នាយករដ្ឋមន្ត្រី៖ កុំធ្វើនយោបាយដែលពឹងផ្អែកលើអ្នកដ៏ទៃ

Khmer Times Share:
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ AKP

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារទៅកាន់ក្រុមជ្រុលនិយម កុំធ្វើនយោបាយអាស្រ័យលើអ្នកផ្សេង។

លោក​បាន​សរសេរ​នៅលើបណ្តាញទំនាក់ទំនងសង្គម នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ថា​៖ «​ខ្ញុំ​សូម​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​បរាជ័យ​របស់​លោក Pita ក្នុង​ការ​ទទួល​បាន​សន្លឹក​ឆ្នោត​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ថៃ គឺ​ជា​ការ​បរាជ័យ​ដ៏​ធំ​មួយ​របស់​ក្រុមពួកតិរច្ឆាននៅ​កម្ពុជា។

“នេះមិនមែនមានន័យថា ខ្ញុំកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសថៃនោះទេ។ ខ្ញុំគ្រាន់តែចង់បង្ហាញថា កន្លងមកពួកក្បត់ជាតិទាំងនេះតែងតែរំពឹងថា នៅពេលដែល Pita ក្លាយជានាយករដ្ឋមន្ត្រីថៃ ពួកគេនឹងប្រើប្រាស់ទឹកដីថៃដើម្បីធ្វើចលនាប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា»។

លោក​គូសបញ្ជាក់​ថា ឥឡូវ​នេះក្តី​រំពឹង​​របស់ពួកអាតិរច្ឆានទាំងនោះ​បាន​រលាយ​បាត់​ទៅ​ដូច​អំបិល​ត្រូវ​ទឹក។

«​សូមកុំ​ធ្វើ​នយោបាយ​ដែល​ពឹងផ្អែក​លើ​អ្នក​ដទៃ។ នេះ​ជា​សារ​ដាស់តឿន​និងជាបំណងល្អរបស់ខ្ញុំ​សម្រាប់​ក្រុម​ជ្រុល​និយម»។ AKP-C.Nika

Related Posts

Previous Article

កម្ពុជា​នឹង​បង្កើន​ប្រាក់​ឧបត្ថម្ភ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ទារក

Next Article

ចិនពង្រឹងការវិនិយោគនៅកម្ពុជា