​២​៥​ ​កាលពីម្សិលមិញ​ ​ដើម្បី​ជំរុញ​ឱ្យ​មានការ​បង្ក្រាប​បទល្មើស​ជួញ​ដូរ​មនុស្ស​ ​ជួញ​ដូរ​គ្រឿងញៀន​ ​និង​ផ្តល់​សេវា​សាធារណៈ​ល្អ​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លោក​ ​វ៉ី​ ​សំណាង​ ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពី​ម្សិលមិញ​ថា​ ​កាល​ពី​អាណត្តិ​ទី​៦​ ​រដ្ឋាភិបាល​អនុវត្ត​យុទ្ធសាស្ត្រ​ចតុ​កោណ​ ​តែ​សម្រាប់​អាណត្តិ​ទី​៧​ ​រដ្ឋាភិបាល​មាន​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​
ដែល​មាន​គោលដៅ​ធ្វើ​យ៉ាងណា​ឱ្យ​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ ​សហការ​ជាមួយ​ថ្នាក់ក្រោម​ជាតិ​ ​ដើម្បី​បម្រើ​សេវា​សាធារណៈ​ប្រកប​ដោយ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​។​

​លោក​បន្ថែម​ថា​ ​ការ​ផ្ដល់​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព​ ​និង​ប្រសិទ្ធ​ភាព​សម្រាប់​ប្រជាពលរដ្ឋ​ ​គឺ​ធ្វើឡើង​ទាំង​ផ្ដល់​សេវា​តម្រូវ​ការ​ ​សេវា​សំណូមពរ​ ​និង​សេវា​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​បន្ត​ថា​ ​ចំពោះ​ការ​អនុវត្ត​តួនាទី​ ​និង​ភារកិច្ច​របស់​គណៈ​អភិបាល​ខេត្ត​ ​គឺ​ពង្រឹង​លើ​ការ​ផ្ដល់​សេវា​សាធារណៈ​ ​និង​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ​ជាពិសេស​ទប់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​ ​និង​បង្ក្រាប​រាល់​បទល្មើស​ជួញ​ដូរ​គ្រឿងញៀន​។​

​អភិបាល​ខេត្ត​កំពង់ស្ពឺ​ ​បញ្ជាក់​ថា​ ​ការប្រព្រឹត្ត​របស់​រដ្ឋបាល​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​គឺ​មាន​ផែនការ​សកម្មភាព​របស់​ខ្លួន​ជា​ដំណាក់កាល​។​ ​មានន័យ​ថា​ ​ឆ្នាំ​ណា​ត្រូវធ្វើ​អ្វី​? ​ខែ​ណា​ត្រូវធ្វើ​អ្វីខ្លះ​? ​ហើយក៏​មាន​ផែនការ​រយៈពេល​ខ្លី​ ​និង​រយៈពេល​វែង​ដូចជា​ផែនការ​រយៈពេល​ ​៣​ឆ្នាំ​ ​៥​ឆ្នាំ​ ​ជាដើម​។​

​លោក​ ​វ៉ី​ ​សំណាង​ ​បន្ថែម​ថា​៖​ ​«​ជា​គោលការណ៍​យើង​ស៊ីប្រាក់ខែ​រដ្ឋ​ ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ​ ​នេះ​ជាគោល​ដៅ​របស់យើង​ ​ហើយ​មេ​ (​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​) ​បាន​ផ្ដល់​សេចក្ដី​ទុល​ចិត្ត​ដល់​អភិបាល​ខេត្ត​ ​និង​ក្រុម​ប្រឹក្សា​ខេត្ត​ ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ​»​។​

​លោក​បញ្ជាក់​ថា​៖​ ​«​យើង​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​ចូលរួម​អនុវត្ត​តាម​ផែនការ​ថ្នាក់​ជាតិ​ ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​និង​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ការ​ចង្អុលបង្ហាញ​ ​ដើម្បី​សម្រេច​តាម​គោលដៅ​របស់យើង​ ​គឺ​បម្រើ​សេវា​សា​ធារ​ណ​ជូន​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ចូលរួម​ថែរក្សា​សន្តិសុខ​ ​និង​កៀង​គរ​អ្នក​វិនិយោគ​ ​ដើម្បី​មក​អភិវឌ្ឍ​ក្នុង​ខេត្ត​របស់យើង​»​។​

​លោក​ ​វ៉ា​ ​ថន ​ ​អភិបាល​ខេត្ត​ក្រចេះ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​និង​ជួញ​ដូរ​មនុស្ស​ ​គឺ​រដ្ឋបាល​ខេត្ត​ធ្វើ​ជាប្រចាំ​។​

​លោក​បន្ថែម​ថា​៖​ ​«​ក្នុង​ភូមិសាស្ត្រ​ខេត្ត​របស់​យើង​នៅ​តែ​បន្ត​អនុវត្ត​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​ ​គឺ​ធ្វើ​ជាសកម្ម​ ​ប៉ុន្តែ​សម្ដេច​ធិ​ប​តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ចំពោះ​បទល្មើស​ជួញ​ដូរ​គ្រឿងញៀន​នេះ​ ​ត្រូវតែ​បង្ក្រាប​ឱ្យ​ខ្លាំង​ជាង​មុន​»​។​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​ការ​ជួញ​ដូរ​គ្រឿងញៀន​នៅ​ក្នុង​ខេត្ត​ក្រចេះ​ ​មិន​មានការ​កើន​ឡើង​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​មាន​ការ​ថយ​ចុះ​តិចតួច​។​ ​ចំពោះ​ការ​ជួញ​ដូរ​គ្រឿងញៀន​នេះ​ ​គឺ​មិន​មាន​លក្ខណៈ​ទ្រុង​ទ្រាយ​ធំ​ៗ​នោះ​ទេ​ ​កើតឡើង​ករណី​តូចតាច​តែប៉ុណ្ណោះ​។​

​អភិបាល​ខេត្ត​ក្រចេះ​បញ្ជាក់​ថា​ ​ចំពោះ​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ​ ​គឺ​គ្មាន​ករណី​នេះ​កើតឡើង​ទេ​ ​គឺ​ដោយសារ​ខេត្ត​ក្រចេះ​ ​ជា​ខេត្ត​តូច​មួយ​ ​ហើយ​សេដ្ឋកិច្ច​ ​ក៏​តូច​ដែរ​ ​ជា​ខេត្ត​ជនបទ​។​

​លោក​ ​វ៉ា​ ​ថន​ ​បន្ថែម​ថា​ ​បច្ចុប្បន្ន​ ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ដោយសារ​មាន​យន្ត​ការណ៍​ច្បាស់លាស់​ ​និង​ដាក់​ឱ្យ​មានការ​បម្រើ​សេវា​ច្រកចេញ​ច្រក​ចូល​តែមួយ​ ​គឺ​ចាប់​ពី​រដ្ឋបាល​ឃុំ​ ​ស្រុក​ ​ខេត្ត​។​

​លោក​បាន​បន្ថែម​ថា​ ​ក្នុង​កិច្ចប្រជុំ​កាល​ពីម្សិលមិញ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ក៏បាន​ជំរុញ​ឱ្យ​អភិបាល​ខេត្ត​ពង្រឹង​សមត្ថភាព​មន្ត្រី​បន្ថែម​ ​គឺ​ត្រូវ​ដុះ​ខាត់​សមត្ថភាព​របស់​មន្ត្រី​ ​ដើម្បី​អនុវត្ត​ភារកិច្ច​របស់​រដ្ឋាភិបាល​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​គុណភាព​។​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​បើ​សិន​មិន​ចេះ​ប្រព័ន្ធ​ឌី​ជី​ថល​ ​ធ្វើការ​មិនទាន់​គេ​នោះ​ទេ​ ​ដូច្នេះ​ ​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ ​ជាពិសេស​បណ្ដុះបណ្ដាល​សមត្ថភាព​មន្ត្រី​បន្ថែម​ជាបន្តបន្ទាប់​។​

​អភិបាល​រាជធានី​ភ្នំពេញ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ន​ ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​ប៉ុន្តែ​បន្ត​សកម្មភាព​របស់​ខ្លួន​ជាប្រចាំ​ ​ដើម្បី​ធានា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​លោក​បន្ថែម​ថា​៖​ ​«​រដ្ឋបាល​រាជធានី​ប្ដេជ្ញា​ពង្រឹង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​និង​ការ​ជួញ​ដូរ​មនុស្ស​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ម្ចាស់​ឆ្នោត​ដែល​មាន​ជំនឿ​ចិត្ត​លើ​រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៧​»​។​

​លោក​បញ្ជាក់​ថា​ ​សម្រាប់​ការ​ផ្ដល់​សេវា​សាធារណៈ​ក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ក៏មាន​ភាព​ល្អ​ប្រសើរ​នា​ពេល​បច្ចុប្បន្ន​ ​ប៉ុន្តែ​រដ្ឋា​បាល​រាជធានី​នៅតែ​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​៕

Related Posts

Previous Article

ដោយសារបញ្ហាអាកាសធាតុ បង់ក្លាដែស ប៉ាគីស្ថាន កម្ពុជា និងវៀតណាម ប្រឈមនឹងការខាតបង់ទឹកប្រាក់ប្រមាណ៦៥ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់

Next Article

​ព្រះរាជអាជ្ញា​ខេត្ត​តាកែវ​ ​ជំរុញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ជន​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​